ព័ត៌មានទូទៅ

ប្លង់មេ​ទីក្រុង​ភ្នំពេញ​សម្រាប់​ប្រើ​ដល់​ឆ្នាំ​ ២០៣៥ ប្រើប្រាស់​បាន​តិចតួច

on .

នៅក្នុង ​អគារ​ថ្មី​របស់​សាលា​​រាជធានី​ភ្នំពេញ​មាន​បន្ទប់​ការិយាល័យ​ធំៗ​នៅ​ ស្ទើរតែ​គ្រប់​ជាន់​ដែល​ធ្វើ​ឲ្យ​នឹក​ឃើញ​ដល់​ការ​ប្រជុំ​សំខាន់ៗ​នៅ​ពេល​ ខាង​មុខ​​ដែល​អាច​នឹង​សម្រេច​បាន​ទិសដៅ​របស់​ទីក្រុង​នេះ​ប្រសិន​បើ​វា​ធ្វើ ​ទៅ​តាម​ប្លង់មេ​ (​ប្លង់គោល​) ​របស់​ទីក្រុង​ភ្នំពេញ​ដែល​បាន​សម្រេច​ថា​នឹង​ប្រើប្រាស់​រហូត​ដល់​ឆ្នាំ​ ២០៣៥ ​នោះ​។

យោង ​ទៅ​លើ​អ្វី​ដែល​អតីត​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​គឺ​លោក​ ឡុង ឌីម៉ង់ ដែល​ធ្លាប់​បាន​ថ្លែង​កាលពី​ដើម​ឆ្នាំ​នេះ​ថា​៖ «អភិបាល​ក្រុង​បាន​យល់ស្រប​គម្រោង​សាងសង់​បណ្ណាល័យ​សាធារណៈ​មួយ​នៅក្នុង​ អគារ​ថ្មី​ដែល​នឹង​មាន​ដាក់​ប្លង់មេ​ដូច្នេះ​អ្នក​ណា​ក៏​អាច​ចូល​មើល​បាន​ ហើយ​ក៏​អាច​សិក្សា​ឯកសារ​នៅ​ទី​នោះ​បាន​ដែរ»។

ខណៈ ​ពេល​ដែល​ភ្នំពេញ​​ប៉ុស្តិ៍​អចលនទ្រព្យ​បាន​ធ្វើ​ដំណើរ​ទៅ​អគារ​ថ្មី​របស់​ សាលា​រាជធានី​គឺ​បាន​ត្រឹម​តែ​ឃើញ​ទ្វារ​របស់​បណ្ណាល័យ​ត្រូវ​បាន​​ចាក់​សោរ ​ទុក​តែ​ប៉ុណ្ណោះ​។

ប្លង់មេ ​ដែល​ត្រូវ​បាន​ដាក់​ថា​៖ «ការ​ប្រើប្រាស់​ដី​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​ ២០៣៥» គឺជា​បណ្តុំ​ឯកសារ​ចំនួន​ ៣៣០ ទំព័រ​ជា​ភាសា​បារាំង​ដែល​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​ស្ថានទូត​បារាំង​ហើយ ​មាន​ឈ្មោះ​ថា Livre Blanc ដោយ​ត្រូវ​បាន​ចងក្រង​​អនុម័ត​បន្ទាប់ពី​រយៈពេល ៨ ​ឆ្នាំ​ហើយ​ក្រោយ​មក​ត្រូវ​បាន​សង្ខេប​ទៅ​ជា​ឯកសារ​ត្រឹម​តែ ៣៥ ​ទំព័រ​ជា​ភាសា​ខ្មែរ​ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាល​ពី​ចុង​ឆ្នាំ​ ២០១៥ កន្លង​មក​។

« ​ពួកយើង​ត្រូវ​សរសេរ​វា​ជា​ខ្មែរ​ជា​អនុក្រឹត្យ​ដើម្បី​ឲ្យ​លោក​នាយក​ រដ្ឋមន្ត្រី​ធ្វើការ​ចុះហត្ថលេខា និង​អនុម័ត​»​។ នេះ​បើ​តាម​សម្តី​របស់​មន្ត្រី​ធ្វើការ​នៅ​ផ្នែក​នគរូបនីយកម្ម​មួយ​រូប​នៅ​ សាលា​រាជធានី​ភ្នំពេញ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។

ដើម្បី ​មើល​ប្លង់មេ​បាន​បើ​តាម​មន្ត្រី​មួយ​រូប​នេះ​ទាមទារ​ឲ្យ​មាន​ការ​ដាក់​ ពាក្យ​ស្នើសុំ​ជា​ផ្លូវការ​ទៅ​ដល់​អភិបាល​ក្រុង​។ អ្នក​កាសែត​មិន​អាច​ចូល​ទៅ​ក្នុង​បណ្ណាល័យ​នោះ​បាន​ទេ​ដោយ​មាន​តែ​សាធារណៈ​ ជន​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​ដែល​អាច​ចូល​ទៅ​បាន​។

