ព័ត៌មានទូទៅ

វិសាលភាពទីក្រុងថ្មីសន្លាងនៃគម្រោង ដឹស្តា ដាយមិន (ផ្លូវ៦០ម៉ែត្រ)នឹងលេចរូបរាងឡើងព្រមជាមួយភាពល្អឥតខ្ចោះ និងសម្បូរបែប

on .

គម្រោងបុរី ប៉េង ហួត ដឹស្តា ដាយមិន គ្របដណ្តប់លើវិសាលភាពផ្ទៃដីប្រមាណជាង ៤០ហិចតា ជាគម្រោងប្រកបដោយ ប្រណិតភាព នឹង ភាពស៊ីវីល័យនៃការរស់នៅ​ ព្រមទាំងមានទីតាំងនៅតាមបណ្តោយផ្លូវ មហាវិថីសម្តេចតេជោ ហ៊ុន សែន (៦០ ម៉ែត្រ) ដ៏មានសក្តានុពលក្នុងតំបន់ពាណិជ្ជកម្ម។

បុរី ប៉េង ហួត ដឹស្តា ដាយមិន មានវីឡាគ្រប់ប្រភេទ​ ដូចជា វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និង    ហ្សបហោស៍ រចនាម៉ូដយ៉ាងល្អឯក ស្របតាមរចនាបថបែបខ្មែរ និងអឺរ៉ុប។ ស្ថាបត្យករ របស់បុរី ប៉េង ហួត បានខិតខំយ៉ាងយកចិត្តទុកដាក់ទៅលើគុណភាព សោភណ្ឌភាពនិងផ្តោតទៅលើបែបបថរស់នៅរបស់មនុស្សសម័យថ្មីធានាបាននូវការផ្តល់ភាពល្អឥតខ្ចោះ ទាន់សម័យ និងផាសុខភាពដល់ការរស់នៅ។

លក្ខណះពិសេសរបស់គម្រោងដឹស្តា ដាយមិនក៏បានរៀបចំឲ្យ មានសួនកំសាន្ត ដែលមានទេសភាពបៃតង ក្លឹបហាត់ប្រាណ អាងហែលទឹក និង សាលសន្និសីទសម្រាប់រៀបចំអាពាហ៍ពិពាហ៍ និង ប្រារព្ធពិធីផ្សេងៗផងដែរ។ ជាពិសេសបន្ថែមទៀតនោះគម្រោងដឹស្តាដាយមិននេះជាគម្រោងមួយដែលរួមមានទាំងផ្សារទំនើបPH Diamond​ ដែលធ្វើអោយតំបន់នេះប្រែក្លាយជាទីប្រជុំជនដ៏កុះករ ងាយស្រួលដល់ការរស់នៅ និងការប្រកបអាជីវកម្មផ្សេងៗ។ ផ្សារ​ទំនើប PH Diamond ​មាន​ការ​រចនា​តុបតែង​បែប​ធម្មជាតិ​បៃតងដែល​គ្របដណ្ដប់​លើ​ផ្ទៃដី៥,៨​ហិកតា​ដែល​មាន​កម្ពស់​២​ជាន់ផងដែរ។

ស្ថាបត្យកម្ម​នៃផ្សារ​ទំនើប ​នឹង​ប្រមូលផ្តុំ​ទៅ​ដោយ​ហាង​ទំនិញ​ជាច្រើន​ប្រភេទ រោងកុន សាល​តាំងពិព័រណ៍ អាហារដ្ឋាន និង​មជ្ឈមណ្ឌល​កម្សាន្ត​នេះ ​នឹង​សាងសង់​ឡើង​តាម​លក្ខណៈ​បច្ចេកទេស​ទំនើប​អម​ដោយ​សួន​ធម្មជាតិ​ស្រស់បំព្រង​ទាំង​ក្នុង និង​ខាង​ក្រៅ​ដែល​មិន​ធ្លាប់​មាន​ផ្សារ​ទំនើប​ណា​មួយ​រៀបចំ​បែប​នេះ​ឡើយ​នៅ​ប្រទេសកម្ពុជា​យើង។

ភាពឥតខ្ចោះនៃផ្សារទំនើប PH Diamond ​គឺនៅ​ជាន់​ខាង​លើ​បង្អស់ ​នឹង​មាន​ភោជនីយដ្ឋាន​បើក​ចំហ​សម្រាប់​អង្គុយ​លម្ហែកាយ ស្រូបខ្យល់​បរិសុទ្ធ គយគន់​សួន​ធម្មជាតិ​ពណ៌​បៃតងខ្ចី និង​ទឹកជ្រោះ​សិប្បនិម្មិត​យ៉ាង​ត្រជាក់​ភ្នែក​ដែល​ធានា​បន្ធូរ​ភាព​តានតឹង និង​ផ្តល់​អារម្មណ៍​ស្រស់ស្រាយ​ដល់​អតិថិជន។

ជាក់ស្តែងដោយផ្តោតសំខាន់ទៅលើភាពងាយស្រួលនៃការរស់នៅ បុរី ប៉េង ហួត គ្រុបក៏បានរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគម្រោងទាំងមូល សុទ្ធតែបានតភ្ជាប់ពីមហាវិថីសម្តេច​ តេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ និងលេខ៣ ឆ្លងកាត់ ព្រមទាំងជាបណ្តុំនៃទីប្រជុំជន ដែលមានវិនិយោគិនធំៗជាច្រើន ដូចជាក្រុមហ៊ុន Star Auto Cambodia (Marcedes-Benz)ជាដើម ហើយក៏មានសាលាអន្តរជាតិនៅក្បែរនោះផងដែរ។

សូមធ្វើការបញ្ជាក់ផងដែរថា គម្រោងដឹស្តា ដាយមិននឹងផ្តល់ជូនអតិថិជននូវប្រូម៉ូសិនពិសេស​ជាមួយនឹងការបង់រំលស់រហូតដល់ ១៧ឆ្នាំដោយមិនចាំបាច់មានប្រាក់កក់។ ធ្វើការទំនាក់ទំនងក្នុងពេលឥលូវនេះដើម្បីក្លាយជាម្ចាស់គេហដ្ឋានល្អប្រណិតពីបុរី ប៉េង ហួត គ្រុប។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​ទៅ​លេខ015 90 6789, Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ឬ​ចូល ទៅ​គេហ​ទំព័រ ​Facebook ៖www.facebook.com/boreypenghuoth

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!

PR 13 11 17 2

PR 13 11 17 3

PR 13 11 17 4

PR 13 11 17 5

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789