
ចូលរួមជាមួយនឹងព្រឹត្តិការណ៍ដ៏ធំ នៃកម្មវិធីប្រកួតកីឡាកងយោធពលខេមរភូមិ និងការតាំងពិព័រណ៌នាតំបន់កោះពេជ្រ
នាព្រឹកថ្ងៃទី១២ ខែមករានេះ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ២០១៨ នៃកម្មវិធីប្រកួតកីឡា កងយោធពលខេមរភូមិន្ទ និងពិព័រណ៌យោធាបានចាប់ផ្តើមធ្វើឡើងស្ថិតក្នុងទីតាំងមុខសាលមហោស្របពិព័រណ៌កោះពេជ្រ ដែលព្រឹត្តិការណ៍នេះនឹងប្រារព្ធឡើងរហូតដល់ថ្ងៃទី១៤ ខែមករា។
ក្នុងឱកាសអបអរសាទរទិវា៧មករា ព្រះរាជាណាចក្រកម្ពុជាទទួលបានសន្តិភាព សន្តិសុខ និងស្ថិរភាព កងយោធពលខេមរភូមិន្ទបានរៀបចំឲ្យមាន កម្មវិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទប្រចំាឆ្នាំនេះឡើងដែលមានឯកឧត្តម ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត ជាប្រធានគណៈកម្មការ ក្នុងគោលបំណងសំខាន់សំដៅលើកកម្ពស់ មិត្តភាព រវាងជនស៊ីវិល និងយោធាដើម្បីឲ្យសាធារណជន បានដឹងថាតើអ្វីទៅជាតួនាទីរបស់យោធា។
រួមជាមួយគ្នានោះដែរ កម្មវិធីនេះក៏មានព្រឹត្តិការណ៍សំខាន់ៗ ដូចជា ព្យុហសេនា(បែបបុរាណ), ការរាំ បែបយោធា, ការសម្តែង ក្បាច់គុនល្បុក្កតោផងដែរ។ពិសេសជាងនេះទៅទៀតក៏មានការប្រគុំតន្ត្រីចំនួន៣យប់ ដោយមានការចូលរួម ពីសិល្បះករ សិល្បះការនីល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងការតាំងបង្ហាញ ស្តង់ពិព័រណ៌យោធា ពិព័រណ៌ពាណិជ្ជកម្មភូមិ១ផលិតផល១ និងការតាំងពិព័រណ៌ផលិតផលអន្តរជាតិ។
សូមបញ្ជាក់ថា ក្រុមហ៊ុនជាច្រើនក៏បានរៀបចំស្តង់ពាណិជ្ជកម្មក្នុងព្រត្តិការណ៍សំខាន់នេះដែរ រួមទាំងក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ដែលនេះបង្ហាញពីការរួមចំនែកសកម្មភាពសង្គមនិងការគិតគូរពីការប្រមូលមូលនិធិសង្គម។
បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!