ព័ត៌មានទូទៅ

ហេតុ​ផល៥យ៉ាង ល្មម​ពិចារណា​ទិញ​ផ្ទះ​នៅ​គម្រោង​ថ្មី Euro Ville ឡូយ​បំផុត​នៅ​កម្ពុជា

on .

(ភ្នំពេញ)៖ គម្រោង Euro Ville ជា​គម្រោង​ពិសេស​ចុង​ក្រោយ​ធំ​បំផុត​របស់​បុរី ប៉េង ហួត ដែល​ប្រើ​ពេលធ្វើ​ដំណើរ​​ប្រមាណ​ជា១០នាទី​ប៉ុណ្ណោះ ពី​ស្ពាន​ព្រះ​មុនីវង្ស នេះជាគម្រោងដ៏មានសក្តានុពល​ទាក់ទាញ​បំផុត ដែលក្នុងនោះមាន​ហេតុ​ផល៥យ៉ាង ​ដែល​អ្នក​ចង់​បាន​ផ្ទះ​បែប​ទាន់​សម័យ​ ល្មម​អាច​ពិចារណា​ទិញ​បាន។

ហេតុផលទាំងប៥យ៉ាងនោះ រួមមាន

១. បញ្ចុះតំលៃពិសេសរហូតដល់ 8%៖ ជាទូទៅបុរីប៉េងហួត មិនមែនចេះតែបញ្ចុះតំលៃនោះទេ ទាល់តែមានការបើកលក់គម្រោងថ្មីទើបអាចចុះថ្លៃបាន ដូចនេះអតិថិជនដែលជាវបានក្នុងកំលុងពេល ប្រូម៉ូសិន នឹងទទួលបានផលចំណេញយ៉ាងច្រើន ពិសេសគឺអាចទិញបានក្នុងតម្លៃមួយដែលទាប​ ហើយអាចជ្រើសរើសបានទីតាំងដែលល្អៗមុនគេ  បើធៀបនឹងពេលដែលសំណង់សង់រួចរាល់ តម្លៃក៏មានការកើនឡើងខ្ពស់ ហើយទីតាំងក៏មិនមាននៅសល់ច្រើនសំរាប់រើសដែរ។

២. ម៉ូដ​ថ្មី​ដ៏គួរអោយទាក់ទាញ ៖ ដោយសារតែបុរីប៉េងហួត ដឹងពីតំរូវការពិតប្រាកដរបស់អតិថិជន ទើបបុរីមួយនេះបានព្យាយាមធ្វើការវិវឌ្ឍន៍ម៉ូតផ្ទះពីមួយដំណាក់កាល ទៅមួយដំណាក់កាលអោយកាន់តែមានភាពល្អ ប្រសើរ និង​ជម្រុញការរស់នៅកាន់តែមានៅភាពងាយស្រួល ដូចនេះក៏​សម្រេច​បង្កើត​ម៉ូដ​ឌីហ្សាញ​ផ្ទះ​វីឡា​ថ្មី​សម្រាប់​គម្រោង​នេះ​ឡើង។ ផ្ទះ​វីឡា​ច្រើន​ប្រភេទ រាប់​តាំង​ពី​វីឡា​ភ្លោះ ដល់​វីឡា​ឃីង នឹង​មក​ផ្ដុំ​គ្នា​លើ​គម្រោង​ដី ២០ ហិចតា​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ថ្នាក់​ដឹកនាំ​បុរី ប៉េង ហួត មិន​ទាន់​បង្ហើប​លម្អិត​ពី​ម៉ូដ​ផ្ទះ​វីឡា​ថ្មី​នេះ​នៅ​ឡើយ ដោយ​ចង់​ឲ្យ​អតិថិជន​មក​មើល​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​បើក​លក់​ដំបូង​តែ​ម្ដង។

៣. ជាប់​សួន​កម្សាន្ត​បែប​អឺរ៉ុប៖ ទីតាំង​គម្រោង គឺ​ជាប់នឹង​គម្រោង​សួន​កម្សាន្ត​បែប​អឺរ៉ុប​ដំបូង​គេ​នៅ​កម្ពុជា (Euro Park) តែ​ម្ដង ដែលជាសួនកំសាន្តបែបទំនើប និង ​ថ្មីបំផុតនៅប្រទេសកម្ពុជា។ សួនកំសាន្តនេះនឹងមានជាភោជនីយដ្ឋានល្បីៗ និង ការកំសាន្តដ៏សម្បូរបែប ជាមួយនឹងទេសភាពស្រស់បំព្រងតាមដងទន្លេសម្បនិមិត្ត ដែលរចនាឡើងតាមបែបបស្ចឹមប្រទេស សំរាប់ការលំហែអារម្មណ៍បែបថ្មី ដែលមិនធ្លាប់មានពីមុនមក។ សួន​កម្សាន្ត​ដ៏​សម្បូរ​បែប​នេះ នឹង​ក្លាយជាកន្លែងកំសាន្តដ៏ពេញនិយម សំរាប់អតិថិជនដែលរស់នៅក្នុងបុរី និង ​សាធារណជនទូទៅ​មក​លេង​កម្សាន្ត​ផង​ដែរ។ ពិសេសទៀត គឺមានសាលសន្និសិទ (អគារជួលការ ​រឺ កម្មវិធីផ្សេងៗ) ដែលជម្រុញអោយការរស់នៅកាន់តែមានភាពងាយស្រួល និង សម្បូរបែបគ្រប់បែបយ៉ាង ស្ថិតនៅក្នុងទីកន្លែងតែមួយ។

