ព័ត៌មានទូទៅ

ប្រជាជនចិន បន្តការវិនិយោគលើអចលនទ្រព្យអន្តរជាតិ

on .

ក្រុម​អភិជន​របស់​ប្រទេស​ចិន​កំពុង​តែ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ក្នុង​ ការ​វិនិយោគ​ទៅ​លើ​អចលនទ្រព្យ​នៅ​ក្រៅ​ប្រទេស​។ ខណៈ​ពេល​ដែល​បណ្តា​ប្រទេស​ដូច​ជា​អូស្ត្រាលី និង​សហរដ្ឋ​អាមេរិក នៅ​តែ​ជា​ជម្រើស​ពេញ​និយម ប្រទេស​កម្ពុជា ក៏​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​ក្រុម​អភិជន​ជន​ជាតិចិន​ទាំង​នោះ​ផង​ ដែរ​។

ចំនួន​ជាង ៦៥​ភាគរយ នៃ​អ្នក​ដែល​រក​បាន​ចំណូល​ខ្ពស់​នៅ​ប្រទេស​ចិន បាន​ចំណាយ​អស់​ប្រាក់​ជាង ៤៦២០០០​ដុល្លារ​អាមេរិក ទៅ​លើ​ការ​វិនិយោគ​លើ​វិស័យ​អចលន​ទ្រព្យ​នៅ​ក្រៅ​ប្រទេស កាល​ពី​ឆ្នាំ​២០១៥​។ នេះ​បើ​តាម​របាយការណ៍​អចលនទ្រព្យ​របស់ Knight Frank កាល​ពី​ឆ្នាំ​មុន​។

ការ​ពេញ​និយម​ក្នុង​ការ​វិនិយោគ​លើ​អចលនទ្រព្យ​ អន្តរជាតិ​របស់​ប្រទេស​ ចិន បាន​ចាប់​ផ្តើម​កើន​ឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

យោង ​តាម Knight Frank ការ​វិនិយោគ​អចលនទ្រព្យ​ក្រៅ​ប្រទេស​របស់​ជនជាតិ​ចិន​មាន​ចំនួន ៥​កោដិ​ដុល្លារ​អាមេរិក កាលពី​ឆ្នា​២០១០ ហើយ​បាន​ហក់​ឡើង​ទៅ​ដល់ ៥២​កោដិ​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៤​។ របាយ​ការណ៍​របស់​ក្រុមហ៊ុន​នេះ បាន​ព្យាករ​ថា ការ​វិនិយោគ​នេះ នឹង​ឡើង​ទៅ​ដល់ ២២០​កោដិ​ដុល្លារ​អាមេរិក នៅ​ក្នុង​ឆ្នាំ​២០២០។

មូល​ហេតុ​នៃ​ការ​វិនិយោគ​នេះ គឺ​មាន​លក្ខណៈ​សាមញ្ញ​ងាយ​យល់​ទេ។

គេហទំព័រ​អចលនទ្រព្យ​អន្តរជាតិ​របស់​ប្រទេស​ចិន www.juwai.com ដែល ​ណែនាំ​ពី​ឱកាស​ក្នុង​ការ​ទិញ​អចនទ្រព្យ​អន្តរជាតិ​ទៅ​ដល់​ជនជាតិ​ចិន​បាន​ បង្ហាញ​ថា ឱកាស​វិនិយោគ​ចម្រុះ ចំណាក​ស្រុក ការ​អប់រំ ក៏​ដូច​ជា​របៀប​របប​រស់​នៅ គឺជា​មូល​ហេតុ​ចម្បង​ដែល​នាំ​ឲ្យ​ប្រជាជន​ចិន​និយម​ទិញ​អចលន​ទ្រព្យ​នៅ​ក្រៅ ​ប្រទេស​កំណើត​របស់​ខ្លួន​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លោក Charles Pittar បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាន់​ខ្ពស់​នៅ​មុខ អ្នក​វិនិយោគ​សកល​របស់​ក្រុមហ៊ុន Juwai ថា សិទ្ធិ​អំណាច​ក្នុង​ការ​កាន់​កាប់​អចនទ្រព្យ​ ផ្ទាល់​ខ្លួន​ដោយ​សេរី គឺជា​ចំណុច​ទាក់​ទាញ​មួយ​សម្រាប់​វិនិយោគិន​ជនជាតិ​ចិន។​

លោក​បាន​ បន្ត​ថា​ ៖ «​តម្លៃ​អចលនទ្រព្យ​នៅ​បរទេស​គឺ​កំពុង​តែ​ទទួល​បាន​ការ​ពេញ​និយម​​ជាង​ អចលនទ្រព្យ​ក្នុង​ស្រុក ដោយ​កម្រិត​នៃ​ការ​ពេញ​ចិត្ត​នេះ បាន​កើន​ឡើង​ក្នុង​ចំណោម​ប្រជាជន​រស់នៅ​តាម​ទីក្រុង​ធំៗ​នៅ​ក្នុង​ប្រទេស​ ចិន​»​។

