
ក្លឹបហាត់ប្រាណជំនាញពីប្រទេសជប៉ុន នឹងបង្ហាញខ្លួនក្នុងប្រទេសកម្ពុជា ក្នុងបុរី ប៉េង ហួត ដឹស្តាផ្លាទីនីមអាធីណា
ភ្នំពេញ,ថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៧៖ហ្គាន់ហ្សេ ស្ព័តជប៉ុនដែលជាក្លឹបហាត់ប្រាណដ៏ពេញនិយមមួយនៅក្នុងប្រទេសជប៉ុននឹងនាំយកនូវចំណេះដឹងនិងជំនាញផ្នែកសុខភាពរបស់ខ្លួនមកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗនេះតាមរយៈការបើកសម្ភោធនូវក្លឹបហាត់ប្រាណដំបូងបង្អស់របស់ខ្លួននៅក្នុងរាជធានីភ្នំពេញ។
ក្លឹបហាត់ប្រាណមួយនេះ នឹងបើកជាផ្លូវការនៅថ្ងៃទី០១ខែមិថុនាឆ្នាំ២០១៧ស្ថិតនៅក្នុងបរិវេណបុរីប៉េងហួតដឹស្តាផ្លាទីនីមអាធីណា។ការយកចិត្តទុកដាក់ជាចំបងបំផុតរបស់ក្លឹបហាត់ប្រាណមួយនេះគឺ សុវត្ថិភាពសន្ដិសុខភាពស្មោះត្រង់និងអនាម័យ។ក្លឹបហ្គាន់ហ្សេ ស្ព័តជប៉ុននឹងផ្ដល់ជូននូវសេវាកម្មពិសេសៗមានដូចជាក្លឹបហាត់ប្រាណអាងហែលទឹកបន្ទប់ស្ទូឌីយោនិងសាលាបង្រៀនហែលទឹកសម្រាប់កុមារផងដែរ។
តាមរយៈកម្មវិធីស្ទូឌីយោដ៏សម្បូរបែបទើបក្លឹបហ្គាន់ហ្សេ ស្ព័តជប៉ុនមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនគ្រប់វ័យ។កម្មវិធីស្ទូឌីយោទំនើបៗទាំងអស់នោះរួមមាន៖
- ហ្ស៊ូមបា(
- យោហ្គាទាំង៧ប្រភេទ(7 kinds of Yoga)
- កម្មវិធីបង្រៀនហែលទឹកទាំងកុមារនិងមនុស្សពេញវ័យ
ហើយខាងក្រោមនេះជាកម្មវិធីស្ទូឌីយោថ្មីបំផុតទើបនាំចូលមកកម្ពុជា
- ហ្វៃដូ(Fight-Do)
- យូបោន(
- មេហ្គាដានស៍(Mega Danz)
- អុស៊ីជេនណុ
ប្រធានក្រុមហ៊ុនហ្គាន់ហ្សេស្ព័ត(ខេមបូឌា) ខូអិលធីឌីលោកហ៊ីដេអុសាតូបានថ្លែងថា“ក្លឹបហាត់ប្រាណ ហ្គាន់ហ្សេ ស្ព័តជប៉ុនសូមស្វាគមន៍អតិថិជនទាំងអស់ដែលមានបំណងចង់បានរាងកាយរឹងមាំនិងសុខភាពល្អ។”
“យើងនឹងផ្ដល់ជូននូវទំនុកចិត្តឧបករណ៍ទំនើបៗគ្រូបង្ហាត់ដែលមានជំនាញនិងបទពិសោធន៍បន្ទប់ស្ទូឌីយោនិងផ្លាស់ប្ដូរសម្លៀកបំពាក់ស្អាតនិងមានអនាម័យខ្ពស់ បុគ្គលិកមានវិជ្ជាជីវៈខ្ពស់និងរក្សាសុវត្ថិភាពដល់អតិថិជនដែលសុទ្ធតែជាការឆ្លើយតបនូវតម្រូវការរបស់អតិថិជនទាំងអស់។” ជាពិសេស លោកសាតូ ក៏បានលើកឡើងផងដែរថាក្លឹបហ្គាន់ហ្សេ ស្ព័តជប៉ុននឹងផ្ដល់ការប្រឹក្សាសុខភាពដោយឥតគិតថ្លៃចំពោះអតិថិជនទាំងអស់និងការប្រឹក្សាយោបល់ចំពោះកម្មវិធីហាត់ប្រាណជូនអតិថិជនផងដែរក្នុងគោលបំណងដើម្បីឲ្យអតិថិជនហាត់ត្រូវតាមគោលដៅដែលខ្លួនចង់បាន។លោកបានបញ្ជាក់ទៀតថារាល់អតិថិជនដែលចុះឈ្មោះចូលជាសមាជិករបស់ក្លឹបហ្គាន់ហ្សេ
ស្ព័តជប៉ុននឹងទទួលបានការត្រួតពិនិត្យរាងកាយទាំងមូលតាមរយៈឧបករណ៍ស្គេនដ៏ទំនើបនិងអ្នកឯកទេសសម្រាប់បង្ហាញពីលទ្ធផលនិងណែនាំអំពីកម្មវិធីហាត់ប្រាណដែលសាកសមសម្រាប់អតិថិជនម្នាក់ៗ។
ក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័តជប៉ុនបានបង្កើតឡើងតាមរយៈការសហការគ្នារវាងក្រុមហ៊ុនហ្គាន់ហ្សេ ស្ព័តខូអិលធីឌីនិងបុរីប៉េងហួតគ្រុបដែលជាក្រុមហ៊ុនអភិវឌ្ឍន៍សំណង់លំនៅដ្ឋានឈានមុខគេនិងធំជាងគេនៅក្នុងប្រទេសកម្ពុជា។
ក្លឹបហាត់ប្រាណដ៏ថ្មីស្រឡាងមួយនេះនឹងបើកបង្ហាញជាឯកជន(Private Viewing) ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៧ខាងមុខនេះដោយឥតគិតថ្លៃ។ក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័តជប៉ុនទី២ដែលត្រៀមនឹងបង្កើតឡើងធំជាងគេនៅកម្ពុជាមានទីតាំងនៅផ្សារទំនើបអ៊ីអនទី២នៅពាក់កណ្ដាលឆ្នាំ២០១៨ខាងមុខនេះ។
អំពី ហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌី និង ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី
ក្រុមហ៊ុនហ្គាន់ហ្សេ ស្ព័តខូអិលធីឌីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៥ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហ្គាន់ហ្សេលីមីតធីត។រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុនហ្គាន់ហ្សេស្ព័តខូអិលធីឌីបានបើកដំណើរការជាង២០សាខាហើយនៅក្នុងប្រទេសជប៉ុនដែលមានពាក្យស្លោកថា“ធ្វើឲ្យជីវិតលោកអ្នកកាន់តែស្រស់បំព្រង” ។ ក្រុមហ៊ុនហ្គាន់ហ្សេស្ព័ត(ខេមបូឌា) ខូអិលធីឌីបានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅខែមីនាឆ្នាំ២០១៥ដោយឈរលើឆន្ទៈក្នុងការជួយឲ្យប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជាទទួលបាននូវសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់
ហា្គន់ហ្សេ ស្ព័ត (ខេមបូឌា) ខូ អិលធីឌី
លោក ឡោះ វ៉ាន់
លេខទូរសព្ទ ០៩៨ ៧៦៦ ១៥២
អ៊ីម៉ែល អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។">