ព័ត៌មានទូទៅ

បុរី ប៉េង ហួត រក្សាបាននូវពានរង្វាន់ធំជាងគេប្រចាំឆ្នាំ ”ក្រុមហ៊ុនដែលអភិវឌ្ឍដែលល្អជាងគេ” ២ឆ្នាំជាប់ៗគ្នា

on .

ភ្នំពេញ៖ នារាត្រីថ្ងៃទី 24 ខែមិនា ឆ្នាំ ​2017 ម្សិលមិញនេះ ពិតជារាត្រីដ៏អស្ចារ្យ និង ជាមោទនភាពយ៉ាងក្រៃលែង ​ដែល បុរី ប៉េង ហួត ​នៅតែអាចរក្សាបាននូវការគ្រងដំណែង2ឆ្នាំជាប់ៗគ្នា ទៅលើពានរង្វាន់ធំជាងគេប្រចាំឆ្នាំ ដែលគ្រប់ក្រុមហ៊ុនចូលរួមតែងតែប្រាថ្នាចង់បាន គឺពានរង្វាន់ “ក្រុមហ៊ុនអភិវឌ្ឍន៍ដែលល្អជាងគេ” ។  ក្រៅពីពានរង្វាន់ដ៏ធំមួយនេះ គឺមានពានរង្វាន់ 3 ផ្សេងទៀត ដែលបុរី ប៉េង ហួត ទទួលបាន ព្រមពេលជាមួយគ្នាដែរ ក្នុងចំណោមពានរង្វាន់ទាំងអស់រួមមាន៖

១៖ ពានរង្វាន់ «ក្រុមហ៊ុនអភិវឌ្ឍដែលល្អជាងគេ»
២៖ ពានរង្វាន់ «ឌីហ្សាញទេសភាព​ល្អជាងគេ»
៣៖ ពានរង្វាន់ «អភិវឌ្ឍលំនៅដ្ឋានដែលល្អជាងគេ (កម្ពុជា)»
៤៖ ពានរង្វាន់ «អភិវឌ្ឍលំនៅដ្ឋានដែលល្អជាងគេ (ភ្នំពេញ)»

កម្មវិធីនេះរៀបចំឡើងដោយក្រុមហ៊ុន Property Guru នាសណ្ឋាគារ សូ ហ្វីតែល ភូគីត្រា ភ្នំពេញ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ជា សុុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ នៃក្រសួងរៀបចំដែនដី​​ នគរូបនីយកម្ម និង​សំណង់ រដ្ឋលេខាធិការ និងតំណាងក្រុមហ៊ុនអចលនទ្រព្យ សំណង់ល្បីៗ ក៏ដូចជាអ្នកជំនាញផ្នែកអចលនវត្ថុផងដែរ។

ចំពោះពានរង្វាន់​និ​មួយៗ​ ត្រូវ​បានឆ្លងកាត់ការវិនិច្ឆ័យយ៉ាងម៉ត់ចត់ ដោយផ្តោតលើសុក្រិតភាព និង តម្លាភាពដោយ​អ្នកជំនាញ​ និង​ គណៈកម្មការ​ឯករាជ្យ​ក្នុងស្រុក​ និង​ គណៈកម្មការ​ជំនាញ​បរទេស​។ ហេតុនេះហើយបានជាក្រុមហ៊ុនដែលទទួលបានពានរង្វាន់ គឺពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះភាពជោគជ័យដែលទទួលបាន។ ជាក់ស្តែងពានរង្វាន់ទាំង៣ នេះ ដែលបុរី ប៉េង ហួត ទទួលបានមិនមែនកើតឡើងដោយសារការចៃដន្យនោះទេ គឺបុរី ប៉េង ហួត បានឈរលើទីផ្សារអចលនទ្រព្យដ៏រឺងមាំមួយនេះ អស់រយះពេល ជាង១០ឆ្នាំកន្លងមកហើយ ជាមួយនឹងជំនាញនិងបទពិសោធន៍ពិតប្រាកដក្នុងការសាងសង់ប្រកបដោយគុណភាព សោភណ្ឌភាព និង ​ផាសុកភាព ដែលនាំអោយមានភាពលេចធ្លោក្នុងកម្មវិធីប្រកួតប្រជែងនេះ។​ 

សូមរំលឹកផងដែរថា កាល​ពីចុងឆ្នាំ២០១៦ កន្លងទៅនេះ បុរី ប៉េង ហួត ក៏ទទួលបានពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍ថ្នាក់ប្រទេសប្រចាំឆ្នាំ២០១៦ ចំនួន ៣​ គឺជា​ក្រុមហ៊ុន​ ដែល​លេចធ្លោ​ជាង​គេ​ ក្នុង​ចំណោម​ក្រុមហ៊ុន​អភិវឌ្ឍ​នានា​ក្នុង​ប្រទេស​កម្ពុជា​ ដែលបានចូលរួមប្រកួតប្រជែងដែលរៀបចំឡើងដោយក្រុមហ៊ុន Property Guru នៅ សណ្ឋាគារ Shangri-La Hotel ប្រទេសសិង្ហបុរី។។​ ក្នុងឆ្នាំ2017នេះទៀតសោត បុរី ប៉េង ហួត បានក្លាយជាបេក្ខភាពតំណាងអោយប្រទេសកម្ពុជា ហើយក៏ទទួលបានពានរង្វាន់ ជាក្រុមហ៊ុនអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ 2017 ( COMPANY OF THE YEAR) ក្នុង​កម្មវិធី ​IAIR AWARD ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ SHERATON  ទីក្រុងហុងកុង កាលពីពេលថ្មីៗកន្លងទៅនេះ។ 

ជាចុងក្រោយនិងជាពិសេស សូមថ្លែងអំណរគុណដល់អតិថិជន របស់បុរី ប៉េង ហួត ដែលជានិច្ចជាកាលតែងតែបន្តគាំទ្រ និងផ្ដល់កំលាំងចិត្តដល់យើងខ្ញុំ ។ សមទ្ធិផលខាងលើកើតចេញពីការចូលរួមរបស់អតិថិជន រួមជាមួយថ្នាកដឹកនាំ និង បុគ្គលិកគ្រប់ជាន់ថ្នាក របស់ បុរី ប៉េង ហួត រួមគ្នាបង្កើតភាពជោគជ័យដ៏ធំបំផុតរបស់ក្រុមហ៊ុន។ បុរី ប៉េង ហួត សូមប្ដេជ្ញាខិតខំប្រឹងប្រែងបន្តពង្រឹងនូវស្ដង់ដារ និង គុណភាពឲ្យកាន់តែខ្ពស់ ក្នុងការរចនាផ្តោតលើសោភណភាព និង ផាសុកភាពក្នុងការរស់នៅជានិរន្តរភាព អោយកាន់តែប្រសើរសំរាប់អតិថិជន នាពេលអនាគត។

1 Best Developer Posting

2 Best Landscape Posting

3 Best Housing Posting

4 Best Housing Phnom Penh Posting 

5 Best Housing Phnom Penh1 Posting 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789