ព័ត៌មានទូទៅ

បុរី ប៉េង ហួត ទទួលបានពានរង្វាន់អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ ពីទីក្រុងហុងកុង

on .

កាលពីថ្ងៃទី 10 ខែ មិនា ឆ្នាំ 2017 កន្លងទៅថ្មីៗនេះ ​ប្រទេសកម្ពុជាក៏បានចូលរួមក្នុងការប្រកួតប្រជែង ជាមួយបណ្តាប្រទេសផ្សេងៗទៀតជាច្រើន ក្នុង​កម្មវិធី ​IAIR AWARD ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ SHERATON  ទីក្រុងហុងកុង។ ក្នុងនោះដែរ បុរី ប៉េង ហួត បានក្លាយជាបេក្ខភាពតំណាងអោយប្រទេសកម្ពុជា ហើយក៏ទទួលបានពានរង្វាន់ ជាក្រុមហ៊ុនអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ 2017 ( COMPANY OF THE YEAR)។នេះជាមោទនភាពមួយរបស់ប្រទេសកម្ពុជាដែលអាចទទួលបានពានរង្វាន់នៅលើឆាកអន្តរជាតិ ដែលអាចធ្វើអោយពិភពលោកមើលឃើញកាន់តែច្បាស់ ពីឧិកាសនៃការវិនិយោគលើវិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជាកាន់តែមានសន្ទុះរីកចំរើន ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Le Fonty ដែលជាស្ថាប័នស្រាវជ្រាវឯករាជ្យ ទៅលើវិស័យសំខាន់ៗជាច្រើន រួមមានសេដ្ឋកិច្ច បរិស្ថាន ការវិនិយោគ ជំនួញ....ដែលក្នុងនោះក៏មានវិស័យអចលនទ្រព្យផងដែរ។ 

សំរាប់ការជ្រើសរើសនេះផងដែរ គឺធ្វើឡើងតាមរយៈការស្ទាបស្ទង់មតិតាមប្រព័ន្ធអនឡាញ ពីអ្នកចូលរួមប្រមាណជា 150.000 នាក់ និង ការទទួលព័ត៌មានជាក់ស្តែងពីបណ្តាញជុំវិញពិភពលោក ព្រមទាំងការចុះសាកសួរដោយផ្ទាល់ទៅលើបុគ្គលសំខាន់ៗ និង ក្រុមហ៊ុនដែលជាដៃគូសហការណ៍ផងដែរ។

គួរកត់សំគាល់ឃើញថា មួយរយះកាលចុងក្រោយនេះ វិស័យអចលនទ្រព្យនៅក្នុង ប្រទេសកម្ពុជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការប្រកួតប្រជែងក្នុងឆាកអន្តរជាតិ ជាក់ស្តែងគឺ កម្មវិធី Property Award របស់ Property Guru ជាដើម ដែលមានក្រុមហ៊ុនជាច្រើនចូលរួម ដែលឃើញថា បុរី ប៉េងហួត បានក្លាយជាក្រុមហ៊ុនដ៏លេចធ្លោមួយ ដែលទទួលបានពានរង្វាន់ច្រើនជាងគេ ពិសេសគឺពានរង្វាន់ធំប្រចាំឆ្នាំទៀតផង។

យោងតាមអ្នករៀបចំកម្មវិធី IAIR AWARD បានអោយដឹងថា បុរីប៉េងហួត បានទទួលពានរង្វាន់ច្រើនបែបនេះ ក៏ដោយសារតែក្រុមហ៊ុនមួយនេះជាក្រុមហ៊ុនអភិវឌ្ឍឈានមុខគេក្នុងវិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជា និង បានផ្តល់សេវាកម្មគ្រប់ជ្រុងជ្រោយចំពោះគំរោងគ្រប់ប្រភេទចាប់តាំងពីឆ្នាំ 2005 មក។ ជាពិសេសបានអភិវឌ្ឍគំរោងលំនៅឋាន និង ផលិតផលប្រកបដោយភាពច្នៃប្រឌិត ជាមួយនឹងគុណភាពខ្ពស់ សុវត្ថិភាព សោភ័ណភាព និង បង្កើតទំនាក់ទំនងយូរអង្វែងជាមួយអតិថិជន។



 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789