ព័ត៌មានទូទៅ

សេវា​ប្រាក់​កម្ចីទិញ​ផ្ទះនៅ​ប្រទេស​កម្ពុជា​​៖ ចំណុច​ត្រូវ​ពិចារណា

on .

នៅ​ពេល​លោក​អ្នក​ចង់​ប្រើ​ប្រាស់​សេវា​ប្រាក់​កម្ចី​/​បង់​រំលស់​នោះ ដំណើរការ​នៃ​ការ​ជ្រើសរើស​ប្រភេទ​សេវា​ប្រាក់​កម្ចី និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នោះ ពិត​ជា​អាច​មាន​ភាព​សាំ​ញ៉ាំ ដោយ​ហេតុ​ថា មាន​គ្រឹះស្ថាន​ធនាគារ​ពាណិជ្ជ​ចំនួន​លើស​ពី​ ៣៥​ កន្លែង បាន​បម្រើ​ការ​នៅ​ប្រទេស​កម្ពុជា ដូច្នេះ​ការ​ស្វែងរក​គ្រឹះ​ស្ថាន​ផ្តល់​សេវា​ប្រាក់​កម្ចី​មួយ​ដែល​ល្អ នឹង​ជឿ​ទុក​ចិត្ត​បាន អាច​មាន​ភាព​លំបាក​សម្រាប់​លោក​អ្នក​។

បើ ​សិន​ជា​លោក​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ដំណាក់​កាលៗ លោក​អ្នក​អាច​ចៀសវាង​បញ្ហា​មួយ​ចំនួន​ដូច​ជា ការ​មិន​ពេញ​ចិត្ត ភាព​មួម៉ៅ និង​អាច​សន្សំ​ពេល​វេលា​បាន​ច្រើន​។