លោក ​បន្ត​ថា ម៉ាកែត ​(​គំរូ​) ​របស់​​ទីក្រុង​ទាំង​មូល​ដែល​ត្រូវ​បាន​ដាក់​នៅ​ក្នុង​បន្ទប់​ពិព័ណ៌​ជាមួយ​ នឹង​រូបភាព​ប្លង់មេ​របស់​ទីក្រុង និង​រូបភាព​ការ​បែងចែក​តំបន់​ក្នុង​ទីក្រុង​ដោយ «​មាន​មិត្តភក្តិ​របស់​បុគ្គលិក និង​សិស្ស​របស់​ខ្ញុំ​មក​មើល​ជា​ធម្មតា​»​។

ចំពោះ ​ព័ត៌មាន​ថា​តើ​ការ​ប្រើប្រាស់​ដី​នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​ ២០៣៥ នឹង​ត្រូវ​បាន​យក​មក​អនុវត្ត ឬ​កំពុង​តែ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ណា​នោះ​យើង​ពុំទាន់​ដឹង​​នៅ​ឡើយ​ទេ​។

នៅ ​ពេល​សួរ​ថា​តើ​វា​ចាំបាច់​ឬ​អត់​​ដែល​វិនិយោគិន​ត្រូវ​មើល​គម្រោង​មេ​ជា​ មុន មុន​នឹង​ចាប់​ផ្តើម​រៀបចំ​គម្រោង​សាងសង់​នោះ? លោក​ឆ្លើយតប​វិញ​ថា​៖ «​គម្រោង​មេ​នេះ​គឺជា​គម្រោង​ទីក្រុង​រហូត​ដល់​ឆ្នាំ​ ២០៣៥ ដូច្នេះ​មិន​ថា​ពួក​គេ​ចង់​ ឬ​មិន​ចង់​ពួកគេ​ត្រូវ​តែ​មើល​ជា​ដាច់​ខាត​» ដោយ​លោក​សង្កត់​ធ្ងន់​ថា​គម្រោង​មេ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​សម្តេច ហ៊ុន សែន ដែល​វា​ជា​អនុក្រឹត្យ​ត្រូវ​តែ​អនុវត្ត​៖ «​ពួកគេ​ត្រូវ​តែ​មើល​វា​ដោយ​ខាន​ពុំ​បាន​»​។

មន្ត្រី ​រូប​នេះ​បន្ត​ទៀត​ថា​៖ «គម្រោង​មេ​នេះ​មាន​បង្ហាញ​ពី​ទិសដៅ​នៃ​ការ​អភិវឌ្ឍ​ដែល​ត្រូវ​សាងសង់​។ ដូច្នេះ​រាល់​ការ​អភិវឌ្ឍ​ទីក្រុង​ទាំងអស់​យើង​ត្រូវ​តែ​យក​វា​មក​ ប្រើប្រាស់​»​។

« ​វា​ត្រូវ​បាន​អនុវត្ត​ក្នុង​វិស័យ​ដឹកជញ្ជូន​ដូចជា​នៅ​តាម​តំបន់​ក្រវ៉ាត់​ ក្រុង​។ ការ​ពង្រីក​ផ្លូវ ឬ​ពង្រីក​ចំណី​ផ្លូវ​នានា ឬ​ការ​ផ្តល់​ប្លង់​​នានា​គឺ​ត្រូវ​ធ្វើ​តាម​គម្រោង​មេ​ទាំងអស់​»​។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA) ដែល​ពុំ​ទាន់​បាន​ឃើញ​គម្រោង​មេ​នេះ​នៅ​ឡើយ​នោះ​បាន​បកស្រាយ​លម្អិត​​ថា​តាម ​ការ​ពង្រាង​អនុស្សរណៈ​វា​គឺជា​កតព្វកិច្ច​របស់​វិនិយោគិន​គ្រប់​រូប​ក្នុង​ ការ​មើល​គម្រោង​មេ​នេះ​មុន​នឹង​ដាក់​សំណើរ​សម្រាប់​គម្រោង​របស់​ខ្លួន​។

« ​វិនិយោគិន​ត្រូវ​តែ​ដឹង​អំពី​បណ្តា​ប្រភេទ​នៃ​ការ​អភិវឌ្ឍ​ថា​តើ​គេ​គួរ​ទៅ ​អភិវឌ្ឍ​នៅ​តំបន់​ណា​ដែល​ស័ក្តិសម​ហើយ​តើ​គម្រោង​ប្រភេទ​អ្វី​ត្រូវ​នឹង​ តំបន់​ណា​»​។

