ព័ត៌មានទូទៅ

គម្រោងកែលម្អសួនច្បារនៅមុខវត្តបទុមវតី នឹងត្រូវបញ្ចប់មុនបុណ្យអុំទូក

on .

សាលា​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ការ​កែ ​លម្អ​សួនច្បារ​ ដែល​មាន​ទីតាំង​នៅ​មុខ​វត្ត​បទុមវតី នឹង​ត្រូវ​បញ្ចប់​គម្រោង​ឲ្យ​បាន​មុន​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​ ។

នៅ​ក្នុង​កិច្ច ​ប្រជុំ​កាលពី​ថ្ងៃ​ចន្ទ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ផ្តោត​សំខាន់​ទៅ​លើ​ចំណុច​ពីរ​សំខាន់ៗ គឺ​ការ​ដំឡើង​បន្ថែម​កាមេរ៉ា​សុវត្ថិភាព​ចំនួន​៦០០​គ្រឿង នៅ​ទីក្រុង​ភ្នំពេញ ក្នុង​រយៈពេល​៦​ខែ​ខាង​មុខ​នេះ ក៏​ដូច​ជា​ថែទាំ និង​កែលម្អ​សួន​ ច្បារ និង​បង្គោល​ភ្លើង​។

សួនច្បារ​ទាំង​អស់​នៅ​ ក្នុង​រាជធានី​ភ្នំពេញ គឺមាន​ទំហំ​ជាង ៦៩​ហិកតា និង​ដើម​ឈើ​ចំនួន​៦០០០០​ដើម វា​នឹង​ត្រូវ​ផ្ទេរ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទទួល​ខុស​ត្រូវ​វិញ​។

លោក​ បាន​សរសេរ​នៅ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ព្រឹក​ថ្ងៃ​អង្គា​រថា​ ៖ «​ក្នុង​ដំណើរ​ចុះ​ពិនិត្យ [​ការ​ដ្ឋាន​កែលម្អ​សួនច្បារ​មុខ​វត្ត​បទុមវតី​]​នេះ​ផង​ដែរ យើង​បាន​សម្រេច​គ្នា​រៀបចំ និង​កែ​សម្រួល​បន្ទប់​ទឹក​បន្ថែម​ឱ្យ​បាន​ស្អាត និង​ល្អ​ប្រសើរ​ជាង​នេះ មិន​តែ​ប៉ុណ្ណោះ​ទីតាំង​មួយ​ចំនួន​ក៏​ត្រូវ​កែ​សម្រួល​ឲ្យ​កាន់​តែ​ប្រសើរ​ ផង​ដែរ»។

បើ​តាម​ការ​អះអាង​របស់​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ ឲ្យ​ដឹង​ថា យោង​តាម​ស្ថានភាព​ទីតាំង ជាក់ស្តែង បន្ទប់​ទឹក​នឹង​ត្រូវ​បាន​គេ​បង្កើត​ឲ្យ​មាន​មួយ​កន្លែង​ទៀត​នៅ​ភាគ​និរតី​ នៃ​សួន​នេះ​។

សួន​ដែល​ជា​ទីតាំង​ហាត់​កីឡា​សម្រាប់​ប្រជា​ពលរដ្ឋ​ ក្នុង​ស្រុក និង​ភ្ញៀវ​ទេសចរ​នេះ មាន​ទីតាំង​នៅ​ខាង​កើត​វត្ត​បទុមវតី និង​ខាង​ត្បូង​ព្រះ​បរម​រាជវាំង​។ សួន​នេះ គឺជា​សួន​មួយ​ក្នុង​ចំណោម​សួន​ទាំង ៦៨ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​នឹង​ត្រូវ​បាន​កែលម្អ​នៅ​ក្នុង​គោល​ដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។ នេះ​បើ​តាម​សម្តី​របស់​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ជិន ប៊ុនធឿន​។

សម្រាប់​ជំហាន​បន្ត​បន្ទាប់​នៅ​ក្នុង​គម្រោង​កែលម្អ​សួន​ នេះ សាលា​រាជធានី​ភ្នំពេញ​ នឹង​ធ្វើ​ការ​កែ​លម្អ​សួន​ច្បារ​នៅ​ម្តុំ​វត្ត​ភ្នំ ផង​ដែរ៕

ប្រភពដើមពី៖ ភ្នំពេញប៉ុស្តិ៍


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789