«​អ្នក​វិនិយោគ​មួយ​ចំនួន​ធំ​គិត​ថា ការ​វិនិយោគ​លើ​អចលនទ្រព្យ​ក្រៅ​ប្រទេស មាន​ស្ថិរភាព​ជាង​ទីផ្សារ​​នៅ​ក្នុង​ប្រទេស​ចិន​»​។

ដោយ ​វិស័យ​ទេសចរណ៍​ទៅ​ក្រៅ​ប្រទេស​របស់​ជនជាតិ​ចិន​នៅ​តែ​ជាទី​ផ្សារ​ ទេសចរណ៍​ដែល​ធំ​ជាង​គេ និង​រីក​ចម្រើន​លឿន​ជាង​គេ​នៅ​ក្នុង​ពិភពលោក​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នេះ ក៏បាន​ធ្វើ​ឲ្យ​ជន​ជាតិ​ចិន​អាច​មើល​ឃើញ​ពី​ឱកាស​ក្នុង​ការ​វិនិយោគ​នៅ​ក្រៅ ​ប្រទេស​ផង​ដែរ​។

​លោក Pittar បាន​និយាយ​ថា​ ៖ «​នៅ​ឆ្នាំ​២០២០ គេ​បាន​ព្យាករ​ថា នឹង​មាន​ប្រជា​ជន​ចិន២៣៤​លាន​នាក់ ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ហើយ​ចំណាយ​អស់​ទឹក​ប្រាក់​៤២២​កោដិ​ដុល្លារ​អាមេរិក ​នៅក្រៅ​ប្រទេស​»​។​

​ ក្នុង​ពេល​ដែល​ការ​ធ្វើ​ដំណើរ​ទេសចរណ៍​នេះ​កំពុង​តែ​កើន​ឡើង ការ​ទំនាក់​ទំនង​មុខ​ជំនួញ និង​គ្រឿង​លើក​ទឹក​ចិត្ត​ក្នុង​ការ​វិនិ យោគ​សម្រាប់​អ្នក​វិនិយោគ​ចិន ក៏អាច​នឹង​ហូរ​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ។

បើ​ទោះ​ជា​ប្រទេស​ កម្ពុជា មិន​ទាន់​ក្លាយ​ជា​ទីតាំង​ចំណាកស្រុក និង​គោលដៅ​តំបន់​អប់រំ​សម្រាប់​ប្រជាជន​ចិន​លំដាប់​អភិជន​ជា អ្នក​ដែល​ចង់​ធ្វើ​ការ​វិនិយោគ ប៉ុន្តែ​ ត្រូវ​បាន​ផ្តល់​នូវ​ឱកាស​ដ៏​អំណោយ​ផល​ក្នុង​ទីផ្សារ​ក្រុង​ភ្នំពេញ ដែល​កំពុង​តែ​រីក​លូត​លាស់​នេះ ហើយ​ចំណុច​វិជ្ជមាន​ដែល​បង្ហាញ​នូវ​សក្តានុពលភាព​លូត​លាស់​ឥត​ឈប់​ឈរ​ដែល​ មិន​មាន​ក្នុង​បណ្តា​ប្រទេស​អភិវឌ្ឍ​ដោយ​វិនិយោគិន​ចិន ​តែង​តែ​ផ្តោត​លើ​ការ​វិនិយោគ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​។

ក្រុមហ៊ុន MCC International Corporation របស់​រដ្ឋាភិបាល​ចិន ដែល​ជាប់​លំដាប់​ថ្នាក់​លេខ​៣២៦ ​ក្នុង​ចំណោម​បណ្តា​ក្រុមហ៊ុន​ធំៗ​ទូទាំង​ពិភពលោក​កាលពី​ឆ្នាំ​២០១៥ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ទើប​តែ​បាន​បើក​សាខា​របស់​ខ្លួន​នៅ​កម្ពុជា​។

លោក Chen Shaochun ប្រធាន​ក្រុមហ៊ុន MCC International Corporation បាន​ថ្លែង​អំពី​ស្ថានភាព​នៅ​កម្ពុជា​ទៅ​កាន់​វិនិយោគិន​ចិន នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​។

លោក​ ថ្លែងថា​ ៖ «​កម្ពុជា​កំពុង​តែ​បង្ហាញ​នូវ គោល​ជំហរ​វិជ្ជមាន និង​ចំណុច​ដ៏​អំណោយ​ផល​សម្រាប់​ការ​វិនិយោគ និង​ស្ថិរភាព​នយោបាយ ដែល​អនុញ្ញាត​ឲ្យ​ពួក​យើង​អាច​ប្រឡូក​ចូល​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ ប្រទេស​នេះ​»​។

លោក​បន្ត​ថា ជា​ពិសេស «​ចំណុច​ល្អៗ​ទាំង​នោះ គឺជា​ភាព​ទាក់ទាញ​ដ៏​សំខាន់​ទៅ​កាន់​វិនិយោគិន​អចលនទ្រព្យ​របស់​ចិន​»៕

ប្រភពដើមពី៖ ភ្នំពេញប៉ុស្តិ៍


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789