  • ជា​ទូទៅ សេវា​ប្រាក់​កម្ចី​ទិញ​ផ្ទះ​នៅ​ប្រទេស​កម្ពុជា មាន​អត្រា​ការ​ប្រាក់​ប្រែប្រួល ដែល​វា​មាន​ន័យ​ថា ធនាគារ​នោះ នឹង​កែប្រែ​អត្រា​ការ​ប្រាក់ នៅ​ក្នុង​លក្ខខណ្ឌ​កម្ចី​ប្រាក់​នោះ ដោយ​ពួក​គេ​មាន​សិទ្ធិ​ធ្វើ​ការ​ផ្លាស់​ប្តូរ​។ ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ត្រូវ​ជ្រើសរើស​ធនាគារ​ណា ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ និង​មាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ​រឹងមាំ​។
  • ប្រសិន​បើ​ធនាគារ​ផ្តល់​ ប្រាក់​កម្ចី​នោះ មិន​អាច​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​បាន​ទេ អ្នក​គួរ​ស្វែងរក​ធនាគារ​ផ្សេង​ទៀត​។ គួរ​ស្វែងរក​ធនាគារ​ផ្តល់​ប្រាក់​កម្ចី​ណា ដែល​មាន​លក្ខខណ្ឌ និង​បទពិសោធ​ក្នុង​វិស័យ​សេវា​ប្រាក់​កម្ចី​នេះ​ត្រឹម​ត្រូវ​ដែល​មិន​មែន​ជា ​គ្រឹះស្ថាន​ដែល​មាន​ឯកទេស​លើ​គ្រប់​សេវាកម្ម​នោះ​ទេ។
  • ​មាន​ធនាគារ ​ពាណិជ្ច​ភាគ​ច្រើន មាន​លក្ខណៈ​ស្រដៀង​គ្នា នៅ​ពេល​អ្នក​ប្រៀប​ធៀប​ការ​ចំណាយ លើ​បែប​បទ​សេវា​ផ្តល់​ប្រាក់​កម្ចី​នោះ​។ ជា​ទូទៅ​អ្នក​ត្រូវ​បង់​ប្រាក់​ដើម្បី​ទទួល​យក​សេវា​ប្រាក់​កម្ចី​នោះ (​ប្រាក់​រត់​ការណ៍ ឬ​សេវា​ធ្វើ​លិខិត​ស្នាម​) សេវា​ផ្លូវ​ច្បាប់ និង​ការ​ប៉ាន់​តម្លៃ និង​ការ​ធានា​រ៉ាប់រង លើ​ទ្រព្យ​សម្បត្តិ​ដែល​អ្នក​ទិញ​នោះ​។
  • ធនាគារ​ភាគ​ច្រើន តម្រូវ​ឲ្យ​អតិថិជន​បង់​៣​ភាគរយ​នៃ​ប្រាក់​កម្ចី​ទាំង​ការ​ទាំង​ដើម ដោយ​ឡែក បើ​សិន​ជា​ពួក​គេ​ចង់​សង​ប្រាក់​បន្ថែម ឬក៏​បង់​ប្រាក់​កម្ចី​ផ្តាច់ នៅក្នុង​រយៈពេល​៣​ឆ្នាំ មាន​ធនាគារ​ខ្លះ​ទៀត​ផ្តល់​តម្លៃ​ការ​ប្រាក់​ខុសៗ​គ្នា​។
  • ​ត្រូវ​ សួរ​សំណួរ​លម្អិត​ទាក់ទង​នឹង​លក្ខខណ្ឌ និង​ច្បាប់​នៃ​សេវា​ប្រាក់​កម្ចី​នោះ​ ៖ សួរ​ពី​ការ​បំពេញ​បែប​បទនៃ​ការ​ទទួល​យក​សេវា​ប្រាក់​កម្ចី​នោះ​។ ហើយ​ថា​តើ​លោក​អ្នក​ត្រូវ​បង់​សេវា​នោះ​ភ្លាមៗ ឬក៏​បង់​ប្រចាំ​ឆ្នាំ ហើយ​វា​ចំណាយ​រយៈ​ពេល​ប៉ុន្មាន​ដើម្បី​បាន​សិទ្ធិ​ប្រើប្រាស់​សេវា​ប្រាក់​ កម្ចី​នោះ ហើយ​ការបង់​ប្រាក់​ប្រចាំ​ខែ មាន​ចំនួន​ប៉ុន្មាន ហើយ​ត្រូវ​បង់​ជា​សាច់ប្រាក់ ឬ​វេរ​តាម​ប្រព័ន្ធ​ធនាគារ តាម​រយៈ​គណនេយ្យ​ផ្ទេរ​ប្រាក់​របស់​អ្នក​ខ្ចី ឬ​យ៉ាង​ណា​?
  • ចំណុច​ មួយ​ទៀត​ដែល​លោក​អ្នក​ត្រូវ​ពិចារណា ទាក់ទង​នឹង​សេវា​ប្រាក់​កម្ចី​នោះ គឺ​ការ​ពង្រីក​សេវា​ប្រាក់​កម្ចី​នោះ​ខ្លួន​ឯង​។ វា​មាន​សារៈសំខាន់ បើ​លោក​អ្នក​ដឹង​ថា លោក​អ្នក​អាច​ពង្រីក​អចលនទ្រព្យ​របស់​លោក​អ្នក​បាន ដោយ​ធ្វើ​ការ​ទិញ​អចលនទ្រព្យ​បន្ថែម​មួយ​ទៀត ឬក៏​លក់​ផ្ទះ​របស់​លោក​អ្នក​សិន ដើម្បី​ទិញ​អចលនទ្រព្យ​មួយ​ផ្សេង​ទៀត​។
  • ធនាគារ ​ខ្លះ អាច​ផ្លាស់​ប្តូរ​លក្ខខណ្ឌ​មួយ​ចំនួន​បាន ប្រសិនបើ​លោក​អ្នក បាន​លក់​ផ្ទះ ហើយ​ចង់​បង់​ផ្តាច់​ប្រាក់​កម្ចី​នោះ ដើម្បី​យក​ប្លង់​ផ្ទេរកម្ម​សិទ្ធិ​មក​វិញ​។ ត្រូវ​ប្រុង​ប្រយ័ត្ត អំពី​ចំណុច​នេះ​ដែល​វា​អាច​បង្ក​ឲ្យ​មាន​ឧបសគ្គ ដល់​ការ​លក់​អចលនទ្រព្យ​នោះ​។
  • ​ធនាគារ​ខ្លះ តម្រូវ​ឲ្យ​លោក​អ្នក ជូន​ដំណឹង​បី​ខែ​មុន ប្រសិន​បើ​លោក​អ្នក​ចង់​សង​ផ្តាច់​នូវ​ប្រាក់​កម្ចី​នោះ ហើយ​វិធី​នេះ​ទៀត​សោត​ជារឿយៗ​ត្រូវ​បាន​គេ​ប្រើប្រាស់ ដើម្បី​ពន្យា​ពេល​របស់​អតិថិជន ក្នុង​ការ​ផ្ទេរ​ប្រាក់​ដែល​ត្រូវ​បង់​ផ្តាច់​នោះ ទៅ​ឲ្យ​ធនាគារ​មួយ​ទៀត​។ បើសិន​មាន​រឿង​នេះ​កើត​ឡើង អ្នក​ត្រូវ​ស៊ើប​ឲ្យ​ដឹង មុន​ពេល​ទទួល​ប្រាក់​កម្ចី​នោះ​។

ប្រភពដើមពី៖ ភ្នំពេញប៉ុស្តិ៍


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789