ព័ត៌មានទូទៅ

ប្រណិតភាពនៃគេហដ្ឋានប្រភេទ ហ្សបហោស៍D ពីគម្រោងដឹស្តា ផ្លាទីនីម ប៉ូឡារីស២ ភាពងាយស្រួលនៃអាជីវកម្មរបស់លោកអ្នក

on .

នាពេលបច្ចុប្បន្ន ការជ្រើសរើសប្រភេទគេហដ្ឋាន ដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅ ទន្ទឹមនឹងនោះផងដែរក៏អាចឲ្យអតិថិជនប្រកបអាជីវកម្មបានកាន់តែប្រសើរ ក្រុមហ៊ុន បុរី ប៉េង​ ហួត គ្រុប បាននាំមកនូវគេហដ្ឋានប្រភេទ ហ្សបហោស៍ D ស្ថិតក្នុងគម្រោងដឹស្តា​ ផ្លាទីនីម ប៉ូឡារីស២ តាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយពីរគីឡូម៉ែត្រពីស្ពានព្រះមុនីវង្ស ជាមួយនឹងការរចនាយ៉ាងសាមញ្ញតែប្រកបដោយភាពទំនើបទាន់សម័យ ដើម្បីជាការបំពេញតម្រូវការដល់ប្រជាជន ក្នុងតំបន់បឹងស្នោរដែលជាតំបន់ពោលពេញដោយសក្តានុពលក្នុងទីផ្សារ។

ជាការរៀបចំយ៉ាងផ្ចិតផ្ចង់ ហ្សបហោស៍ D ត្រូវបានរចនាឲ្យមានបន្ទប់គេងមេគ្រួសារធំទូលាយមួយ ដែលមានបង្អួចធំលាតសន្ធឹងពីឥដ្ឋដល់ពិតានធ្វើឱ្យពន្លឺធម្មជាតិជះចូលបន្ទប់ បង្កើនឱ្យមានភាពស្រស់ថ្លាក្នុងបន្ទប់គេង ព្រមទាំងមានការរចនាយ៉ាងពិសេសស្របតាមគុណភាពល្អប្រណិត និងសោភ័ណភាពស្រស់បំព្រមថែមទៀតផង។ គេហដ្ឋានប្រភេទហ្សបហោស៍ D នេះ បានផ្តល់ជូននូវបន្ទប់គេងដ៏ស្រស់ស្អាតចំនួនបីផ្សេងទៀតផងដែរ រួមជាមួយនឹង បន្ទប់ទទួលភ្ញៀវ និងបន្ទប់ទទួលទាន់អាហារមានបរិយាកាសល្អ បន្ទប់ទឹក៥ និងកន្លែងចតរថយន្តដែលមានភាពងាយស្រួលដល់ការរស់នៅរបស់លោកអ្នក។

មិនត្រឹមតែប៉ុណ្ណោះ គេហដ្ឋានប្រភេទនេះនឹងធ្វើឲ្យការរស់នៅរបស់លោកអ្នកកាន់តែប្រសើរឡើង ដោយក្រុមហ៊ុន បុរី ប៉េង​ ហួត​ គ្រុប បានរៀបចំឲ្យមានទីកន្លែងកំសាន្តផ្សេងៗដូចជា កីឡដ្ឋាន សួនកំសាន្តយូរ៉ូផាក ខុនដូ ប៉ូឡារីស២៣ ផ្សារទំនើប PH ECO Mall ក្លឹបហាត់ប្រាណ សាលារៀនអន្តរជាតិ និង កន្លែងក្មេងលេងផងដែរ។

ដោយបានគិតគូរពីភាពងាយស្រួលដល់ការរស់នៅរបស់អតិថិជនបន្ថែមទៀតផងនោះ បុរី ប៉េង ហួត ក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សម្រាប់បំពេញតម្រូវការអតិថិជនដែលរស់នៅក្នុងគម្រោង រួមមាន ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ធំទូលាយជាដើម ព្រមទាំងមានប្រព័ន្ធកាមេរ៉ាសុវត្ថិភាព សម្រាប់ការពារសុវត្ថិភាព ជូនអតិថិជនដែលរស់នៅក្នុងបុរី។

ឱកាសដ៏អស្ចារ្យក្នុងការវិនិយោគជាមួយគម្រោង ហ្សបហោស៍ D នេះផងដែរនឹងផ្តល់ឲ្យលោកអ្នកមិនត្រឹមតែភាពងាយស្រួលក្នុងការប្រកបអាជីវកម្មនោះទេ ព្រមទាំងជួយសម្រួលដល់ការរស់នៅបានយ៉ាងប្រសើរ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​ទៅ​លេខ 015 90 6789, Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។​​ ឬ​ចូល ទៅ​គេហ​ទំព័រ ​Facebook ៖ www.facebook.com/boreypenghuoth


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789