ព័ត៌មានទូទៅ

ខុនដូ ដឹស្តា ប៉ូឡារីស ២៣ ផ្តល់ជូននូវភាពសម្បូរបែបលើសពីការរំពឹងទុករបស់លោកអ្នក

on .

ដោយសារតែស្ថានភាពបច្ចុប្បន្នមានការផ្លាស់ប្តូរ គ្រួសារមួយចំនួនសម្រេចចិត្តជ្រើសរើសយកការរស់នៅតាមបែបទាន់សម័យ និងមានផាសុកភាព​ ជាលក្ខណៈលំនៅដ្ឋានខុនដូ ​ទើបក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បានរចនា ខុនដូយ៉ាងទំនើបទាន់សម័យដើម្បីបំពេញតម្រូវការរបស់ពួកគេ។ 

ដើម្បីជាការផ្តល់នូវភាពងាយស្រួលបំផុតដល់អតិថិជន បុរី​ ប៉េង ហួត គ្រុប បានរចនា ខុនដូ ដែលមានឈ្មោះថាខុនដូ ដឹស្តា ប៉ូឡារីស ២៣ ជាខុនដូដែលមានបំពាក់ជូនគ្រឿងសង្ហារឹមរួចជាស្រេច​ ព្រមទាំងមានទីតាំងល្អសម្រាប់ការរស់នៅរបស់លោកអ្នកថែមទៀតផង។ តាមយូនីតនីមួយៗ មានបំពាក់ដោយគ្រឿងសង្ហារឹមស្របតាមតម្រូវការដូចជា សម្ភារៈបន្ទប់គេង សម្ភារៈបន្ទប់ទឹក អមជាមួយភាពច្នៃប្រឌិតនៃបរិវេណទទួលភ្ញៀវ និងបរិវេណចំអិនអាហារដ៏សម្បូរបែប។

ខុនដូ ដឹស្តា ប៉ូឡារីស ២៣​ដែលនៅជាន់លើបង្អស់ត្រូវបានរៀបចំជាក្លឹបហាត់ប្រាណ សួនច្បារលំហែកាយលើអាកាស ទេសភាពស្រស់បំព្រងតាមបែបធម្មជាតិ ផ្តល់ជូននូវភាពផ្ទាល់ខ្លួននៃអ្នករស់នៅក្នុងខុនដូទាំងមូល ដែលអាចជួយបន្ធូរភាពតានតឹងពីមជ្ឈដ្ឋានខាងក្រៅបានផងដែរ។  មិនត្រឹមតែប៉ុណ្ណោះលោកអ្នកក៏អាចគយគន់ទេសភាពគួរឲ្យទាក់ទាញស្ថិតនៅជុំវិញខុនដូរបស់យើង ដែលជាពិសេសសួនកំសាន្តបែបអឺរ៉ុប យ៉ូរ៉ូផាក អាចឲ្យអ្នកមើលពីលើអគារបានយ៉ាងសប្បាយរីករាយ។

PR 29 11 2017 3

ខុនដូដ៏សម្បូរបែបនេះបានសាងសង់ក្នុងទីតាំងព័ទ្ធជុំវិញដោយ ផ្សារទំនើបកំរិតស្តង់ដារ សាលារៀនអន្តរជាតិ ក្លឹបហាត់ប្រាណ អាងហែលទឹក ទីលានបាល់ទាត់ទីលានហាត់វាយកូនហ្គោល សាលមហោស្រពសម្រាប់រៀបចំកម្មវិធីជួបជុំផ្សេងៗ ដែលនេះលើសពីអ្វីដែលលោកអ្នករំពឹងទុក។

ដោយមានទីតាំងនៅក្បែរ សួនកំសាន្តយូរ៉ូផាក ប្រមូលផ្តុំទៅដោយភោជនីយដ្ឋានបែបអឺរ៉ុបជាច្រើនក្នុងកន្លែងតែមួយអមសងខាងស្ទឹងសិប្បនិម្មិតបែបធម្មជាតិដ៏គួរឲ្យទាក់ទាញ ព្រមទាំងនៅមិនឆ្ងាយពីប៉ូឡារីស ហ្វូតស្រ្ទីត បណ្តុំភោជនីយដ្ឋាន និងអាហារដ្ឋាន លើដងវិថីតែមួយថែមទៀតផងនោះ អាចធ្វើឲ្យការរស់នៅរបស់លោកអ្នកដូចស្ថិតក្នុងពិភពនៃក្តីស្រមៃអីចឹងដែរ។

PR 29 11 2017 04

អ្វីដែលរិតតែពិសេសនោះ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ សួនច្បារ ផ្លូវថ្នល់ទូលាយ ចំពោះខុនដូផ្ទាល់ខាងក្រុមហ៊ុនបានសាងសង់ជាផ្សារទំនើបមាននៅជាន់ទី១និងទី២ចំណតរថយន្តដ៏ធំទូលាយមាននៅចាប់ពីជាន់ទី៣ ដល់ជាន់ទី៦ ជាអ្វីដែលលោកប្រថ្នាចង់បានផងដែរ។

សូមអញ្ជើញមកទស្សនាខុនដូគំរូរបស់បុរី ប៉េង ហួតដែលមានទីតាំងស្ថិតនៅបុរី ប៉េង ហួត ហ្គ្រេន ស្តា ផ្លាទីនីម (បឹងស្នោរ) ចំងាយ២គីឡូម៉ែត្រពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ)។ សូមជំរាបថា ក្នុងពេលឥលូវនេះលោកអ្នកអាចក្លាយជាម្ចាស់ខុនដូដ៏ល្អឥតខ្ចោះនេះបានយ៉ាងងាយ ដោយមិនចាំបាច់មានប្រាក់កក់ លោកអ្នកគ្រាន់តែបង់ $៣៨៤ ក្នុង១ខែតែប៉ុណ្ណោះ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​ទៅ​លេខ 015 90 6789, Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។​​ ឬ​ចូល ទៅ​គេហ​ទំព័រ ​Facebook ៖ www.facebook.com/boreypenghuoth

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!

PR 29 11 2017 2


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789