ព័ត៌មានទូទៅ

បុគ្គលិក បុរី ប៉េង ហួត បរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនដល់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ជាលើកទី២

on .

បុគ្គលិកបុរី ប៉េង ហួត បានស្ម័គ្រចិត្តបរិច្ចាគឈាមជូនដល់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ជាលើកទី២ ដើម្បីទុកសម្រាប់ជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ផ្គត់ផ្គង់ដល់មន្ទីរពេទ្យនានានៅទូទាំងប្រទេស។

សកម្មភាពបរិចា្ចគដោយស្ម័គ្រនេះ ប្រព្រឹត្តឡើងលកាលពីព្រឹកថ្ងៃទី20 ខែឧសភា ឆ្នាំ២០១៧ នៅក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោរ) តាមបណ្តោយផ្លូវជាតិលេខ១ ចំងាយ២ គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស។

ថ្លែងក្នុងឱកាសនេះផង ដែរ លោកស្រី ទឹម ច័ន្ទបូរ៉ាវី តំណាងបុរី ប៉េង ហួត បានមានប្រសាសន៍ថា នេះជាលើកទី២ ហើយដែលបុគ្គលិកបុរី ប៉េង ហួត ចួលរួមបរិច្ចាគឈាមដោយស័្មគ្រចិត្ត ដែលជាផ្នែកមួយជួយដល់សង្គម និង ឆ្លើយតបតាមសេចក្តីត្រូវការរបស់មន្ទីរពេទ្យនានា សម្រាប់ជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់ សម្រាប់សង្គ្រោះអាយុជីវិតអោយបានទាន់ពេលវេលា។ លោកស្រីបានបន្តទៀតថា កម្មវិធីមនុស្សធម៌មួយនេះ បុរី ប៉េង ហួត សូមសន្យាថា នឹងរៀបចំឲ្យមានជារៀងរាល់ឆ្នាំផងដែរ។

​លោក វេជ្ជបណ្ឌិត ខៃ សុខ​ហេង តំណាងម​ជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​ឲ្យ​ដឹងថា​៖« ការផ្តល់​ឈាម​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នកផ្តល់​ឡើយ ​បើយើង​អនុវត្ត​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​កំណ​ត់ ដោយ​ ឆ្លងកាត់ការពិនិត្យយ៉ាងម៉ត់ចត់ ពីវេជ្ជបណ្ឌិតជំនាញ មុននឹងបូមឈាមពីអ្នកស័្មគ្រចិត្ត។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា សម្រាប់​មនុស្ស​ស្រី​សុខភាព​ល្អ​ម្នាក់ ​អាច​ផ្តល់​ឈាម​បាន​ច្រើន​បំផុត ៣​ដង​ក្នុង​១​ឆ្នាំ ឯ​ប្រុស​បាន​៤​ដង​ក្នុង​១​ឆ្នាំ​ យើង​បូម​ឈាម​ពី​មនុស្សម្នាក់ត្រឹម​តែ​ ៣៥០​មី​លី​លីត្រ​ប៉ុណ្ណោះ ហើយ​ឈាម​ដែល​ទទួលបាន​នឹង​យកទៅ​រក្សាទុក​យ៉ាង​ល្អ​នៅ​ទីតាំង​មជ្ឈ​ម​ណ្ឌ​ល​ជាតិ​ផ្តល់​ឈាម​នៅ​ពេទ្យ​រុស្សី សម្រាប់ទុកចែកចាយជូនទៅដល់មន្ទីរពេទ្យនានា នៅទូទាំងប្រទេស ពេលដែលមានតម្រូវការចាំបាច់ ក្នុងជួយ
សង្គ្រោះជីវិតមនុស្ស ហើយ​ចំពោះការស្នើ​​សុំឈាម​នេះ គឺមិន​គិតថ្លៃ​ឡើយ​»​។​

លោកវេជ្ជបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អ្នកស្ម័គ្រចិត្ត និង បុគ្គលិកទាំងអស់ របស់ បុរី ប៉េង ហួត ដែលបាន បរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ដើម្បីជួយសង្រ្គោះ ដល់ជនរងគ្រោះ ហើយលោកសង្ឃឹមថា កម្មវិធីបរិច្ចាគឈាមនេះ នឹងធ្វើឡើងអោយបានញឹកញាប់ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការឈាម ជាចាំបាច់ ដែលកំពុងតែកើនឡើងជារៀងរាល់ថ្ងៃ។ 

បើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម បានឱ្យដឹងថា ក្នុង១ថ្ងៃមជ្ឈមណ្ឌលត្រូវកា រឈាមប្រមាណ១៥០ប្លោក ស្មើនឹងបរិមាណឈាមពី៥ម៉ឺនទៅ៦ម៉ឺនប្លោកក្នុង១ឆ្នាំៗ ដើម្បីជួយ
សង្គ្រោះជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ផ្នែកវះកាត់ និងអ្នកជំងឺផ្សេងៗ៕

Blood Donation 2

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

Blood Donation 4

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789