ព័ត៌មានទូទៅ

ពិបាកសម្រេចចិត្តក្នុងការជ្រើសរើសប្រភេទផ្ទះមែនទេ មកដឹងពីភាពល្អឥតខ្ចោះនៃវីឡាកូនកាត់ប្រភេទLA ទាំងអស់គ្នា

on .

ក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការងាកមករក របៀបរស់នៅតាមបែបស៊ីវីល័យ ទំនើបទាន់សម័យ កាន់តែច្រើនឡើង ការបំពេញតម្រូវការដល់អតិថិជនក៏កាន់តែមានភាពមមាញឹក ហើយការវិនិយោគទៅលើគម្រោងបុរី ក៏កាន់តែធ្វើឲ្យគ្រួសារភាគច្រើនពិបាកក្នុងការសម្រេចចិត្ត ជ្រើសរើសគម្រោងដែលមានគុណភាពខ្ពស់​ និងអាចជឿជាក់បាន។

ជាការពិតណាស់ បុរី ប៉េង ហួត គ្រុបអាចផ្តល់ឲ្យលោកអ្នកនូវគម្រោងដែលស្របច្បាប់ យ៉ាងត្រឹមត្រូវ ដោយផ្អែកទៅលើការទទួលបានអជ្ញាប័ណ្ណពីក្រសួងដែលពាក់ព័ន្ធ​ លើសពីនេះទៅទៀតបុរី ប៉េង ហួត គ្រុបក៏តែងតែទទួលបានពាន់រង្វាន់ជាបន្តបន្ទាប់ពីស្ថាប័ណ្ណអចលនទ្រព្យនានាទាំងជាតិនិងនៅលើឆាកអន្តរជាតិ ព្រមជាមួយបទពិសោធ៍ជាជាង១០ឆ្នាំទៅលើគុណភាពសំណង់ និងការរចនាច្នៃប្រឌិតល្អឯក ធ្វើឲ្យគម្រោងបុរី ប៉េង ហួត គ្រុបទទួលបានការទុកចិត្តពីសំណាក់អតិថិជនកាន់តែច្រើនឡើងៗ។

គម្រោងបុរី ប៉េង ហួត គ្រុបបានរចនាវីឡាកូនកាត់ ប្រភេទ LA ដែលមានរចនាបថបែបសហសម័យ ជាមួយមុខងារពិសេសរបស់បន្ទប់នីមួយៗក្នុងគេហដ្ឋានល្អឥតខ្ចោះសាកសមជាមួយគ្រួសារសម័យថ្មី។ វីឡាកូនកាត់ប្រភេទនេះមានទំហំ 5.1m x 12m រួមមានបន្ទប់គេង៤ បន្ទប់ទឹក៥ បន្ទប់ចំអិនអាហារមួយ បន្ទប់ទទួលទានមួយ បន្ទប់ទទួលភ្ញៀវមួយ និងកន្លែងចតឡានទូលាយ ផ្តល់ភាពងាយស្រួលដល់ការរស់នៅរបស់លោកអ្នក​។

ជាការបន្ថែមនូវភាពល្អឥតខ្ចោះ វីឡាកូនកាត់ ប្រភេទ LA ដែលមានកំពស់បីជាន់នេះរចនាផ្តល់នូវលក្ខណៈពិសេលនៃផាសុខភាព ភាពផ្ទាល់ខ្លួន ជាមួយនឹងទេសភាពសួនច្បារបៃតង ជួយឱ្យការរស់នៅរបស់គ្រួសារទាំងមូលមានភាពស្រស់ថ្លា រស់រវើក និងសុខដុមរមនា។ វីឡាកូនកាត់ ប្រភេទ LA ត្រូវបានតុបតែងលម្អផ្ទៃខាងក្នុងដ៏ប្រណិត ការរចនាយ៉ាងផ្ចិតផ្ចង់ ព្រមទាំងការបំពាក់ គ្រឿងសង្ហារឹមបែបទំនើបរួចជាស្រេចថែមទៀតផង។

អ្វីដែលធ្វើឲ្យវីឡាកូនកាត់ប្រភេទនេះអាចផ្តល់វិសាលភាពនៃភាពសម្បូរបែបដល់លោកអ្នកបានយ៉ាងច្រើននោះ ក៏ព្រោះតែ បុរី ប៉េង ហួត គ្រុបបានរៀបចំឲ្យមាន កន្លែងក្មេងលេង ក្លឹបហាត់ប្រាណ កីឡដ្ឋាន អាងហែលទឹក ផ្សារទំនើប សួនកំសាន្ត និង សាលាអន្តរជាតិ ដែលមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយឡើយ ហើយកាន់តែពិសេសនោះ បន្ទាប់ពីទិញភ្លាម លោកអ្នកអាចចូលរស់នៅបានភ្លាមៗ​តែម្តង។

ជាក់ស្តែងគ្រប់គម្រោងរបស់បុរី ប៉េង ហួត គ្រុបសុទ្ធតែជាទីតាំងដែលអភិវឌ្ឍន៍ និងមានសក្តានុពុលល្អដល់ការរស់នៅរបស់លោកអ្នកទៀតផង។ ដើម្បទទួលបានបទពិសោធ៍រស់នៅដ៏អស្ចារ្យ និង ភាពស៊ីវីល័យ ក្នុងសង្គម គម្រោងវីឡាកូនកាត់ប្រភេទ LA  ពី បុរី ប៉េង​ ហួត គ្រុបគឺជាជម្រើសដ៏ល្អបំផុតរបស់លោកអ្នក។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​ទៅ​លេខ 015 90 6789, Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។​​ ឬ​ចូល ទៅ​គេហ​ទំព័រ ​Facebook ៖ www.facebook.com/boreypenghuoth

បុរី ប៉េង​ ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!

PR 18 11 17 2

PR 18 11 17 3

PR 18 11 17 4

PR 18 11 17 5

PR 18 11 17 6

 PR 18 11 17 7


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789