ព័ត៌មានទូទៅ

គម្រោងដឹស្តា ជូមីរ៉ាហ៍ ទីក្រុងរណបស្ថិតនៅលើទីតំាងសក្តានុពលបំផុត នៃតំបន់ជ្រោយចង្វារ

on .

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពអភិវឌ្ឈនៃតំបន់ជ្រោយចង្វារធ្វើឲ្យមានភាពងាយស្រួលយ៉ាងខ្លាំងទៅលើដំណើរការគម្រោងជាច្រើន ដែលតាមបណ្តោយផ្លូវជាតិលេខ ៦អា បានក្លាយជាតំបន់អ៊ូរអរ និងមានវិនិយោគិនធំៗធ្វើការវិនិយោគក្នុងតំបន់នោះផ្ទាល់ផងដែរ។​

នៅក្នុងនោះផងដែរយើងសង្កេតឃើញគម្រោង បុរី ប៉េង ហួត ដឹស្តា ជូមីរាហ៍មិនត្រឹមតែស្ថិតនៅទីតាំងល្អ​ ភូមិសាស្ត្រ និង អាកាសធាតុអំណោយផល អមទៅដោយទន្លេសងខាង ដែលធ្វើអោយការរស់នៅ ប្រកបដោយបរិយាកាសបរិសុទ្ធបែបធម្មជាតិនោះទេ ថែមទាំងមានរចនាបថស្ថាបត្យកម្មលេចធ្លោរជាងគេក្នុងតំបន់ គួរឲ្យស្ញើចសសើរទៀតផង។

គម្រោងដឹស្តា ជូមីរ៉ាហ៍ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦​អា ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណជាង​ ១៣ហិចតា ទល់មុខសាលាកសិកម្មព្រែកលាប និងមានប្រភេទផ្ទះវីឡាជាច្រើនម៉ូដដូចជា វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ និងហ្សបហោស៍ ដែលមានរចនាបទបែបអឺរ៉ុប និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់។

ការរចនាផ្ទៃខាងក្នុងសុទ្ធសឹងតែផ្តោតទៅលើការរស់នៅបែបហ៊ឺហា ស៊ីវិល័យ រួមជាមួយគ្នានឹងលក្ខណៈពិសេសនៃផាសុខភាព និងភាពប្រណិតឥតខ្ចោះនៅក្នុងគេហដ្ឋានបែបសហសម័យថ្មីមួយដែលបន្ទប់នីមួយៗបំពាក់ដោយគ្រឿងសង្ហារឹមល្អប្រណិត។ ព្រមទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំទូលាយ ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី សួនច្បារបៃតង សួនកំសាន្ដ ក្លឹបហាត់ប្រាណ អាងហែលទឹក អមដោយសោភណ្ឌ័ភាពបៃតងតាមដងផ្លូវផ្តល់ភាពស្រស់ថ្លា រស់រវើក និងជួយសម្រួលភាពតានតឹងពីភាពមមាញឹកក្នុងការប្រកបរបរ និងអាជីវកម្មថែមទៀតផង។

សូមបញ្ជាក់ថា ប្រសិនបើលោកអ្នកកំពុងស្វែងរកលំនៅដ្ឋានល្អប្រណិតតាមបណ្តោយផ្លូវជាតិលេខ ៦អា ប្រញាប់ធ្វើការទំនាក់ទំនងមកកាន់ការិយាល័យលក់របស់បុរី ប៉េង ហួតគ្រុបក្នុងពេលឥលូវនេះ ដើម្បីផ្លាស់ប្តូរការរស់នៅ តាមបែបស៊ីវីល័យ និងប្រណិតភាពដែលលោកអ្នកតែងតែប្រាថ្នាចង់បាន។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​ទៅ​លេខ015 90 6789, Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ឬ​ចូល ទៅ​គេហ​ទំព័រ ​Facebook ៖www.facebook.com/boreypenghuoth

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!

PR 23 11 17 2

PR 23 11 17 3

PR 23 11 17 4


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789