ព័ត៌មានទូទៅ

ឱកាស និង ការផ្លាស់ប្តូរ នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា

on .

វា​គឺជា​សេចក្តី​ថ្លែង​ដោយ​សង្ខេប​មួយ​ដែល​​មិនបាន​ផ្តោត​យ៉ាង​ស៊ីជម្រៅ​ ទៅលើ​ឱកាស​ផ្សេងៗ​ដែល​អ្នក​វិនិយោគ​អាច​ទទួល​យក​បាន​នៅ​ប្រទេស​កម្ពុជា។

នៅ ​ថ្ងៃទី ​២ នៃ​ការ​ធ្វើ​អង្គ​ប្រជុំ​សិក្ខាសាលា​របស់​សមាគម​អ្នក​វាយ​តម្លៃ​អចលនទ្រព្យ​ អាស៊ាន ​(AVA) ​លើក​ទី​១៩ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ដែល​បាន​ប្រពឹត្ត​ធ្វើ​ទ្បើង​នៅ​ឯ​សណ្ឋាគារ​សូហ្វីតែល ក្នុង​ទីក្រុង​ភ្នំពេញ បាន​ផ្តោត​ទៅ​លើ​ឱកាស​នៃ​ការ​ធ្វើ​វិនិយោគ​ក្នុង​វិស័យ​អចលទ្រព្យ​នៅ​ក្នុង​ ប្រទេស​កម្ពុជា ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បិទ​កិច្ច​ពិភាក្សា​ជាក្រុម​របស់​អង្គ​ប្រជុំ​។

ក្នុង ​អំទ្បុង​ពេល​បើក​កម្មវិធី​ក្រោម​បាវចនា «​អាស៊ាន សហ​គមន៍​តែ​មួយ​វាសនា​តែ​មួយ​» លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រី​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា ៖ «​បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេស​ជឿនលឿន​ក្នុង​តំបន់​អាស៊ាន ទីផ្សារ​អចលនវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​រីក​ដុះ​ដាល​ខ្លាំង​នៅ ​ទ្បើយ​ទេ​»​។

ប៉ុន្តែ​លោក​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា​ ៖ «​សព្វ​ថ្ងៃ​នេះ ទីផ្សារ​ក្នុង​ប្រទេស​យើង​កំពុង​តែ​លូត​លាស់​យ៉ាង​ខ្លាំង​» ដោយ​លោក​បាន​កត់​សម្គាល់​ទៅ​លើ​ភាព​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​ ទីផ្សារ​អចលនវត្ថុ និង​ទីផ្សារ​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ខណៈ ​ពេល​ដែល​ប្រធាន​បទ​សំខាន់​នេះ​ធ្វើ​ទ្បើង​ក្នុង​គោល​បំណង ដើម្បី​ពិភាក្សា​ពី​ឱកាស​សេស​សល់​ទាំង​ប៉ុន្មាន​ទៀត នៅ​ក្នុង​ឧស្សាហកម្ម​ដែល​មាន​ការ​វិនិយោគ​ស្ទើរ​តែ​ហួស​កម្រិត​នេះ​កិច្ច​ ពិភាក្សា​នេះ​ភាគ​ច្រើន​លើក​ទ្បើង​ពី​ការ​បង្កើន​តម្លៃ​ដី កង្វះ​លំនៅឋាន​សម្រាប់​គ្រួសារ និង​សិស្សានុសិស្ស​ដែល​មាន​ប្រាក់​ចំណូល​ទាប ទីក្រុង​រណប​ក្នុង​ប្រទេស​កម្ពុជា ដែល​នឹង​មាន​នា​ពេល​អនាគត ហើយ​ព្រម​ទាំង​ផ្តោត​លើ​វិស័យ​ណា​មួយ​ដែល​អាច​ធ្វើ​វិនិយោគទុន​បាន​នៅ​ក្នុង ​ចំណោម ការិយាល័យ ហាង អាផាតមិន និង​ខុនដូ។

ក្រោម​កិច្ច​វិនិច្ឆ័យ​ ដោយ​លោក David Marshall សមាជិក​ក្រុម​ប្រឹក្សា​របស់ CanCham និង ជា​ប្រធាន​ស្ថាប័ន​ហិរញ្ញវត្ថុ​នៃ​ធនាគារ ANZ Royal បាន​ចោទ​សួរ​អំពី​បញ្ហា​នៃ​ការ​កើន​ទ្បើង​នៃ​តម្លៃ​ដី​ធ្លី និង​លំនៅឋាន ជា​ពិសេស​ខុនដូ និង​បុរី ដែល​បាន​តម្លៃ​ខ្ពស់​ខុសៗ​គ្នា និង​តាម​រយៈ​អ្នក​វាយ​តម្លៃ​អចលនវត្ថុ​កម្ពុជា គឺ​លោក គីម ហ៊ាង ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយ​តម្លៃ​អចលនទ្រព្យ​កម្ពុជា បាន​ផ្តល់​ចម្លើយ​របស់​ខ្លួន​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត។

