ព័ត៌មានទូទៅ

ឆាប់ៗនេះនឹងមានផ្សារទំនើបថ្មី១ឌីហ្សាញបែបធម្មជាតិបៃតងក្នុងតំបន់ចាក់អង្រែក្រោម

on .

ទី​បំផុត​នៅ​ក្នុង​តំបន់​ចាក់​អង្រែ​ក្រោម​លើ​ផ្លូវ​៦០​ម៉ែត្រនឹង​មាន​ផ្សារ​ទំនើប​ថ្មី​មួយ​ដោយ​ប្រើ​Concept ធម្មជាតិ​បៃតង​ឈ្មោះ​ថា Diamond Plaza ដែល​​​នេះ​ជា​ផ្នែក​មួយ​នៃ​​គម្រោង​បុរីប៉េង ហួត ដឹ​ស្តា ដាយ​មិនដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃដី២.៤ ហិច​តា លើ​ផ្ទៃដី​សរុប៣០ ហិច​តា​។

ស្ថាបត្យកម្ម​នៃ​ផ្សារ​ទំនើប​មួយ​នេះ​សាង​សង់​ឡើង​តាម​លក្ខណៈ​បច្ចេកទេស​​អម​ដោយ​សួន​ធម្មជាតិ​​ស្រស់​បំព្រង​ទាំង​ក្នុង​ផ្សារ និង ខាងក្រៅ​ផ្សារ ​​ដែល​​មិន​ធ្លាប់​មាន​ផ្សារ​ទំនើប​ណាមួយ​នៅ​កម្ពុជា​រៀបចំ​បែប​នេះ​ឡើយ​។​​​

ផ្សារទំនើបដ៏ធំទូលាយ​​នេះ​មាន​ពីរ​ជាន់ ប្រមូល​ផ្តុំ​ទៅ​ដោយ ហាង​ទំនិញ​ជាច្រើន​ប្រភេទ រោងកុន សាល​តាំង​ពិព័រណ៍​ អាហារដ្ឋាន​ និង​ការ​កម្សាន្ត​ផ្សេងៗ​ដ៏​សម្បូរ​បែប​។ នៅ​ជាន់​ខាងលើ​បង្អស់នៃ​ផ្សារ​នឹង​​មាន​ភោជនីយដ្ឋាន​លើ​អាកាស​សម្រាប់​អង្គុយលម្ហែកាយស្រូបខ្យល់បរិសុទ្ធ​​​ គយគន់​​​សួន​ធម្មជាតិ​​ពណ៌​បៃតងខ្ចី និង​ទឹក​ជ្រោះ​ត្រជាក់​ភ្នែក​ ដែលធានា​បន្ធូភាពតានតឹង​ និងផ្តល់​អារម្មណ៍ស្រស់ស្រាយ​ដល់​​​អតិថិជន​​​ដូច​កំពុង​ស្ថិត​​​នៅ​ក្នុង​ព្រៃធម្មជាតិ​​ដ៏សែន​​មនោ​រម្យអ៊ីចឹង​​។

កាន់តែ​ពិសេស​ ចាប់ពី​ថ្ងៃ​នេះ​រហូតដល់​ដំណាច់​ខែ​កក្កដា ប្រសិនបើអ្នក​​ចង់​បាន​ផ្ទះ​ក្នុង​​គម្រោង​បុរី ប៉េង ហួត ដឹ​ស្តា ដាយ​មិន ដែល​ជា​គម្រោង​មួយ មាន​ទាំង ផ្សារ​ទំនើប សាល​សន្និសីទ សួន​កម្សាន្ត​ធំ​ទូលាយ អាង​ហែល​ទឹក ក្លឹប​ហាត់ប្រាណ​ជាដើម​នោះ នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​រហូតដល់ ៨% ដែលមានតម្លៃត្រឹមតែជាង ដប់ម៉ឺនដុល្លាតែប៉ុណ្ណោះ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​ទៅ​លេខ **015 90 6789**, Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ ឬ​ចូល ទៅ​គេហ​ទំព័រ​Facebook www.facebook.com/boreypenghuoth

បុរី ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ…!

ប្រភពពី៖ Sabay News

PR 18 07 2017 2

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Google Plus Instagram Youtube Twitter Linked

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789