
PropertyGuru Cambodia Property Awards នឹងរៀបចំនៅថ្ងៃទី១៦ ខែមីនានេះ
PropertyGuru Cambodia Property Awards ដែលជាផ្នែកមួយនៃកម្មវិធី PropertyGuru Asia Property Awards ប្រចាំតំបន់បង្កើតឡើងក្នុងឆ្នាំ ២០០៥ នឹងរៀបចំពិធីប្រកាសជាផ្លូវការនូវលទ្ធផលឈ្មោះគម្រោងអភិវឌ្ឍន៍ និងការឌីហ្សាញល្អបំផុតនៅកម្ពុជានារាត្រីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៨ នៅសណ្ឋាគារ Sofitel។
PropertyGuru Cambodia Property Awards គឺជាព្រឹត្តិការណ៍ធំបំផុតសម្រាប់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងមានការចូលរួមពីអ្នកអភិវឌ្ឍន៍គម្រោង និងក្រុមហ៊ុនឌីហ្សាញធំៗជាច្រើន។ នេះជាលើកទី ៣ ហើយដែលកម្មវិធីនេះត្រូវបានរៀបចំនៅកម្ពុជា។ ពានរង្វាន់ដែលនឹងផ្តល់ជូនក្រុមហ៊ុន និងអ្នកអភិវឌ្ឍន៍នាពេលខាងមុខត្រូវបានគ្រប់គ្រងដោយ BDO ជាក្រុមហ៊ុនសវនកម្ម និងគណនេយ្យធំបំផុតលំដាប់ទី ៥ ក្នុងពិភពលោក។
ពានរង្វាន់នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើការវាយតម្លៃចំពោះគម្រោង និងស្នាដៃទាំងឡាយណាដែលមានភាពលេចធ្លោរជាងគេនៅក្នុងប្រទេសនីមួយៗ។
សម្រាប់កម្ពុជា គណៈកម្មការដែលចូលរួមវាយតម្លៃមានដូចជា លោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate Co., Ltd, លោក Simon Griffiths នាយកក្រុមហ៊ុន Urban Assets Solutions, លោក David Littlejohn ប្រធានផ្នែកលក់ និងទីផ្សាររបស់ Comin Khmere, លោក Michel Cassagnes នាយក Archetype Cambodia, លោក Sok Siphana មកពី SokSiphana&associates, លោក Ross Wheble នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន Knight Frank [Cambodia] Pte Ltd, អ្នកនាង Thida Ann នាយក CBRE Cambodia និង លោកស្រី Grace Rachny Fong នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia។
ប្រភពពី៖ ភ្នំពេញប៉ុស្តិ៍