ព័ត៌មានទូទៅ

ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ បានជំរុញឲ្យទីផ្សារអចលនទ្រព្យកើនឡើង

on .

អ្នក​ជំនាញ​បាន​ព្យាករ​ថា គម្រោង​សាងសង់​អគារ​ខុន​ដូ នៅ​ទីក្រុង​ភ្នំពេញ នា​ពេល​អនាគត​នឹង​ត្រូវ​កាន់​កាប់​ដោយ​ក្រុម​ហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​អម​ ជាមួយ​នឹង​ក្រុមហ៊ុន​សាងសង់​មក​ពី​កោះ​តៃវ៉ាន់ និង​ប្រទេស​ចិន ជាមួយ​នឹង​ការ បណ្តាក់​ទុន​ជាង ​២៨,៥០​ ភាគរយ និង ១៨,៥០​ ភាគរយ​នៃ​ទីផ្សារ​ភាគហ៊ុន​សរុប នៅ​ក្នុង​វិស័យ​អចលនទ្រព្យ គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ CBRE​។

រីឯ ​ទីផ្សារ​អចលនទ្រព្យ នៅ​ទីក្រុង​ភ្នំពេញ ​វិញ​មាន​ការ​កើន​ឡើង​យ៉ាង​គំហុក​នៃ​សកម្មភាព​អភិវឌ្ឍ​លើ​គម្រោង​អចលនទ្រព្យ បើ​គិត​ត្រឹម​ត្រី​មាស​ទី​ ១ ក្នុង​ឆ្នាំ​នេះ ដែល​មាន​ការ​បណ្តាក់​ទុន​សរុប​ ១,៦៥​ ពាន់​លាន​ដុល្លារ​អាមេរិក ទៅ​ក្នុង​ក្នុង​វិស័យ​សំណង់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន ក្នុង​រយៈពេល​ដូច​គ្នា គឺ​មាន​ចំនួន​ ៤៤៨​ លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។

តួ​លេខ​នេះ​ទទួល​បាន​ពី​ការ​ស្ទង់​មតិ​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ ទៅ​លើ​ទីផ្សារ​អចលនទ្រព្យ​នៅ​ទីក្រុង​ភ្នំពេញ​។

ការ ​ស្ទង់​មតិ​នេះ បាន​បង្ហាញ​ពី​ចំនួន​នៃ​សំណង់​ខុនដូ ដែល​បាន​ប្រកាស​ដាក់​លក់​នៅ​ក្នុង​ត្រី​មាស​ទី ៣​ នេះ ក៏​បាន​កើន​ដល់​ ៦១,៦០ ភាគរយ នេះ​ស​បញ្ជាក់​ថា ម្ចាស់​គម្រោង​អចលនទ្រព្យ​ទាំង​នោះ មាន​ចំណាប់​អារម្មណ៍​ខ្លាំង ទៅ​លើ​ការ​អភិវឌ្ឍ​នៅ​ក្នុង​វិស័យ​នេះ​។

តម្លៃ ​លក់​ជា​មធ្យម​របស់​សំណង់​ខុន​ដូ គ្រប់​ប្រភេទ​ទាំង​អស់ មាន​អត្រា ៤,១០​ភាគរយ ប្រចាំ​ត្រី​មាស ដែល​មាន​អត្រា​តម្លៃ​លក់​ចេញ​វិញ អាច​កើន​ឡើង​ដល់ ៥,៧០ ​ភាគរយ បន្ទាប់​ពី​ត្រី​មាស​ទី​ ១​។

តម្លៃ​ដី​ នៅ​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​គេ​រំពឹង​ថា នៅ​នឹង​ថ្កល់​នៅ​ចុង​ឆ្នាំ​នេះ ដោយ​វា​មាន​អត្រា​កំណើន​ ៤,៨០ ភាគរយ គិត​ត្រឹម​ត្រីមាស​មុន​។ រីឯ​ តម្លៃ​ដី​នៅ​សង្កាត់​ជ្រោយ​ចង្វា និង​ខណ្ឌ​៧​មករា​វិញ បាន​កើន​​ដល់​ ៨,៨០​ ភាគរយ និង ៨,៣០​ ភាគ​រយ​នៅ​ត្រី​មាស​កន្លង​មក​។

