ព័ត៌មានទូទៅ

ថ្នាក់ដឹកនាំ បុរី ប៉េង ហួត ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ បេតុង និងការសាងសង់ព្រះវិហារ ក្នុងខេត្តកំពង់ចាម

on .

កាលពីថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៧ ម្សិលមិញនេះ ថ្នាក់ដឹកនាំបុរី ប៉េង ហួត បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុង ប្រវែង ១២០០ ម៉ែត្រ ដែលចំណាយថវិកា ក្នុងការស្ថាបនា ប្រមាណជាជាង ២០ ម៉ឺនដុល្លារ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងភូមិព្រែកឳជ្រឹង ដែលគ្រោងបញ្ចប់ការស្ថាបនា និង ដាក់អោយប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។

បន្ទាប់ពីពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុង រួចមក ថ្នាក់ដឹកនាំ បុរី ប៉េង ហួត ក៏បន្តពិនិត្យការសាងសង់ព្រះវិហារ វត្តជ័យមង្គល ហៅវត្តជ្រៃ ដែលចាប់ផ្តើមកសាងកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥ រហូតមកដល់ពេលនេះ សម្រេចបានជាង ៨០% ហើយ។ សមិទ្ធផលទាំងអស់នេះ ជាការចូលរួមចំែណករបស់បុរី ប៉េង ហួត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងសង្គម និងក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ថ្នាក់ដឹកនាំបុរី ប៉េង ហួត ក៏បានចែកថវិកាជូនដល់ប្រជាពលរដ្ឋ ប្រមាណជាង៥០០នាក់ និងក្មេងៗ ប្រមាណជាជាង៦០០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១ ម៉ឺនរៀលផងដែរ។

កន្លងមក បុរី ប៉េង ហួត តែងតែបានចួលរួមសកម្មភាពសង្គមនិងមនុស្សធម៌នានាជាច្រើន។ ជាក់ស្ដែងកាលពីថ្ងៃទី31  ខែមីនា ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ បុរី ប៉េង ហួត ក៏បានវិភាគទានជាថវិកាចំនួន ៣  ម៉ឺនដុល្លារ ប្រគល់ជូនមូលនិធិសិល្បៈចាស់ជរាផងដែរ។ ស្តែងចេញពីសកម្មភាពទាំងនេះ បុរី ប៉េង ហួត នឹងបន្តសកម្មភាពដ៏ប្រពៃនេះបន្តទៀតក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រនិង អភិវឌ្ឍសង្គមជាតិ។

 CSR Kampong Cham1

CSR Kampong Cham2

CSR Kampong Cham3

CSR Kampong Cham4

CSR Kampong Cham6 

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789