ព័ត៌មានទូទៅ

ផ្សារទំនើប PH Diamond Place ៦០លាន$ នៃបុរី ប៉េង ហួត នឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២០

on .

បន្ទាប់ពី បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប PH ECO Mall កាលពី ចុងឆ្នាំ ២០១៧ កន្លងទៅ ក្រុមហ៊ុន បុរី ប៉េងហួត គ្រុប បានបើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប របស់ខ្លួនមូយទៀតដែល មានឈ្មោះថា ផ្សារទំនើប PH Diamond Place ស្ថិតតាមបណ្ដោយផ្លូវ សម្ដេច តេជោ( ផ្លូវ៦០ម៉ែត្រ) ក្នុងទឹកប្រាក់វិនិយោគ ៦០លានដុល្លារ ហើយគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២០។

PR 24 03 18 01

ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ ក៏បានមានប្រសាសន៍ថា ខ្ញុំមានសេចក្តីរីករាយជាខ្លាំងនាវេលាព្រឹកនេះ ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ផ្សារទំនើប PH Diamond Placeដែលជាគម្រោងផ្សារទំនើបទី២ នៃក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប។ ផ្សារទំនើប PH Diamond Placeនេះគឺជាផ្នែកមួយនៃការបញ្ជាក់ពីសក្តានុពលវិស័យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការជួយអភិវឌ្ឍសង្គមតាមរយៈការអភិវឌ្ឍវិស័យឯកជនផងដែរ។
ជាចុងក្រោយឯកឧត្តម ជា សុផារ៉ា ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ និងជូនពរដល់ក្រុមហ៊ុនអចលនទ្រព្យទាំងអស់ ជាពិសេស ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ឲ្យជួបតែសេចក្តីសុខ និងទទួលបានភាពជោគជ័យលើរបរអាជីវកម្ម និងវិស័យអភិវឌ្ឍអចលនទ្រព្យនេះរហូតទៅ។ ក្នុងនោះឯកឧត្តមក៏បង្ហាញនូវសេចក្តីរំពឹងថា ក្នុងឆ្នាំ២០២០ខាងមុខនេះ ផ្សារទំនើប PH Diamond Placeដែលស្ថិតក្នុងតំបន់ដែលបណ្តុំដោយគម្រោងពាណិជ្ជកម្ម និងគម្រោងលំនៅឋាន នឹងធ្វើឲ្យតំបន់អភិវឌ្ឍដ៏មានសក្តានុពលនេះរិតតែទទួលបានការគាំទ្រពីសំណាក់អិតិថជន ជាតិ និងអន្តរជាតិគ្រប់ទិសទី។

PR 24 03 18 06

លោកឧកញ្៉ា ថៃ ម៉េង លី អគ្គនាយក ក្រុមហ៊ុនបុរី ប៉េង ហួត គ្រុប មានប្រសាសន៍បញ្ជាក់ថា យើងមានមោទនភាពយ៉ាងក្រៃលែង ក្នុងការនាំមកនូវគម្រោងផ្សារទំនើបថ្មីមួយទៀត គឺគម្រោងផ្សារទំនើប PH Diamond Place ដែលជាគម្រោងផ្សារទំនើបទីពីរ បន្ទាប់ពីគម្រោងផ្សារទំនើប PH ECO Mall ដែលបានចាប់ផ្តើមបុកគ្រឹះសាងសង់កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧កន្លងមក។

គម្រោងផ្សារទំនើប PH Diamond Place នេះជាផ្នែកមួយនៃគម្រោងអភិវឌ្ឍទំនើបចំរុះ The Star Diamond ដែលស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ និង លាតសន្ធឹងលើផ្ទៃដីប្រមាណជាង ៤០ហិកតា។ នៅក្នុងគម្រោង The Star Diamond យើងមានការអភិវឌ្ឍបុរីដែលមានប្រភេទលំនៅឋានប្រណិតៗ ការអភិវឌ្ឍចម្រុះ ដែលមានអគារខុនដូ និង ការិយាល័យកណ្តាលថ្មី ការិយាល័យលក់ និងការិយាល័យជួលរបស់ ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ព្រមទាំងផ្សារទំនើប PH Diamond Place អគារពាណិជ្ជកម្មខ្ពស់ៗ ក្លឹបហែលទឹក និងសួនកំសាន្តធំទូលាយដែលមានដើមឈើធម្មជាតិលំអតាមដងផ្លូវប្រកបដោយទេសភាពបៃតង់។

PR 24 03 18 04

ក្នុងនោះ លោកឧកញ៉ាក៏បានបញ្ជាក់លម្អិតបន្ថែមទៀតថា ផ្សារទំនើប PH Diamond Place ដែលត្រូវបានវិនិយោគក្នុងទឹកប្រាក់ប្រមាណជាង ៦០លានដុល្លារ លើផ្ទៃដីជិត៦ហិកតា នឹងផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងបទពិសោធន៍ដើរផ្សារទំនើបស្តង់ដារអន្តរជាតិក្នុងទីតាំង ដែលពោលពេញដោយសក្តានុពល។ ផ្សារទំនើប PH Diamond Place មានផ្ទៃសំណង់សរុបជាង ៦ម៉ឺន២ពាន់ម៉ែត្រការ៉េ និងផ្ទៃជួល ជិត៣ម៉ឺនម៉ែត្រការ៉េ ព្រមទាំងមានចំណតរថយន្តធំទូលាយអាចចតរថយន្ត និង ម៉ូតូ បានរហូតដល់ជាង២២០០ចំណត។

មួយវិញទៀតការអភិវឌ្ឍផ្សារទំនើប PH Diamond Place នេះឡើងគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រនៃការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ក្នុងបរិបទកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថេរភាពនយោបាយល្អ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជំរុញឲ្យមានការអភិវឌ្ឍ ទីក្រុងស្អាត និងបង្កើតគោលដៅទេសចរណ៍ឲ្យបានកាន់តែច្រើន។

គម្រោង ផ្សារទំនើប PH Diamond Place គឺជាផ្នែកមួយ នៃ គម្រោង អភិវឌ្ឍន៍ ទំនើបចំរុះ The Star Diamond នៃ បុរី ប៉េងហួត ដែលស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ដែលនៅក្នុងគម្រោងនេះ មានរាប់បញ្ចូលនូវ ប្រភេទលំនៅឋានប្រណីតៗ អគារ ខុនដូ ការិយាល័យខ្ពស់ៗ សាលសន្នបាទ ឬសាលសម្រាប់អាពាហ៍ពិពាហ៍ ​ការិយាល័យកណ្ដាលថ្មីនៃ បុរី ប៉េងហួត និង ផ្សារទំនើប PH Diamond Place ជាដើម។

ផ្សារទំនើប PH Diamond Place ត្រូវបានវិនិយោគសាងសង់ លើផ្ទៃដី ៦ហិកតា និងផ្ដល់ជូនអតិថិជន នូវភាពងាយស្រួល និងបទពិសោធន៍ ដើរផ្សារ ទំនើបស្តង់ដារអន្តរជាតិ ក្នុងទីតាំងពោរពេញដោយសក្ដានុពល។ ផ្សារទំនើបនេះ មានផ្ទៃសំណង់សរុប ៦ម៉ឺន២ពាន់ម៉ែត្រការ៉េ និងផ្ទៃជួលជិត ៣ម៉ឹនម៉ែត្រការ៉េ ព្រមទាំងមានចំណត់ឡាន ២៦៧១ចំណត និងចំណតម៉ូតូ ៩៥២ចំណតផងដែរ៕

PR 24 03 18 02

PR 24 03 18 07

PR 24 03 18 08

 

ប្រភពពី៖ Business Cambodia

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789