ព័ត៌មានទូទៅ

វិនិយោគិនក្នុងស្រុកនឹងសង់ផ្សារទំនើបនិងបុរី នៅក្រុងពោធិ៍សាត់

on .

វិនិយោគ​ក្នុង​ស្រុក​គ្រោង​នឹង​អភិវឌ្ឍ​ផ្សារ​ទំនើប និង​បុរី ជា​លើក​ដំបូង​នៅ​ក្រុង​ពោធិ៍សាត់ ជា​ក្រុង​មួយ​ដែល​ស្ទើរតែ​ស្ថិត​នៅ​ចំ​ចំណុច​កណ្តាល​នៃ​ប្រវែង​ផ្លូវ​ជាតិ​ លេខ​៥ ដែល​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​បណ្តា​ខេត្ត​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​។

អ្នក ​វិនិយោគ​រូប​នោះ​បាន​មើល​ឃើញ​សក្តានុពល​សេដ្ឋកិច្ច និង​ប្រាក់​ចំណូល​របស់​ប្រជាជន​រស់​នៅ​ក្នុង​ខេត្ត​នេះ​មាន​លក្ខណៈ​កាន់​តែ​ ល្អ​ប្រសើរ​ឡើង​។

លោក​ឧកញ៉ា ភួ ពុយ អគ្គនាយក​ក្រុមហ៊ុន​បៃតង និង​ជា​ប្រធាន​សម្ព័ន្ធ​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា ដែល​បាន​និង​កំពុង​គ្រោង​វិនិយោគ​គម្រោង​ខាង​លើ​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​កាល​ ពី​ពេល​ថ្មីៗ​នេះ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ចាក់​ដី ដើម្បី​រៀបចំ​គម្រោង​សាងសង់​ផ្សារ​ទំនើប ផ្សារ​បន្លែ និង​សំណង់​ផ្ទះ​ល្វែង​លើ​ផ្ទៃ​ដី​៣០​ហិកតា នៅ​ស្រប​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ក្រុង​ពោធិ៍សាត់​។ គម្រោង​នេះ​នឹង​ចាប់​ផ្តើម​សាងសង់​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ ជាតិ​ខ្មែរ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​។

លោក​បន្ត​ថា គម្រោង​នេះ​នឹង​ធ្វើ​ឡើង​តាម​ដំណាក់​កាលៗ ដោយ​ដំណាក់​កាល​ទី​១​នឹង​ធ្វើ​ការ​សាងសង់​ផ្សារ​ទំនើប​កម្ពស់២​ជាន់ និង​ផ្ទះ​ចំនួន​ប្រមាណ៤០០​ល្វែង លក់​ក្នុង​តម្លៃ​សមរម្យដែល​ប្រជាជន​ក្នុង​ខេត្ត​អាច​មាន​លទ្ធ​ភាព​ទិញ​បាន​។

ចំណែក ​គម្រោង​បន្ទាប់​លោក​ឧកញ៉ា​មិន​បញ្ជាក់​ឲ្យ​ដឹង​នោះ​ទេ ដោយ​លោក​បាន​ថ្លែង​ថា​ ៖ «គម្រោង​បន្ទាប់​នឹង​ធ្វើ​ឡើង​ដោយ​ពិនិត្យ​ពី​តម្រូវការ​និង​ការ​រីក​ចម្រើន ​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រជាជន​ក្នុង​ខេត្ត​ជាក់ស្តែង​»។

លោក​បន្ត​ ថា​ ៖ «​ខ្ញុំ​ជឿ​ជាក់​ថា គម្រោង​នេះ​នឹង​ទទួល​បាន​ជោគជ័យ ដោយ​សារ​ជីវភាព​របស់​ប្រជាជន​ក្នុង​ខេត្ត និង​តម្លៃ​ផ្ទះ​ល្វែង​ដែល​ស្ថិត​ក្នុង​គម្រោង​នេះ នឹង​លក់​ក្នុង​តម្លៃ​សមរម្យ​បំផុត​»​។

លោក​ឧកញ៉ា ភួ ពុយ បាន​បន្ត​ថា មូល​ហេតុ​ដែល​លោក​សម្រេច​ចិត្ត​វិនិយោគ​ក្នុង​ខេត្ត​នេះ​ដោយ​សារ​កត្តា​មួយ​ ចំនួន​ដូច​ជា ទី​១ ជីវភាព​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្តា​ស្រុក​ក្នុង​ខេត្ត​ពោធិ៍សាត់ មាន​ជីវភាព​ល្អ​ប្រសើរ ដោយ​សារ​វិស័យ​កសិកម្ម​មាន​ការ​រីក​ចម្រើន ដែល​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​របស់​ពួក​គាត់​ល្អ​ប្រសើរ។

ប្រភពដើមពី៖ ភ្នំពេញប៉ុស្តិ៍


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789