ព័ត៌មានទូទៅ

ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​កំពូលៗ​នៅ​កម្ពុជា​ឈ្នះ​ពាន​រង្វាន់​ធំ

on .

ក្រុមហ៊ុន​អចលនទ្រព្យ​ធំៗ និង​ល្បីល្បាញ​នៅ​កម្ពុជា​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ពាន​រង្វាន់​អចលនទ្រព្យ​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា (PropertyGuru Cambodia Property Awards) នា​ល្ងាច​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ភោគី​ត្រា។

ក្រុមហ៊ុន​បុរីប៉េងហួត គ្រុប ដែល​ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់​កាលពី​ឆ្នាំ​មុន​ដែរ​នោះ​បាន​​ទទួល​ពាន​រង្វាន់ ៣ បន្ថែម ទៀត​នៅក្នុង​ឆ្នាំ​នេះ​ដោយ​រួម​ទាំង​ពានរង្វាន់​ធំ​ជាង​គេ​មួយ​គឺ​ពាន​រង្វាន់​អ្នក​អភិវឌ្ឍន៍​ល្អ​ជាង​គេ​នៅ​កម្ពុជា។

«បុរីប៉េងហួត​គ្រុប គឺជា​ក្រុមហ៊ុន​មួយ​ដែល​ធ្វើឲ្យ​វិស័យ​សំណង់​លំនៅឋាន​នៅ​កម្ពុជា​ងើប​ឡើង» នេះ​បើ​យោង​តាម​សម្តី​របស់​គណៈកម្មការ​ឯករាជ្យ​មួយ​រូប។ លោក​បន្ត​ថា៖ «ចាប់​តាំងពី​ការ​ជ្រើសរើស​ទីតាំង​ប្រកប​ដោយ​ការ​ប្រុងប្រយ័ត្ន និង​ការ​ត្រួតពិនិត្យ​គម្រោង​បាន​ល្អិតល្អន់ រហូត​ដល់​សមិទ្ធផល​សំណង់​ប្រកប​ដោយ​គុណភាព និង​និរន្តរភាព។ បុរីប៉េងហួត បង្ហាញ​នូវ​ភាព​ច្នៃប្រឌិត​ប្រកប​ដោយ​យុទ្ធសាស្រ្ត ព្រម​ទាំង​ភាព​សកម្ម​ឥត​ឈប់ឈរ»​។

ដោយ​ឈ្នះ​ពាន​រង្វាន់​សំណង់​លំនៅឋាន​ល្អ​បំផុត​នៅ​ទីក្រុង​ភ្នំពេញ​ និង​ការ​រចនា​​ស្ថាបត្យកម្ម ទេសភាព ដែល​ល្អ​ដាច់​គេ​នោះ​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​សម្រាប់​ការ​ដាក់​បញ្ចូល​នូវ​បច្ចេកវិទ្យា និង​ទំនាក់​ទំនង​ដ៏ល្អ​ជាមួយ​អតិថិជន៖ «ដែល​ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​កម្ពុជា​ដែល​បាន​ភ្ជាប់​ជាមួយ​ App​ នៃ​កម្មវិធី​ទូរស័ព្ទ​យ៉ាង​ងាយស្រួល​បំផុត​សម្រាប់​អតិថិជន​ក្នុង​ការ​ប្រើប្រាស់»។

ក្រុមហ៊ុន​ជយលាភី​មួយ​ទៀត​ដែល​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ប្រកួត​ចំនួន ៥ ដង​គឺ​ក្រុមហ៊ុន Phnom Penh City Center ដោយ​បាន​ឈ្នះ​ពាន​រង្វាន់​សម្រាប់​គម្រោង​​ជាប់​បញ្ជី​ប្រកួត​នីមួយៗ​គឺ​ The EDGE, Residence 90 និង The Vanguard។ គម្រោង​ដែល​បាន​ទទួល​ជយលាភី​ទាំង​បី​នេះ​គឺ​មាន​ទីតាំង​នៅក្នុង​តំបន់​អភិវឌ្ឍន៍ Phnom Penh City ដែល​គ្រោង​នឹង​ក្លាយ​ខ្លួន​ជា​តំបន់​មួយ​ដែល​មាន​ភាព​ទំនើប​ទាន់​សម័យ និរន្តរភាព ការ​ធ្វើ​អាជីវកម្ម​ដ៏រស់រវើក​ព្រម​ទាំង​ជា​តំបន់​កម្សាន្ត​ផង​ដែរ ដែល​គម្រោង​ទាំង​នោះ​នឹង​សាងសង់​រួចរាល់​នៅ​ដំណាច់​ឆ្នាំ ២០២៥។

