ព័ត៌មានទូទៅ

វិមានប្រវត្តិសាស្ត្រ ក្នុងក្រុងឡុងដ៍

on .

វិមានមួយ ក្នុងចំណោមវិមានមួយចំនួនតូចក្នុងទីក្រុងឡុង ត្រូវបានដាក់លក់នេះ បើយោងតាម​​កាសែត Wall Street Journal ។ វាត្រូវបានគេរាយការណ៍ថា លំនៅដ្ឋានមួយនៅក្នុង វិមាន Vanbrugh ត្រូវបានកសាងឡើងដោយ លោក John Vanbrugh ក្នុងឆ្នាំ1720 ដែលមានតម្លៃ 4.2 លានដុល្លារ ។ វិមាននេះមានទីតាំងស្ថិតនៅក្នុង Greenwich និង អ្នកជំនាញបានកត់សម្គាល់ឃើញថា វាជាអគារល្អបំផុតដែលដែលមានពីសម័យមុន។

នេះជារចនាបថ Gothic ដែលមានលក្ខណៈពិសេសជា ប៉មការពារជាតិ កំពែងសម្រាប់បាញ់សត្រូវ កំពែងដែលជាប្រាង្គកណ្តាលមានដំបូលស្ពាន់កោណរាង និងអ្វីៗផ្សេងជាច្រើនទៀតដែលអ្នកនឹងរំពឹងថានឹងរកឃើញពីក្នុងវិមានមួយនេះ។ វិមានដែលត្រូវបានគេដាក់លក់មួយនេះ មានបន្ទប់គេងចំនួន 4 បន្ទប់ទឹកចំនួន 2 ដំបូលរាបស្មើជានឹងបន្ទប់ក្រោមដី របាយកាណ៍ពី WSJ ។ វិមាននេះ ហ៊ុំព័ទ្ធដោយ ព្រៃ ជាមួយនឹងសួនច្បារ អមជាមួយនឹងទិដ្ឋភាពពិសេសផ្សេងៗទៀត។

ម្ចាស់វិមានលោក David Edgar បានប្រាប់អ្នកកាសែតថា "ខ្ញុំគិតថា Vanbrugh មានការភ័យខ្លាច ដោយសារតែយើងបានរកឃើញថា គាត់បានជីកផ្លូវរូងក្នុងដីគ្រប់ប្រភេទដ៏គួរអោយខ្លាច ដើម្បីរត់គេចខ្លួនពី បន្ទប់ក្រោមដី និងការចេញចូលទៅក្នុងដី»។ "ដោយសារតែយើងមានអាយុប្រាំបីឆ្នាំ ពិតជាចង់ដឹងចង់ឮ តែពេលនោះយើងក៏ទទួលអារម្មណ៍ភ័យខ្លាច ជាមួយនិងការជាប់ជញ្ជាំង  ប៉ុន្តែមានផ្លូវរូងក្នុងដីក្នុងបរិវេណនោះដែលអាចអោយយើងចេញបាន»។

រឿងដែលនៅពីក្រោយ វិមាននេះ អាចមានច្រើនជាងអ្វីដែលយើងបានមើលឃើញ។ នេះបើយោងតាម​​ WSJ បានអោយដឹងថា វិមាននេះត្រូវបានដាក់លក់នៅបន្ទាប់ពី Vanbrugh បានស្លាប់នៅក្នុងឆ្នាំ 1726 និង ម្ចាស់របស់វា មួយចំនួនដែលរួមមាន អ្នកនិពន្ធ វិស្វករនិងជាអ្នកជំនួញប្រេង ដែលហៅថាផ្ទះអចលនទ្រព្យមួយ ឬមួយផ្សេងទៀត។ ផ្ទះនេះមានសភាពទ្រុឌទ្រោមក្នុងសតវត្សទី 20 ហើយនៅទីបំផុតត្រូវបានទិញដោយ Blackheath Preservation Trust ដែលបានបំបែកវិមាននេះជាបួនដាច់ដោយឡែក។

ឥឡូវនេះ វិមាន Vanbrugh គឺជាអគារបេតិកភ័ណ្ឌមួយ ហើយវាត្រូវបានអភិរក្សកាន់តែល្អបំផុត ក្នុងប្រទេសអង់គ្លេស។ ខណៈពេលដែលតម្រូវការសម្រាប់វិមាននេះ ត្រូវបានគេរំពឹងថានឹងមានខ្ពស់ អ្នកទិញនឹងត្រូវតែមានការយល់ដឹងអំពី ការពិតដែលថាការផ្លាស់ប្តូរធំ ក្នុងវិមាននេះ ជាមួយនឹងអ្វីៗផ្សេងមិនត្រូវបានអនុម័តឡើយ។

ប្រភពដើមពី៖ DDPROPERTY


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789