លោក ហ៊ាង បាន​និយាយ​ថា​ ៖ «​ខ្ញុំ​សូម​សំណូមពរ​ឲ្យ​អ្នក​ធ្វើ​គម្រោង​ទាំង​ទ្បាយ​ដែល​ចង់​ធ្វើ​ការ​ វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ផ្តោត​លើ​ប្រជាជន ដែល​មាន​ប្រាក់​ចំណូល​ទាប និង​សាង​សង់​ផ្ទះ​ដែល​បំពេញ​តម្រូវ​ការ​របស់​ពួក​គេ​»​។

លោក​បាន​ បន្ថែម​ថា ប្រជាជន​កម្ពុជា​ដែល​មាន​ជីវភាព​ថ្នាក់​កណ្តាល និង​អភិជន បាន​ទិញ​ខុនដូ និង​ផ្ទះ​វីទ្បា ជាច្រើន​រួច​ទៅ​ហើយ​។ ប៉ុន្តែ «៧០​ភាគរយ​នៃ​ប្រជាជន​យើង​មាន​អាយុ​ក្រោម​៣៥​ឆ្នាំ​តែ​ប៉ុណ្ណោះ ហើយ មាន​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​មាន​ប្រាក់​កម្រៃ​ច្រើន​សម្រាប់​ចំណាយ​»​។

លោក​បន្ត​ទៀត​ថា​ ៖ «​តើ​នរណា​ផ្សេង​ទៀត​មាន​លទ្ធ​ភាព​ទិញ​ផ្ទះ​ដែល​មាន​តម្លៃ​ខ្ពស់​បែប​នេះ?»។​

លោក Marshall បាន​បង្វែរ​កិច្ច​ពិភាក្សា​នេះ​ទៅ​រក​វិស័យ​លក់​រាយ ដោយ​សារ​តែ​លោក​មើល​ឃើញ​ថា វា​ជា​ឧស្សាហកម្ម​មួយ​ដ៏​ល្អ​សម្រាប់​វិនិយោគទុន​បើ​ប្រៀប​ធៀប​ទៅ​នឹង​ ទីផ្សារ​អចលន​វត្ថុ ដែល​មាន​ភាព​ហូរហៀរ​ហួស​កម្រិត​ក្នុង​ប្រទេស​កម្ពុជា​។

លោក ​បន្ត​ថា​ ៖ «​បើ​យើង​ក្រទ្បេក​មើល TK One យើង​នឹង​ឃើញ​ថា មាន​ឱកាស​ជាច្រើន​សម្រាប់​វិស័យ​លក់​រាយ​នៅ​ទីនោះ ជា​ពិសេស​សម្រាប់​សហគមន៍​ដែល​មិន​ចង់​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ទីក្រុង​ ដើម្បី​ទៅ​ទិញ​អីវ៉ាន់​ផ្សេងៗ​»​។

ខណៈ​ពេល​ដែល​លោក Chenyi Chiu អ្នក​គ្រប់​គ្រង​ទូទៅ​ផ្នែក​ទ្រព្យ​សកម្ម​របស់​ក្រុមហ៊ុន Royal Manor យល់​ស្រប​នឹង​គំនិត​របស់​លោក Marshall លោក​ក៏​បាន​លើក​ឡើង​នូវ​ទីផ្សារ​មួយ​ទៀត​ដែរ គឺ ឱកាស​នៃ​វិស័យ​លក់​រាយ​ក្នុង​ទីក្រុង​រណប និង​ការ​អភិវឌ្ឍ​ជា​លក្ខណៈ​ចម្រុះ ឬ​បុរី​។

តាម​រយៈ​របាយការណ៍​ទីផ្សារ​ថ្មី​របស់ CBRE លើ​ទស្សន​វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា ការ​លក់​រាយ​នៅ​ក្នុង​រាជធានី នឹង​មាន​ការ​កើន​ទ្បើង​ជា​ខ្លាំង​នៅ​ចុង​ឆ្នាំ​ ២០១៨ ខាង​មុខ​នេះ «​ដោយ​មាន​ការ​ជំរុញ​ឲ្យ​រួម​បញ្ចូល​គ្នា​នៃ​អគារ​ផ្សារ​ទំនើប​អន្តរជាតិ​ ថ្មីៗ និង​សមាសភាគ​ដ៏​សំខាន់​ក្នុង​ការ​លក់​រាយ ដែល​ភាគ​ច្រើន​ទាក់ទិន​នឹង​លំនៅ ​ឋាន និង​គម្រោង​ចម្រុះ​»​។

