ព័ត៌មានទូទៅ

ចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះជនរងគ្រោះ ជាមួយបុរី ប៉េង ហួត នៅថ្ងៃទី១៩ ខែសីហា ខាងមុខនេះ

on .

ជាការឆ្លើយតបពីតម្រូវការឈាម ជាចាំបាច់ សម្រាប់ជនរងគ្រោះនាពេលបច្ចុប្បន្ននេះ។ ថ្នាក់ដឹកនាំបុរី ប៉េង ហួត គ្រុប បានផ្តួចផ្តើមគំនិតបង្កើតកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ជាលើកទីបី សម្រាប់បំពេញសេចក្តីត្រូវការ ក្នុងការជួយសង្គ្រោះជនរងគ្រោះ អោយបានទាន់ពេលវេលា។

កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែសីហា ខាងមុខនេះ ក្នុងទីតាំងគម្រោងបុរី ប៉េង ហួត ដឹស្តាព្រីមៀរ៍ តាមបណ្តោយផ្លូវ 598 (ផ្លូវឯកឧត្តម ជា សុផារ៉ា)។ ក្នុងកម្មវិធីនេះ នឹងមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃបុរី ប៉េង ហួត។ សម្រាប់អតិថិជន និង សាធារណជន ដែលមានបំណងចង់បរិច្ចាគឈាមដោយស័គ្រចិត្ត អាចចូលរួមជាមួយបុរី ប៉េង ហួត ដែលលោកអ្នកអាចធ្វើការចុះឈ្មោះ នៅប្រអប់សំបុត្រ នៅទីតាំងផ្សារទំនើបAEON Max Valu ក្នុងគម្រោងដឹស្តា ព្រីមៀរ៍ ផ្ទាល់តែម្តង ឬអាចទំនាក់ទំនងមកកាន់ទូរសព្ទលេខ 098 938 666 / 098 628 666 ផងដែរ។

ជាចុងក្រោយបុរី​ ប៉េង ហួត សង្ឃឹមយ៉ាងមុតមាំថា  អតិថិជន និង សាធារណជន នឹងមានវត្តមានចូលរួមក្នុងកម្មវិធីបរិច្ចាគឈាម អោយបានច្រើនដើម្បីជួយសង្គ្រោះជនរងគ្រោះ ដែលមានតម្រូវការឈាម៕

 

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789