៤. Lifestyle កាលីប៖ ត្បិត​មាន​សួន​កម្សាន្ត​បែប​អឺរ៉ុប​មែន តែ​ភាព​អ៊ូអរ​មិន​អាច​ឮ​រំខាន​ដល់​ការ​រស់​នៅ​ក្នុង​គម្រោង Euro Ville បាន​ឡើយ។ បរិយាកាស​​បរិសុទ្ធ ស្ងប់ស្ងាត់ មានសួនកំសាន្តបៃតង ប្រាកដ​ជា​ស័ក្ដិសម​សម្រាប់​អ្នក​ត្រូវ​ការ​រស់​នៅ​បែប​ជីវិត​ឯកជន។ម្យ៉ាង​ទៀត ទីតាំង​នេះ នឹង​សម្បូរ​បែប​ ដោយ​មាន ​ផ្សារ​ទំនើប រោងកុន កីឡដ្ឋាន សាលារៀន​ស្តង់ដារ​អន្តរជាតិ (មាន​រួច​ហើយ) អគារខុនដូ....ល..... ខណៈ​ផ្សារ F & B street ដែល​ស្រដៀង​នឹង TK Avenue ក៏​នឹង​លេច​រូបរាង​នៅ​បឹង​ស្នោរ​ដែរ។ នេះ​តាម​ថ្នាក់​ដឹកនាំ​បុរី ប៉េង ហួត បង្ហើប​ប្រាប់។

៥. ទីតាំង និង​គុណភាព​សំណង់៖ គម្រោង​នៅ​បុរី ប៉េង ហួត បឹងស្នោរ មួយ​នេះ មិន​ឆ្ងាយ​ពី​ទីក្រុង​ភ្នំពេញ​នោះ​ឡើយ ពោល​គឺ​ធ្វើ​ដំណើរ​ប្រមាណ​ជា ១០ នាទី​ប៉ុណ្ណោះ​ពី​ស្ពាន​ព្រះមុនីវង្ស។ ផ្លូវ​ជាតិ​លេខ១ ទៀត​សោត ត្រូវ​បាន​ជួសជុល និង​ពង្រីក​យ៉ាង​ធំ​ទូលាយ​ជិត​រួច​រាល់ ១០០% ផង​ដែរ។ ក្រៅ​ពី​ម៉ូដ​ថ្មីដែលគួរអោយទាក់ទាញ បើនិយាយពីគុណភាពសំណង់គឺសុទ្ធតែត្រូវបានទទួលស្គាល់ ថាមានគុណភាពល្អ គួរអោយជឿជាក់។ ​ការ​បង្កើត​​ទំនុក​ចិត្ត​សម្រាប់​អតិថិជន ជា​គោលដៅ​អាទិភាព​មួយ​របស់ ប៉េង ហួត គ្រុប។

ចង់​ដឹង​លម្អិត​ពី​គម្រោង Euro Ville សូម​មក​កាន់​គ្រប់​ការិយាល័យ​លក់​ទាំង​អស់​របស់​បុរី ប៉េង ហួត នៅ​ថ្ងៃ​បើក​លក់​ដំបូង​ នៅ​ថ្ងៃ​ទី​៩ មិថុនា​នេះ ដើម្បី​អាច​ជ្រើសរើស​ទីតាំង​ផ្ទះ​បាន​ល្អ​មុន​គេ។
សូម​ទាក់ទង​ទូរសព្ទ​លេខ ០១៧/០១៦/០៩៨​ ៥៩ ៦៧ ៨៩ ឬ​ចូល​ផេក​ហ្វេសប៊ុក Borey Peng Houth និង វេបសាយ www.penghuoth.com ៕

ប្រភពព័ត៌មានពី៖ Business Cambodia

01 Euro Ville

01 Euro Ville 1

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Google Plus Instagram Youtube Twitter Linked

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789