លោក ហ៊ាង ទទួល​ស្គាល់​ថា​នៅ​តែ​មាន​សំណួរ​ជាច្រើន​ចោទ​ឡើង​​អំពី​ប្រសិទ្ធិភាព​នៃ​ការ​អនុវត្ត​គម្រោង​មេ​នេះ​។

« ​ពុំ​មាន​នរណា​ម្នាក់​អាច​បញ្ជាក់​ថា​គម្រោង​មេ​នេះ​មាន​ឬ​អត់​ទេ។ គម្រោង​មេ​គឺជា​គម្រោង​មួយ​សម្រាប់​ការ​អភិវឌ្ឍ​រយៈពេល​យូរ​អង្វែង​ក្នុង​ ទីក្រុង​ភ្នំពេញ​ដូច្នេះ​វា​អាច​​នឹង​ត្រូវ​បាន​ផ្លាស់ប្តូរ​គ្រប់​ពេលវេលា​ ដោយ​មិន​អាច​ដឹង​មុន»។

លើស ​ពី​នេះ​ទៅ​ទៀត​ម្ចាស់​គម្រោង​​ធំៗ​ក្នុង​ទីក្រុង​បាន​បដិសេធ​ក្នុង​ការ​ ឆ្លើយតប​ទៅ​នឹង​ប្រធានបទ​នេះ​ដោយ​លើក​ឡើង​ថា​អាច​នឹង​មាន​ផលប៉ះពាល់​ដែល​​ កត្តា​នេះ​នាំ​ឲ្យ​មាន​បន្ទិល​សង្ស័យ​កាន់តែ​ខ្លាំង​ឡើងៗ​លើ​កង្វះខាត​នៃ​ ការ​ត្រួតពិនិត្យ​របស់​ប្លង់​មេ​នេះ​។

កាលពី ​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (MLMUPC) បាន​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ពី​សំណាក់​ អាជ្ញាធរ​ក្រុង និង​ខេត្ត​លើ​ការ​បិទ​ចោល​នូវ​គម្រោង​សំណង់​ខុស​ច្បាប់​​ទាំងអស់​នៅ​ទូទាំង​ ប្រទេស​ដែល​កាល​ពី​ឆ្នាំ​មុន​មាន​ចំនួន​ច្រើន​​ជាង ៣០០ ​ទីតាំង​ឯណោះ។

បើ ​ទោះ​ជា​គម្រោង​ប្លង់​មេ និង​លិខិត​អនុញ្ញាត​គម្រោង​ជា​រឿង ២ ​ផ្សេង​គ្នា​ក្តី​លោក ហ៊ាង បាន​ថ្លែង​ថា​គម្រោង​មេ​ដើរ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​ជួយ​ឲ្យ​ម្ចាស់​ គម្រោង​ទទួល​បាន​លិខិត​អនុញ្ញាត​។

លោក ហ៊ាង ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​បង្កើត​ជា​កិច្ចប្រជុំ​សាធារណៈ​​ធំ​មួយ​ក្នុង​ការ​ ណែនាំ​ដល់​ម្ចាស់​ភាគហ៊ុន​ពាក់ព័ន្ធ​ទាំង​អស់​ក្នុង​ការធ្វើ ឬ​កែសម្រួល​បន្ថែម​ទៅ​លើ​គម្រោង​មេ «​ដោយ​កត្តា​នេះ​​នឹង​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​អាច​ទទួល​បាន​មតិ​គំនិត​ កាន់តែ​ច្រើន​ពី​អ្នក​ជំនាញ​ខាង​វិស័យ​នេះ​ដើម្បី​អនាគត​កាន់តែ​រីក​ចម្រើន​ របស់​កម្ពុជា​»​។

ដោយ ​ពុំ​មាន​តម្លាភាព​លើ​គោលការណ៍​អភិវឌ្ឍ​អចលនទ្រព្យ និង​សំណង់​ពី​តាំងពី​ដំបូង​មក​នោះ​ការ​កើន​ឡើង​នូវ​បញ្ហា​ដូច​ជា​អាគារ​ខុស​ ច្បាប់​ឥឡូវ​នេះ​បាន​ក្លាយ​ជា​បញ្ហា​ចម្បង​នៅ​កម្ពុជា​ពិសេស​នៅ​ទីក្រុង​ ភ្នំពេញ​តែ​ម្តង​៕

ប្រភពពី៖ ភ្នំពេញ ប៉ុស្តិ៍


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789