ព័ត៌មានទូទៅ

ក្រុមហ៊ុនប៉េង ហួត គ្រុបធ្វើការឧបត្ថមថវិកាចំនួន៥០០០ដុល្លារជូនដល់ក្លឹបបាល់ទាត់ បុរី ប៉េង ហួត

on .

នាព្រឹកថ្ងៃសៅរ៍ទី៣០ខែធ្នូនេះក្លឹបបាល់ទាត់បុរីប៉េងហួត (PHFCD)ដែលមានឯកឧត្តមម៉ៅហាវណ្ណាល់រដ្ឋលេខាធិកានៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលជាប្រធានបានរៀបចំការប្រកួតលក្ខណៈមិត្តភាព រវាងក្រុមក្លឹបបាល់ទាត់បុរីប៉េងហួតដែលមានឯកសណ្ឋានពណ៌ក្រហម និងរៀមច្បងដែលជាអតីតកីឡាករជម្រើសជាតិកម្ពុជា​ ទសវត្សទី៨០និង៩០ដែលមានឯកសណ្ឋានពណ៌ខៀវនៅទីលានបាល់ទាត់បុរីប៉េងហួតបឹងស្នោរខាងត្បូងជាប់សាលាអន្តរជាតិ Southbridge ។

គួរបញ្ជាក់ថាក្លឹបបាល់ទាត់បុរីប៉េងហួតបានបង្កើតឡើងនៅថ្ងៃសៅរ៌ទី០៥ខែកញ្ញាឆ្នាំ២០១៥ក្រោមពាក្យស្លោកកីឡាបាល់ទាត់នាំមកនូវសុខភាពមិត្តភាពសាមគ្គីភាពវិន័យនិងការទទួលខុសត្រូវ។  

ឆ្លៀតក្នុងឱកាសដ៏រីករាយប្រកបដោយស្នាមញញឹមក្រុមហ៊ុន ប៉េង ហួត គ្រុប មានសេចក្តីរីករាយធ្វើការឧបត្ថមជាទឹកប្រាក់ចំនួនប្រាំពាន់ដុល្លារ ជួនដល់ក្លឹបបាល់ទាត់បុរី ប៉េង ហួត ក្នុងគោលបំណងលើកទឹកចិត្ត និងជម្រុញអោយមានសកម្មភាពប្រកួតលក្ខណៈមិត្តភាពនេះបន្តទៀត។

ថ្លែងក្នុងឱកាសនេះផងដែរលោក ឯកឧត្តមម៉ៅហាវណ្ណាល់ស្ថាបនិកនៃក្លឹបបាល់ទាត់បុរីប៉េងហួតបានមានប្រសាសន៍ថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧកញ្ញាថៃ​ ជាហួត និងលោកជំទាវ ហុង ដានី ដែលបានរៀបចំឲ្យមានទីធ្លាលេងកីឡា និងអនុញ្ញាតឲ្យក្រុមកីឡាករនៃក្លឹបបាល់ទាត់បុរី​​ ប៉េង ហួតរៀបចំការប្រកួតលក្ខណៈមិត្តភាព ព្រមទាំងបានផ្តល់ជាអាហារសម្រន់ ភេសជ្ជៈ ជាពិសេសនោះ ក៏បានឧបត្ថមជាទឹកប្រាក់ ៥០០០ដុល្លារ​ ជូនដល់ក្លឹបបាល់ទាត់បុរី ប៉េង​ ហួតយើងផងដែរ។

ជាចុងក្រោយលោកឯកឧត្តមកែប ជុតិមា តំណាងរាស្រ្តរាជធានីភ្នំពេញ​ក៏បានមានប្រសាសន៍បន្ថែមទៀតថាការលេងកីឡាគឺជាការជម្រុញឲ្យមានទំនាក់ទំនង​ និងសាមគ្គីភាពរវាងមនុស្សគ្រប់វ័យ ផងដែរកីឡាក៏ជាផ្នែកមួយនៃការអប់រំសុខភាពផ្លូវកាយ ហើយ សកម្មភាពលេងកីឡានេះក៏នឹងត្រូវបានជម្រុញលើកស្ទួយពីគ្រប់វិស័យដែលពាក់ពាន់ទាំងក្នុងពេលបច្ចុប្បន្ននិងអនាគតបន្តទៀតដែរ។ ហើយជាពិសេសនោះ ក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ប៉េង ហួត គ្រុបដែលតែងតែព្យាយាមជួយឧបត្ថមដល់សកម្មភាពសង្គមព្រមទាំងសកម្មភាពមនុស្សធម៌ជារើយៗ។​

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!

 

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789