ព័ត៌មានទូទៅ

ព្រឹត្តិការណ៍ដ៏អស្ចារ្យ នៃកម្មវិធី ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ ២០១៧ចាប់ផ្តើមនៅថ្ងៃស្អែកនេះហើយ

on .

ព្រឹត្តិការណ៍ដ៏អស្ចារ្យ ក្នុងមួយឆ្នាំមានតែម្តង កម្មវិធីពាន​រង្វាន់​អចលនទ្រព្យ​កម្ពុជា​ប្រចាំ​ឆ្នាំ ២០១៧ ចាប់ផ្តើមនៅថ្ងៃស្អែកនេះហើយ។ កម្មវិធីនេះរៀបចំឡើង នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ និង​មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CNC វេលាម៉ោង 8:៣០ នាទីយប់តទៅ។

បុរី ​ប៉េង ហួត ​នៅ​ក្នុង​នាមជា អ្នក​ឈ្នះ​ ពានរង្វាន់​អភិវឌ្ឍន៍​ល្អ​បំផុត​ (​កម្ពុជា​) និង ពានរង្វាន់ផ្សេងទៀតជាច្រើននៅក្នុង​កម្មវិធី​ពាន​រង្វាន់​អចលនទ្រព្យ​កម្ពុជា​ប្រចាំ​ឆ្នាំ ២០១៦ (ឆ្នាំមុន) កន្លងមក បានជាប់ជាបេក្ខភាពក្នុង ចំនោមបេក្ខភាពចុងក្រោយទាំង១១ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​ឈាន​មុខ​គេ​ នៅកម្ពុជា ក្នុងការប្រកួតប្រជែងសម្រាប់ឆ្ពោះ​ទៅ​រក​ « ពាន​រង្វាន់​អចលនទ្រព្យ​កម្ពុជា​ប្រចាំ​ឆ្នាំ ២០១៧»ជា​លើក​ទី២​។

​គម្រោង Grand Star Platinum របស់​បុរី ប៉េង ហួត ​ដែល​ទទួល​បាន​ការ​ស្ងើចសរសើរ​យ៉ាង​ខ្លាំងក្លា ជា គម្រោង​ដែល​ឈ្នះ​ធំជាងគេប្រចាំឆ្នាំ២០១៦ ម្តងរួចមកហើយ បាន​ត្រៀមខ្លួនរួចជាស្រេច ក្នុង​ការ​ប្រកួតប្រជែង​ពាន​រង្វាន់​ជាថ្មី​ម្តង​ទៀតក្នុងឆ្នាំ២០១៧នេះ ជាមួយគម្រោងរហូតដល់ជាង៣០ ផ្សេងទៀត ដែលសុទ្ធសឹងតែជាគម្រោងដែលមានសក្តានុពលក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាផងដែរ។

សូមរង់ចាំទស្សនា និង តាមដានមើលលទ្ធផល ថាតើពានរង្វាន់អចលនទ្រព្យ ប្រចាំឆ្នាំ២០១៧ បានទៅលើក្រុមហ៊ុនអចលនទ្រព្យណាខ្លះ?

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789