ព័ត៌មានទូទៅ

អបអរសាទរការសម្ភោធជាផ្លូវការនៃសាលាអន្តរជាតិសៅប្រ៊ីជកម្ពុជា ក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម(បឹងស្នោ)

on .

នាព្រឹកថ្ងៃចន្ទ ទី24 ខែ មេសា ឆ្នាំ2017 នេះ សាលាអន្តរជាតិសៅប្រ៊ីជកម្ពុជា បានបើកសម្ភោធជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ហង់ ជួនណារ៉ុង ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង អប់រំ យុវជន និង កីឡា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំសាលា និង ភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

សាលាអន្តរជាតិសៅប្រ៊ីជកម្ពុជា​ មានទីតាំងក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ​តាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយ ២ គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស។ ក្នុងវិសាលភាពលើផ្ទៃដីទំហំជាង៤ហិចតា ជាមួយអគារកំពស់​២ជាន់ គួបផ្សំទៅដោយបន្ទប់សិក្សា បណ្ណាល័យ បន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ ទីកន្លែងក្មេងលេង អាងហែលទឹក ទីលានលេងបាល់ ដែលសុទ្ធតែស្ថិតនៅក្នុងបរិវេណសាលាតែមួយ។ សាលាអន្តរជាតិសៅប្រ៊ីជកម្ពុជា ជាសាលារៀនដែលនាំមកនូវកម្មវិធីសិក្សាទទួលស្គាល់ជាអន្តរជាតិ បំពាក់មកជាមួយនូវបរិក្ខាសិក្សាទំនើបៗបែបស្តង់ដារអន្តរជាតិ ។ កុលបុត្រកុលធីតា របស់អស់លោកអ្នក នឹងទទួលបានចំណេះដឹងខ្ពស់ ដើម្បីឈានដល់ការអភិវឌ្ឍន៍សមត្ថភាពពេញលេញ  ដែលអាចកសាងជំនាញដែលពួកគេត្រូវការដើម្បីធានាបាននូវភាពជោគជ័យ​នៃអនាគតដ៏ភ្លឺស្វាង ។

សម្រាប់អាណាព្យាបាល ដែលមានបំណងចង់ បញ្ជូនបុត្រធីតា អោយចូលរៀននៅសាលាអន្តរជាតិសៅប្រ៊ីជអន្តរជាតិ អាចអញ្ជើញមកចុះឈ្មោះចូលរៀន និង សាកសួរព័ត៌មាន នៅការិយាល័យសិក្សាដោយផ្ទាល់។

Southbridge 1

Southbridge 3

Southbridge 4

 Southbridge 5


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789