ព័ត៌មានទូទៅ

អបអរសាទរ កញ្ញា មាស សុខសោភា ក្លាយជាទូតសុឆន្ទះផ្សព្វផ្សាយ ប្រចាំក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប

on .

កាលពីរាត្រីថ្ងៃសៅរ៍ ទី ០១ ខែ មេសា ឆ្នាំ២០១៧ នេះ កញ្ញា មាស សុខសោភាបានបង្ហាញខ្លូន ក្នុងនាមជាទូតសុឆន្ទះផ្សព្វផ្សាយ ប្រចាំក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ចំពេលកម្មវិធីជប់លៀងក្រុមហ៊ុនប្រចាំឆ្នាំ ។

ឆ្លៀតក្នុងឱកាសនោះ កញ្ញា មាស សុខសោភា បានថ្លែងថា កញ្ញា ពិតជារំភើប សប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង ដែលបានក្លាយជា  ទូតសុឆន្ទះផ្សព្វផ្សាយប្រចាំ ក្រុមហ៊ុន​ បុរី ប៉េង ហួត គ្រុបដែលជាក្រុមហ៊ុនអចលនទ្រព្យ ដ៏ធំមួយនៅកម្ពុជា ទទួលស្គាល់ពីអតិថិជន អស់រយៈពេលជាង ១១ ឆ្នាំកន្លងមកហើយ។ កន្លង​មក​រូប​នាង​ធ្លាប់​តែ​សហការ​ច្រៀង​ផ្សព្វ​ផ្សាយ​ឲ្យ​បុរី​ ប៉េង ​ហួត គ្រុប ​តែ​ការ​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​នេះ​គឺ​ពិសេសជាងរាល់លើក​ ព្រោះ​វត្ត​មាន​លើក​នេះ​​ក្នុង​តួនាទី​ជា​ទូត​សុឆន្ទៈ​ បុរី​ ប៉េង ​ហួត​ នៅ​ឆ្នាំ​២០១៧។​ហើយក្នុងថ្ងៃដ៏ពិសេសនេះ កញ្ញា​ មានបទចម្រៀងមួយបទ ច្រៀងថ្លែងអំណរគុណ ដល់អតិថិជន ដែលបានគាំទ្រ បុរី ប៉េង ហួត រយៈពេលជាង ១១ ឆ្នាំកន្លងមក។

កញ្ញា បានបន្តទៀតថា ក្នុងនាមជាទូតសុឆន្ទះផ្សព្វផ្សាយប្រចាំក្រុមហ៊ុន កញ្ញានឹងខិតខំប្រឹងប្រែង ផ្សព្វផ្សាយអំពីគេហដ្ឋានដែលមានសោភណ្ឌភាព រចនាបទស៊ីវិល័យ និង គុណភាពសំណង់រឹងមាំ របស់ក្រុមហ៊ុន ជូនដល់អតិថិជន និង សាធារណជនអោយយល់កាន់តែច្បាស់។ កញ្ញា នឹងខិតខំអោយអស់ពីសមត្ថភាព ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន។

ជាចុងក្រោយកញ្ញា សូមផ្តាំផ្ញើរ ជូនដល់អតិថិជន ដែលចង់បានគេហដ្ឋានឯកជនភាព មានភាពរឹងមាំ រចនាបថទំនើបស៊ីវិល័យ សុវត្ថិភាព និង សុភមង្គល សូមជ្រើសយក បុរី​ ប៉េង ហួត។  

សូមបញ្ជាក់ផងដែរថា សូម្បីតែកញ្ញា មាន សុខសោភា ក៏ជាអតិថិជន របស់បុរី​​ ប៉េង ហួត មួយរូប ក្នុងគម្រោង បុរី ប៉េង ហួត ដឹស្តាផ្លាទីនីម ដែលបង្កើតឡើងក្នុងឆ្នាំ២០១០ តាំងពីកញ្ញាមិនទាន់ក្លាយជាទូតសុឆន្ទះផ្សព្វផ្សាយប្រចាំក្រុមហ៊ុន មកម្ល៉េះ។ 

 Meas Soksophea

Meas Soksophea 1 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789