ព័ត៌មានទូទៅ

បុរី ប៉េង ហួត ទទួលបានពានរង្វាន់បន្ថែម ចំនួន០៣ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍ឆ្នាំ២០១៦ នៅ សិង្ហបុរី

on .

កាលពីល្ងាចថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៦ បុរី ប៉េង ហួត តំណាងឲ្យប្រទេសកម្ពុជាបានចូលរួម និង ទទួលបានពានរង្វាន់អចលនទ្រព្យ ចំនួន៣ ពីកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ២០១៦ ដែលរៀបចំឡើងដោយក្រុមហ៊ុន Property Guru នៅ សណ្ឋាគារ Shangri-La Hotel ប្រទេសសិង្ហបុរី។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៦ បុរីប៉េងហួតគឺជាក្រុមហ៊ុនដែលលេចធ្លោជាគេ ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍនានាក្នុងប្រទេសកម្ពុជា ដោយទទួលបានពានរង្វាន់រហូត ចំនួន៥ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា ឆ្នាំ២០១៦រៀបចំដោយក្រុមហ៊ុន Property Guru នៅសណ្ឋាគារសូហ៊្វីតែល រាជធានីភ្នំពេញ។ ពានរង្វាន់និមួយៗ ត្រូវបានពិនិត្យ និង វាយតំលៃ ដោយអ្នកជំនាញ និង គណៈកម្មការឯករាជ្យក្នុងស្រុក និង គណៈកម្មការជំនាញបរទេស។ 

ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៏ឆ្នាំ២០១៦នៅសិង្ហបុរី នេះ បុរី ប៉េង ហួត បានទទួលពានរង្វាន់ថ្នាក់ប្រទេសចំនួន៣រួមមាន៖ (១) ក្រុមហ៊ុនអភិវឌ្ឍដែលល្អជាងគេ (២) ពានរង្វាន់រចនាស្ថាបត្យកម្មលំនៅដ្ឋានដែលល្អជាងគេ និង (៣) ពានរង្វាន់អភិវឌ្ឍលំនៅដ្ឋាន/វីឡាដែលល្អជាងគេ។ ការផ្ដល់ជូននូវពានរង្វាន់ថ្នាក់ប្រទេសនេះត្រូវបានពិនិត្យនិងវាយតំលៃនិងទទួលស្គាល់ដោយ គណៈកម្មការជំនាញទាំង៨ប្រទេស(សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម ឥណ្ឌូនេស៊ី ហ៊្វីលីពីន កម្ពុជា និង មីយ៉ាន់ម៉ា) និង គណៈកម្មការជំនាញរបស់ក្រុមហ៊ុន Property Guru ផងដែរ។ “នេះជាឱកាសដ៏ល្អមួយ ដែលបុរី ប៉េង ហួត បានចូលរួម និងឈានជើងចូលក្នុងវេទិការអន្តរជាតិ និងជាលើកទីមួយតំណាងឲ្យប្រទេសកម្ពុជា ហើយវាជាឱកាសដែលយើងបានទំនាក់ទំនង ចែករំលែកបទពិសោធន៏និង រៀនសូត្រពីគ្នា ទៅវិញទៅមក ជាមួយនិងអ្នកជំនាញ និ ងក្រុមហ៊ុនអភិវឌ្ឍផ្សេងៗ។” នេះបើតាមប្រសាសន៏របស់តំណាងបុរី ប៉េង ហួតដែលបានចូលរួមក្នុងកម្មវិធីពានរង្វាន់លំដាប់អន្តរជាតិនេះ។ 

តំណាងរបស់របស់បុរី ប៉េងហួត បានបន្ថែមថា៖ “ជាមួយនឹងបទពិសោធន៏លើកនេះ បុរី ប៉េង ហួត នឹងខិតខំបន្តអភិវឌ្ឍគំរោងនានាឲ្យបានកាន់តែល្អ និង កាន់តែមានភាពប្រកួតប្រជែង ដើម្បីចូលរួមជាមួយគោលនយោបាយទីក្រុងស្អាត និងនាំយកកិត្តិយសមកជូនប្រទេសកម្ពុជាឲ្យបានកាន់តែច្រើន។” “ឆ្លៀតក្នុងឱកាសនេះដែរ សូមថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជាដែលខិតខំរក្សារ បាននូវសន្តិភាព និងសេ្ថរភាព សង្គម នយោបាយ និងកំណើតសេដ្ឋកិច្ចខ្ពស់ ដែលជាកត្តាអំណោយផលដល់វិនិយោគិនគ្រប់វិស័យ។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ បុគ្គលិកក្រុមហ៊ុនបុរីប៉េងហួតគ្រប់ជាន់ថ្នាក់ ព្រមទាំងបងប្អូនកម្មករទាំងអស់ដែលបានខិតខំ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍគំរោងនានារប់សបុរីប៉េងហួត។ 

ជាចុងក្រោយនិងជាពិសេស សូមថ្លែងអំណរគុណដល់អតិថិជន របស់បុរីប៉េងហួត ដែលជានិច្ចជាកាលតែងតែបន្តគាំទ្រ និងផ្ដល់កំលាំងចិត្តដល់យើងខ្ញុំ។ ការចូលរួមរបស់អ្នកទាំងអស់គ្នាគឺជាភាពជោគជ័យដ៏ធំបំផុតរបស់ក្រុមហ៊ុន។ ”

បុរី ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ…!

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789