គម្រោង​ច្រើន​ជាង ៣០ ទីតាំង​ផ្សេង​ទៀត​នៅ​ទីក្រុង​​ភ្នំពេញ សៀមរាប និង​ក្រុង​ព្រះសីហនុ​ក៏​បាន​ចូលរួម​ការ​ប្រកួត​ក្នុង​ឆ្នាំ​នេះ​ផង​ដែរ។ ពាន​រង្វាន់​ចំនួន ១៧ ត្រូវ​បាន​ប្រគល់​ជូន​ដល់​ម្ចាស់​ជយលាភី ដែល​រួមមាន​ពាន​រង្វាន់​ទទួល​ស្គាល់​ជាពិសេស (Special Recognition) សម្រាប់​ការ​អភិវឌ្ឍ​សំណង់​ដែល​ផ្តោត​លើ​បរិស្ថាន (Green Development) សម្រាប់​គម្រោង MTP Invest ដែល​ជា​អ្នក​វិនិយោគ​គម្រោង​លំនៅឋាន​ឈ្មោះ​ «ភូមិ​បារាំង (PhumBarang)» នៅក្នុង​ខេត្ត​សៀមរាប​ហើយ​ក្រុមហ៊ុន​នេះ​បាន​ទទួល​ពាន​រង្វាន់​ដល់​ទៅ​ពីរ​ក្នុង​ពេល​តែ​មួយ​ប្រចាំ​ឆ្នាំ​នេះ។

«ដោយ​មាន​ទីតាំង​លើ​ទឹកដី​អាកាសធាតុ​ត្រូពិច​ក្នុង​ខេត្ត​សៀមរាប​គម្រោង​ភូមិ​បារាំង​ផ្តល់​នូវ​បរិយាកាស​រស់នៅ​ប្រកប​ដោយ​ផាសុកភាព និង​ប្រព័ន្ធ​ខ្យល់​​​អាកាស​​ធម្មជាតិ​ពិតៗ​ដែល​អាច​ការពារ​ពី​ខ្យល់​កន្ត្រាក់ កម្តៅ​ថ្ងៃ​ខ្លាំង និង​អាកាសធាតុ​បែប​មូសុង»។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក ស៊ន សៀប ប្រធាន​គណៈកម្មការ​វាយតម្លៃ និង​ជា​ស្ថាបនិក និង​នាយក​ក្រុមហ៊ុន Key Real Estate Co Ltd.។

លោក​បាន​បន្ថែម​ទៀត​ថា​ក្រុមហ៊ុន​អភិវឌ្ឍ​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គួរ​តែ​ពង្រឹង​លើ​និរន្តរភាព និង​ការ​សាងសង់​ដែល​គិត​ដល់​បរិស្ថាន​ផង​ដែរ។ លោក​បាន​ឲ្យ​ដឹង​ថា៖ «យើង​ចាំបាច់​ណាស់​ត្រូវ​តែ​ពិនិត្យ​មើល​គោលការណ៍​បរិស្ថាន​របស់​ប្រទេស​កម្ពុជា​ដោយ​ផ្តោត​លើ​បរិស្ថាន​បៃតង និង​ពង្រឹង​លើ​ការ​រួម​បញ្ចូល​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​បំផ្លាញ ឬ​ការ​ប៉ះពាល់​បរិស្ថាន​ជាដើម»​​។

ម្ចាស់​ជយលាភី​លំដាប់​កំពូលៗ​នៅ​ប្រទេស​កម្ពុជា​នឹង​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​អចលនទ្រព្យ​ប្រចាំ​ទ្វីប​អាស៊ី PropertyGuru វគ្គ​ផ្តាច់ព្រ័ត្រ​នៅក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ នៅឯ​ប្រទេស​សិង្ហបុរី​នៅ​អគារ Sands Expo and Convention Center ដើម្បី​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ប្រចាំ​ទ្វីប​អាស៊ី​ជា​បន្តទៀត និង​ដើម្បី​ទទួល​បាន​ពាន​រង្វាន់​ធំ​គឺ «អ្នក​ល្អ​ដាច់​គេ​នៅ​អាស៊ី»។

លោក Hari V. Krisnan អគ្គនាយក​ក្រុមហ៊ុន PropertyGuru គ្រុប​បាន​ថ្លែង​ថា៖ «យើង​សូម​ធ្វើការ​អបអរសាទរ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ទទួល​ពាន​រង្វាន់​អលចលនទ្រព្យ​នៅ​កម្ពុជា។ គម្រោង​ដ៏ល្អៗ​របស់​ពួកគេ​បាន​បង្ហាញ​នូវ​ការ​​លើក​ទឹកចិត្ត និង​ផ្តល់​នូវ​ពន្លឺ​អនាគត​ថ្មី​ដល់​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​លូតលាស់​ឡើង​ក្នុង​រយៈពេល​ ២ ឆ្នាំ​ចុង​ក្រោយ​នេះ។ យើង​សូម​ជូនពរ​ឲ្យ​ម្ចាស់​ជយលាភី​ទាំងអស់​នូវ​សំណាង​ល្អ​ខណៈ​ដែល​ពួកគេ​កំពុង​ឈាន​ទៅ​ប្រកួត​នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅឯ​ប្រទេស​សិង្ហបុរី»។

ប្រភពពី៖ ភ្នំពេញប៉ុស្តិ៍



 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789