ព័ត៌មានទូទៅ

បុរី ប៉េង ហួត ចូលរួមចំណែកជាថវិកា ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

on .

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី៨ ឧសភា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា បានរៀបចំប្រារព្ធ ខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៧ ក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា”ដើម្បីប្រមូលថវិកា សម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះនានា ទូទាំងប្រទេសផងដែរ ។

ក្នុងឱកាសនោះផងដែរ បុរី ប៉េង ហួត បានចូលរួមចំណែកជាថវិកាចំនួន ១០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក  ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីយកទៅប្រើប្រាស់ក្នុងការបន្តបេសសកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តម ធ្វើប្រតិបត្តិការជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះបំផុត ដែលរួមមាន អ្នករងគ្រោះដោយមហន្តរាយផ្សេងៗ ដូចជា ជនពិការ ចាស់ជរាឥតទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយ អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍។ល។ នៅតាមសហគមន៍ ជនបទនានា ដោយពុំមានការរើសអើង បែងចែកពូជសាសន៍ ជំនឿសាសនា និន្នាការនយោបាយអ្វីឡើយ ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

កន្លងមក បុរី ប៉េង ហួត តែងតែបានចួលរួមសកម្មភាពសង្គមនិងមនុស្សធម៌នានាជាច្រើន។ ជាក់ស្ដែងនាពេលថ្មីៗកន្លងមកនេះ បុរី ប៉េង ហួត បានចែករំលែកអំណោយជូនប្រជាពលរដ្ឋ សាងសង់ផ្លូវថ្នល់ ព្រះវិហារ សាលារៀន ចូលរួមវិភាគទានជូនដល់ មន្ទីរពេទ្យ គន្ធបុប្ផា និង ផ្ទះទេវតា តាមរយៈមូលនិធិបាយ័ន ព្រមទាំងបានផ្តល់ជូនអាហារូបករណ៍ដល់និស្សិតមកពីបណ្ដាខេត្តនានាជាង១០០កន្លែង នៅសកលវិទ្យាល័យកម្ពុជាផង​ដែរ។ ស្តែងចេញពីសកម្មភាពទាំងនេះ បុរី ប៉េង ហួត នឹងបន្តសកម្មភាពដ៏ប្រពៃនេះបន្តទៀតក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍសង្គមជាតិ។

Red Cross


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789