ព័ត៌មានទូទៅ

ទីក្រុងតូចមួយបែបប៉ែកអឺរ៉ុប នឹងផុសឡើង តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងតំបន់បឹងស្នោរ

on .

ស្របពេលដែលប្រទេសកម្ពុជា កំពុងអភិវឌ្ឍលើគ្រប់វិស័យ យើងសង្កេតឃើញថា ការកំសាន្ត កំពុងតែមានសន្ទុះកើនឡើង។ ផ្សារទំនើបធំៗជាច្រើន កំពុងតែត្រៀមនឹងបើកជាបន្តបន្ទាប់ក្នុងរយៈកាលចុងក្រោយនេះ។ បើយើងក្រឡេកមើលទៅ តំបន់​ភាគ​ខាង​ត្បូង​ឈៀង​ខាង​កើត​ទីក្រុង​ភ្នំពេញនេះ បាននឹងកំពុងបង្ហាញ​នូវ​ការ​រីក​ចម្រើន​ក្នុងតំបន់គួរអោយកត់សម្គាល់ បន្ទាប់​ពី​ផ្លូវ​ជាតិ​លេខ​១ ធ្វើ​រួច​រាល់។ 

គម្រោងអភិវឌ្ឍអចលនទ្រព្យធំៗ បានបង្វែរទិសដៅ មកតំបន់ភាគ​ខាង​ត្បូង​ឈៀង​ខាង​កើត​ទីក្រុង​ភ្នំពេញ ដែលធ្វើអោយដីធ្លីក្នុងតំបន់នេះ កំពុងមានហាងឆេងយ៉ាងខ្លាំង។ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ចាប់​ពី​គល់​ស្ពាន​ព្រះមុនីវង្ស​ កាត់​តាម​បឹងស្នោរ ដែល​ពោរពេញ​ទៅ​ដោយ​ការ​អភិវឌ្ឍ​បុរី​លំនៅ​ដ្ឋាន​នានា។

ក្នុងនោះដែរគម្រោង ដែលទើបនឹងបើកលក់ថ្មី ក្នុងតំបន់បឹងស្នោរ របស់បុរី ប៉េង ហួត ដែលមានឈ្មោះថា គម្រោងយូរ៉ូវីល ក្រៅពីមានគេហដ្ឋាន ចាប់ពីវីឡាភ្លោះ រហូតដល់វីឡាឃីង A បុរីក៏ បង្កើតអោយមាន សួនកំសាន្តយូរ៉ូផាក ជាសួនកំសាន្តស្តង់ដារបែបអឺរ៉ុប ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ជាទីកន្លែងលំហែកាយបែបធម្មជាតិ ដែលមានភោជនីយដ្ឋានបែបបស្ចឹមប្រទេស ការជិះទូកកំសាន្ត និងការកំសាន្តផ្សេងៗទៀតជាច្រើន ដែលធ្វើអោយអ្នកទៅកំសាន្តនៅទីនោះ មានអារម្មណ៍ថា ដូចកំពុងស្ថិតនៅក្នុងទីក្រុងតូចមួយនៅប៉ែកអឺរ៉ុបយ៉ាងដូច្នេះដែរ។

បច្ចុប្បន្នសួនកំសាន្តនេះ បាននឹងកំពុងដំណើរការសាងសង់រួចរាល់ប្រមាណជា៧០% ហើយ ដែលមិនរទៀតទេ ទីក្រុងតូចបែបអឺរ៉ុបនេះ នឹងលេចរូបរាងយ៉ាងពិតប្រាកដជាក់ជាមិនខាន។

ដោយសារតែការអភិវឌ្ឍន៍ជាមួយគម្រោងសួនកំសាន្តបែបអឺរ៉ុបនេះហើយ ទើបធ្វើអោយគម្រោងយូរ៉ូវីលរបស់បុរី ប៉េង ហួត ក្លាយជាគម្រោងមួយដែលល្អបំផុតសម្រាប់ការរស់នៅ ក៏ដូចជាការវិនិយោគនាពេលអនាគត ព្រោះថាបើអតិថិជន ជាវក្នុងពេលគម្រោងស្ថិតក្នុងការអភិវឌ្ឍន៍ដំបូង នោះអតិថិជនទទួលបាននូវតម្លៃពិសេស ដែលមានការបញ្ចុះតម្លៃជាច្រើន រហូតដល់៣០០០០ ដុល្លារភ្លាមៗ ហើយតម្លៃផ្ទះនឹងបន្តកើនឡើងជាបន្តបន្ទាប់ ជាពិសេសនៅពេលដែលគម្រោងសួនកំសាន្តបែបអឺរ៉ុបបានលេចចេញជារូបរាង។

តាមប្រសាសន៍របស់ លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ ស៊ី ភី អិល ដែលដកស្រង់ចេញពីគេហទំព័រ ខេមបូណូមីស បាន​មើល​ឃើញ​ថា តំបន់​ភាគ​ខាង​ត្បូង​ឈៀង​ខាង​កើត​រាជ​ធានី​ភំ្នពេញ ពិសេស តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១​នេះ គឺ​ជា​តំបន់​ដ៏​ល្អ​បំផុត​សម្រាប់​រស់នៅ និង​កំពុង​តែ​មាន​សន្ទុះកើន​ឡើង​ខ្លាំង​នៃ​ប្រជាជន​ដែល​មក​បោះ​ទីលំនៅ​នៅ​តំបន់​នោះ ជាពិសេស តំបន់​បឹង​ស្នោរ ដែល​មាន​ការ​សាងសង់​បុរី​លំនៅ​ដ្ឋាន​ជា​ច្រើន។ លោក​ឧកញ៉ា​បន្ត​ថា ការ​អភិវឌ្ឍ​ផ្លូវ​ក្រវាត់​ក្រុង​ធ្វើ​ឲ្យ​តម្លៃ​ដី​ធ្លី​មាន​ការ​កើន​ឡើងកាន់តែ​ខ្លាំង។

ប្រភពពី Business-Cambodia

PR 11 08 2017 2

PR 11 08 2017 3

 

 

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Google Plus Instagram Youtube Twitter Linked

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789