បើ​ពិនិត្យ​ពី​សំណង់​ អគារ​ការិយាល័យ​វិញ​របាយ​ការណ៍​របស់ CBRE បាន​បង្ហាញ​ថា ចំនួន​ក្រុមហ៊ុន​អភិវឌ្ឍន៍​លើ​សំណង់​ទាំង​នោះ​នៅ​មាន​កម្រិត បើ​គិត​ត្រឹម​ត្រី​មាស​ទី​១​នេះ ដែល​មាន​អគារ​ការិយាល័យ​ចំនួន​ ៣​ សាងសង់​លើ​ផ្ទៃដី​សរុប ​១៧,២៦០ ​ម៉ែត្រ​ការ៉េ នៅ​លើ​ផ្ទៃ​ដី​ជួល​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ​។ ការ​កាន់​កាប់​ដី​ធ្លី​សម្រាប់​គម្រោង​សាងសង់​អគារ​ការិយាល័យ​បែប​នេះ បាន​ធ្លាក់​ចុះ​គួរ​កត់​សម្គាល់​។

ក្នុង​វិស័យ​ជួញ​ដូរ​វិញ ផ្សារ​ទំនើប​លក់​ឥ​វ៉ាន់​បែប​អន្តរជាតិ និង​ហាង​លក់​ដូរ​មួយ​ចំនួន​ដែល​បាន​សង់​ឡើង​ក្នុង​តំបន់​ដែល​មាន​គេហដ្ឋាន​ របស់​ប្រជាជន និង​មាន​ការ​អភិវឌ្ឍ​លើ​វិស័យ​សំណង់​ផ្សេងៗ គឺ​នឹង​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​សេវាកម្ម និង​សកម្មភាព​ជួញដូរ​កើន​ឡើង​នៅ​ចុង​ឆ្នាំ​២០១៨ នេះ​បើ​តាម​ការ​ចង្អុល​បង្ហាញ​របស់ CBRE។

តំបន់ Parkson Phnom Penh City Center មាន​ទំហំ ៥៧,០០០ ​ម៉ែត្រ​ការ៉េ មាន​​ទីតាំង​នៅ​លើ​ផ្ទៃដី​ជួល​មួយ ហើយ​គ្រោង​ដាក់​សម្ពោធ​នៅ​ត្រីមាស​ទី​៤នៅ​ឆ្នាំ​នេះ​។ ចំណែក Hong Kong Land’s Exchange Square ប្រើប្រាស់​ដី​ធ្លី​ទំហំ ​៨០០០ ​ម៉ែត្រ​ការ៉េ សម្រាប់​សាងសង់​ហាង​លក់​ដូរ ដែល​នឹង​ចាប់​ផ្តើម​គម្រោង​នៅ​ត្រី​មាស​ទី​ ១ ឆ្នាំ​ ២០១៧​។

រហូត​មក​ទល់​ពេល​នេះ​នៅ​ពុំ​ទាន់​ឃើញ​មាន​ក្រុមហ៊ុន​ណា ​បណ្តាក់​ទុន​ សាងសង់​លើ​អគារ​លក់​ទំនិញ និង​ជួញ​ដូរ​ឥ​វ៉ាន់​បែប​នោះ​ទេ​។ គិត​ត្រឹម​ត្រីមាស​ទី ១ ឆ្នាំ​នេះ អគារ​លក់​ទំនិញ​នៅ​ផ្សារ​សុរិយា ដែល​ជា​ផ្សារ​ទំនើប​មួយ​នៅ​ទីក្រុង​ ភ្នំពេញ បាន​ប្រកាស​ជួស​ជុល​ឡើង​វិញ ក្នុង​គោល​បំណង​ដាក់​ឲ្យ​ប្រើ​ប្រាស់ នូវ​អគារ​លក់​ទំនិញ​ថ្មី​វិញ ដែល​ប្តូរ​ឈ្មោះ​ថា Sorya Center Point៕

ប្រភពដើមពី៖ ភ្នំពេញប៉ុស្តិ៍


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789