ព័ត៌មានទូទៅ

បុរី ប៉េង ហួត ប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ក្នុងវត្តជ័យមង្គល ហៅវត្តជ្រៃ

on .

កាលពីថ្ងៃទី ១៧ ខែ កញ្ញា ជាថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនា ។ ក្នុងថ្ងៃកាន់បិណ្ឌវេនទី១នេះផងដែរ ថ្នាក់ដឹកនាំ បុរី ប៉េង ហួត បានចូលរួមកាន់បិណ្ឌទី១ ក្នុងវត្តជ័យមង្គល ហៅវត្តជ្រៃ ស្ថិតនៅក្នុង ភូមិព្រែកឪជ្រឹង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ 

ថា្នក់ដឹកនាំ បុរី​ ប៉េង ហួត បានឧទិ្ទសកុសលផលបុណ្យជូនបុព្វការីជន ក៏ដូចជាបុព្វបុរសខ្មែរដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ និង ដើម្បីបួងសួងសូមសេចក្តីសុខ សេចក្តីចម្រើន មានដល់បុគ្គលិកគ្រប់រូប និង អតិថិជន ដែលគាំទ្រ បុរី ប៉េង ហួត កន្លងមក។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ បុរី ប៉េង ហួត​បាន​ប្រគេនចង្ហាន់ ​គ្រឿង​ទេយ្យទាន​និង​ថវិកា ប្រគេនដល់​ព្រះ​សង្ឃព្រមទាំងយាយជីតាជី ផងដែរ។

បន្ទាប់ពីបាន​ប្រគេនចង្ហាន់និង​គ្រឿង​ទេយ្យទានដល់ព្រះសង្ឃរួចមក ថ្នាក់ដឹកនាំបុរី ប៉េង ហួត បាននាំយកថវិកាចែកជូនដល់ប្រជាពលរដ្ឋ ចំនួនប្រមាណជាជាង១ ម៉ឺននាក់ក្នុង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលសរុបជាថវិកាចំនួន ២៦០ លានរៀលផងដែរ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ថ្នាក់ដឹកនាំបុរី ប៉េង ហួត បានចុះ     ពិនិត្យការសាងសង់ព្រះវិហារ វត្តជ័យមង្គល ហៅវត្តជ្រៃ ដែលជាគំនិតផ្តួចផ្តើម និង ជាការចូលរួម ចំែណករបស់បុរី ប៉េង ហួត ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។ សមិទ្ធផលទាំងអស់នេះគឺ សម្រេចបានជាង 70% ហើយគ្រោងបញ្ចប់ការសាងសង់ នាដើមឆ្នាំ ២០១៧ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​ពិធីបុណ្យ​ដ៏​ធំ​មួយ​ក្នុងចំណោម​ពិធីបុណ្យ​ធំៗ​ផ្សេងទៀត ដែល​ប្រជាជន​កម្ពុជា​ប្រារព្ធ​ធ្វើ ជា​រៀងរាល់​ឆ្នាំ ពិធីបុណ្យ​ភ្ជុំបិណ្ឌ តែងតែ​ប្រារព្ធ​ធ្វើ​រយៈពេល ១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​១​រោច ខែ ភទ្របទ រហូតដល់​ថ្ងៃ​១៥​រោច ខែ ភទ្របទ ដែល​ពិធីបុណ្យ​នេះ គេ​ចាត់ទុកថា ​ជា​ពិធីបុណ្យ​គោរព​វិញ្ញាណក្ខន្ធ និង​ការ​ឧទ្ទិស​មគ្គផល​ជូន​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​ឲ្យ​បាន​ទទួល​ព្រមទាំង​បាន​រួច​ផុត​ពី​បាបកម្ម​ទាំង​ឡាយ​​ផង​ដែរ៕

Phchumben 2

Phchumben 3Phchumben 4

Phchumben 5

Phchumben 6

 

 

 

 

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789