ព័ត៌មានទូទៅ

រួមគ្នាកាត់បន្ថយភាពខ្វះខាតដល់កុមារជនបទ និងផ្តល់ឱកាសឱ្យពួកគេទទួលបានការសិក្សាយ៉ាងពេញលេញ

on .

ការរួមចំនែកកាត់បន្ថយភាពខ្វះខាតដល់កុមារនៅទីជនបទ ព្រមទាំងជួយជំរុញលើកទឹកចិត្តពួកគេទទួលបានឱកាសសិក្សាពេញលេញមួយជាសកម្មភាពមនុស្សធម៌ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់គិតគូរដល់អនាគតប្រទេសជាតិទាំងមូល។

ជាការរួមចំនែកកិច្ចការសង្គមបុរី ប៉េង ហួត​ គ្រុបបានរៀបចំអោយមានកម្មវិធីចែកសម្ភារសិក្សាដល់ក្មេងៗជាលើកដំបូងនាំយកសម្ភារសិក្សាទៅកាន់សាលាបឋមសិក្សាដែលខ្វះខាតនៅខេត្តកំពត និងខេត្តតាកែវ។

យើងមានសេចក្តីសោមនស្ស​រីករាយក្នុងការជួយឧបត្ថម្ភតម្រូវការសម្ភារសិក្សាដល់កុមារ​ មានជាកាតាបយ៉ាងស្រស់ស្អាតអមដោយសម្ភារសិក្សាមួយចំនួនទៀត ចែកជូនសិស្សានុសិស្សនៃសាលាបឋមសិក្សាភ្នំតូច និងសាលាបឋមសិក្សាព្រៃបាយ ដែលមានការអញ្ជើញចូលរួមពីដៃគូសហការមានដូចជា មន្ទីរពេទ្យជោរៃភ្នំពេញ មន្ទីរព្យាបាលធ្មេញបស្ចិម ក្រុមហ៊ុន G Gear Co.,Ltd (LG) និង​ ក្រុមហ៊ុន Pablo Coffee Catering Service។           

កម្មវិធីនេះ ជាការបញ្ជក់ឲ្យឃើញពីសកម្មភាពមនុស្សធម៌ ការយកចិត្តទុកដាក់លើកុមារជាទំពាំងស្នងឫស្សីទទួលបានឱកាសឧបត្ថម្ភការសិក្សាយ៉ាងពេញលេញ នឹងជាការផ្តល់ស្នាមញញឹមដល់ពួកគេ ដើម្បីជំរុញកំលាំងចិត្តក្នុងការខិតខំរៀន និងអភិវឌ្ឍខ្លួនដើម្បីអនាគតរបស់គ្រួសារពួកគេនិងប្រទេសជាតិ។

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789