ព័ត៌មានទូទៅ

កំណែទម្រង់ជំនាន់ថ្មី លើកម្មវិធីទូរសព្ទដៃ របស់ បុរី ប៉េង ហួត

on .

កម្មវិធីលើទូរសព្ទដៃ Borey Peng Huoth Mobile Application ជាកម្មវិធីទូរស័ព្ទដៃ ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលណែនាំពីផលិតផល និងព័ត៌មានផ្សេងៗដូចជា គម្រោងទីតាំង តម្លៃកម្ចីពីធនាគារ ការគណនាប្រាក់កម្ចីបង់រំលស់ កាតសមាជិក ដៃគូសហការ លេខទូរសព្ទសង្គ្រោះបន្ទាន់ និង ព័ត៌មានអចលនទ្រព្យថ្មីៗចុងក្រោយ ។ល។ មកដល់បច្ចុប្បន្ននេះ កម្មវិធីទូរសព្ទដៃ Borey Peng Huoth Mobile Application ទទួលបានការគាំទ្រច្រើន ពីអ្នកប្រើប្រាស់ ដែលធ្វើអោយការទាញយកមានការកើនឡើង គួរអោយកត់សំគាល់។

ឥឡូវនេះ កម្មវិធីទូរសព្ទដៃ Borey Peng Huoth Mobile Application បានធ្វើកំណែទម្រង់ជំនាន់ថ្មី ទាំងទូរសព្ទប្រើប្រាស់ប្រព័ន្ធ Android និងទូរសព្ទប្រើប្រាស់ប្រព័ន្ធ IOS។ សម្រាប់កំណែទម្រង់ជំនាន់ថ្មីនេះ បានបន្ថែមមុខងារទៅលើ ការគណនាប្រាក់កម្ចីបង់រំលស់ កាន់តែមានភាពងាយស្រួល និង សុក្រិត ជាមួយនឹង ការធ្វើអោយការប្រើប្រាស់កាន់តែមានល្បឿនលឿនជាងមុនផងដែរ។

លោកអ្នកអាចទាញយកកម្មវិធី បុរី ប៉េង ហួត Mobile Application ដោយគ្រាន់តែធ្វើតាមការណែនាំដូចខាងក្រោម៖

សម្រាប់ជំនាន់ថ្មី 1.4 លើទូរសព្ទ IOS  គ្រាន់តែ ចុចLink នៅខាងក្រោម ឬចូលទៅកាន់ App Store រួចវាយអក្សរ Borey PH នោះលោកអ្នកអាចទាញយកដោយឥតគិតថ្លៃ
https://itunes.apple.com/us/app/borey-peng-huoth/id1093096533?mt=8

សម្រាប់ជំនាន់ថ្មី 2.2 លើទូរស័ព្ទ Android គ្រាន់តែ ចុចLink នៅខាងក្រោម ឬចូលទៅកាន់ Play Store រួចវាយអក្សរ Borey PH នោះលោកអ្នកអាចទាញយកដោយឥតគិតថ្លៃ
https://play.google.com/store/apps/details?id=com.eclipse.penghuothapp&hl=en

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789