ព័ត៌មានទូទៅ

ផ្សារទំនើបថ្មី ១ ឌីហ្សាញបែបធម្មជាតិបៃតង របស់បុរីប៉េងហួត នៅក្នុងតំបន់ចាក់អង្រែក្រោម

on .

ទន្ទឹម​ពេល​ដែល​ប្រជាជន​ចាប់ផ្តើម​ប្រើប្រាស់​នូវ​ផលិតផល​ទំនើបៗ និង​មាន​គុណភាព​ខ្ពស់ បច្ចុប្បន្ន​នៅ​កម្ពុជា​ការ​អភិវឌ្ឍ​សំណង់​ផ្សារទំនើប​ដែល​ជា​ទីកន្លែង​ដ៏ពេញ​និយម​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដើរ​កម្សាន្ត និង​ទិញ​ទំនិញ​ផ្សេងៗ​នោះ​ក៏​មាន​ច្រើន​ទីតាំង​ដែរ​។ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​មហាជន ផ្សារ​ទំនើប​មួយ​កន្លែង​នឹង​លេច​រូបរាង​ឡើង​ក្នុង​តំបន់​ចាក់អង្រែ​ក្រោម​ស្ថិត​នៅ​តាម​ផ្លូវ​ ៦០ ​ម៉ែត្រ​ (​មហាវិថី​សម្តេច​ ហ៊ុន សែន​) នៅ​ក្នុង​ខែ វិច្ឆិកា​ខាង​មុខ​នេះ និង​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​ ២០១៩​។

លោក ប៉ាវ លីវន បុគ្គលិក​ទីផ្សា​នៃ​ក្រុមហ៊ុន​បុរី​ប៉េងហួត​បាន​មាន​ប្រសាសន៍​ថា​ក្នុង​តំបន់​ចាក់អង្រែ​ក្រោម​លើ​ផ្លូវ​ ៦០ ​ម៉ែត្រ​នឹង​មាន​ផ្សារ​ទំនើប​ថ្មី​មួយ​ដោយ​មាន​ការ​រចនា​តុបតែង​បែប​ធម្មជាតិ​បៃតង​ឈ្មោះ​ថា Diamond Plaza ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​បុរី​ប៉េងហួត The Star Diamond ដែល​ផ្សារ​នេះ​គ្របដណ្ដប់​លើ​ផ្ទៃដី ២,៤០ ​ហិកតា​នៃ​គម្រោង​ផ្ទៃដី​សរុប​ចំនួន ៣០ ​ហិកតា​។

លោក​បាន​បន្ថែម​ថា​ជាមួយ​នឹង​ម្ចាស់​អភិវឌ្ឍន៍​ក្នុង​ស្រុក​របស់​គម្រោង​បុរី​ប៉េងហួត​ស្ថាបត្យករ​ក្នុង​ស្រុក និង​ការ​សហការ​រចនា​ម៉ូត​រវាង​អ្នក​រចនា​ខ្មែរ និង​ក្រុមហ៊ុន​ដ៏ល្បី​របស់​ប្រទេស​សិង្ហបុរី ផ្សារ​ទំនើប​មួយ​នេះ​នឹង​សាងសង់​ឡើង​តាម​លក្ខណៈ​បច្ចេកទេស​ទំនើប​អម​ដោយ​សួន​ធម្មជាតិ​ស្រស់បំព្រង​ទាំង​ក្នុង និង​ខាង​ក្រៅ​ដែល​មិន​ធ្លាប់​មាន​ផ្សារ​ទំនើប​ណា​មួយ​រៀបចំ​បែប​នេះ​ឡើយ​នៅ​កម្ពុជា​។

ផ្សារទំនើប​ដ៏ធំ​ទូលាយ​ដែល​មាន​កម្ពស់​ ២ ​ជាន់​នឹង​ប្រមូលផ្តុំ​ទៅ​ដោយ​ហាង​ទំនិញ​ជាច្រើន​ប្រភេទ រោងកុន សាល​តាំងពិព័រណ៍ អាហារដ្ឋាន និង​មជ្ឈមណ្ឌល​កម្សាន្ត​ផ្សេងៗ​ដ៏​សម្បូរបែប​។

លោក​បាន​ឲ្យ​ដឹង​ថា៖ «​នៅ​ជាន់​ខាង​លើ​បង្អស់​នៃ​ផ្សារ​នឹង​មាន​ភោជនីយដ្ឋាន​បើក​ចំហ​សម្រាប់​អង្គុយ​លម្ហែកាយ ស្រូបខ្យល់​បរិសុទ្ធ គយគន់​សួន​ធម្មជាតិ​ពណ៌​បៃតងខ្ចី និង​ទឹកជ្រោះ​សិប្បនិម្មិត​យ៉ាង​ត្រជាក់​ភ្នែក​ដែល​ធានា​បន្ធូរ​ភាព​តានតឹង និង​ផ្តល់​អារម្មណ៍​ស្រស់ស្រាយ​ដល់​អតិថិជន​ដូច​កំពុង​ស្ថិត​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​ដ៏សែន​មនោរម្យ​»៕

ប្រភពពី៖ ភ្នំពេញប៉ុស្តិ៍

 

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789