ជម្រើស​ មួយ​ផ្សេង​ទៀត​ដែល​អ្នក​វិនិយោគិន​ផ្នែក​អចល​ទ្រព្យ​អាច​វាយ​ តម្លៃ​បាន​គឺ តំបន់​សេដ្ឋកិច្ច​ពិសេស SEZ​។ ព្រះ​អង្គ​ម្ចាស់ នរោត្តម ចារូ​ចក្រ បាន​ឲ្យ​ដឹង​ថា ខណៈពេល​ដែល​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ច្រើន​ជាង​៣០​ដែល​បាន​ចុះ​បញ្ជី​នៅ​ ក្នុង​ប្រទេស​កម្ពុជា មាន​តែ​៥​តំបន់​ប៉ុណ្ណោះ ដែល​មាន សកម្មភាព​នា​ពេល​បច្ចុប្បន្ន​នេះ។

ព្រះ​អង្គ​ម្ចាស់​បាន​ថ្លែង​បន្ត​ ថា​ ៖ «​ក្នុង​ពេល​ឥទ្បូវ​នេះ យើង​កំពុង​សម្លឹង​មើល​ការ​នាំ​យក​ក្រុមហ៊ុន​ដែល​លើក​កម្ពស់​ដល់​ការ​ប្រើ​ ថាមពល​ព្រះ​អាទិត្យ និង​ថាមពល​វារីអគ្គិសនី​នៅ​ថ្ងៃ​អនាគត​»​។

ព្រះ​ អង្គ​ម្ចាស់​បន្ត​ទៀត​ថា មាន «ច្បាប់​៩​ឆ្នាំ​» រាល់​សម្ភារ​សំណង់​សម្រាប់​ធ្វើ​ការ​សាង​សង់​រោង​ចក្រ​ក្នុង​តំបន់​ សេដ្ឋកិច្ច​ពិសេស គឺ​មិន​គិត​ថ្លៃ​លើ​ពន្ធ បន្ថែម​ទៅ​លើ​ការ​នាំ​ចេញ និង​នាំ​ចូល​ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង​។

នៅ​ពេល​ដែល​មាន​ការ​បើក​ចំហ​នៃ ​កិច្ចពិភាក្សា​នេះ សិស្ស​ម្នាក់​បាន​សួរ​សំណួរ​មួយ ដែល​មាន​មនុស្ស​ជា​ច្រើន​បាន​ងឿយ​ឆ្ងល់​ពី​តម្លៃ​ដ៏​ខ្ពស់​នៃ​ខុន​ដូ និង​លំនៅឋាន ថា [​ហេតុ​អ្វី​បាន​ជា​មិន​ឃើញ​មាន​ការ​បណ្តាក់ទុន ឬ​ការ​សាងសង់ កន្លែង​ស្នាក់​នៅ​របស់​សិស្សានុសិស្ស ឬ​លំនៅឋាន​សម្រាប់​និស្សិត​អីចឹង​?]។

លោក Chiu បាន​លើក​យក​ការ​កត់​សម្គាល់​ដែល​មិន​វិជ្ជមាន ប៉ុន្តែ​វា​ត្រឹមត្រូវ​នៅ​ក្នុង​សង្គម​ជាក់​ស្តែង​ថា​ ៖ «​អ្នក​វិនិយោគ​សុខ​ចិត្ត​បណ្តាក់​ទុន​លើ​ខុន​ដូ និង​បុរី ដើម្បី​ទទួល​បាន​ផល​ចំណេញ​ត្រទ្បប់​មក​វិញ ជា​ជាង​ធ្វើ​ការ​វិនិយោគ​លើ​កន្លែង​ស្នាក់​នៅ​របស់​សិស្សានុសិស្ស ឬ​លំនៅឋាន​ជា​សាធារណៈ​។ មាន​តែ​មនុស្ស​ចាស់​ទេ ទើប​ធ្វើ​ការ​បណ្តាក់​ទុន​អ៊ីចឹង​ ដើម្បី​ជួល​ផ្ទះ​ជា​កន្លែង​ស្នាក់​នៅ​ឲ្យ​សិស្សានុសិស្ស​»​។

ទន្ទឹម​ នឹង​នេះ​ផង​ដែរ លោក ហ៊ាង ក៏​បាន​ផ្តល់​ចំណាប់​អារម្មណ៍​ទាក់ទិន​នឹង​រឿង​នេះ ដោយ​សារ​គាត់​ធ្លាប់​បាន​ឮថា​ ៖ «​ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​មាន​ទៅ​ធ្វើ​ជំនួញ​ជាមួយ​អ្នក​មាន​។ ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​ក្រ ទៅ​ធ្វើ​ជំនួញ​ជាមួយ​អ្នក​ក្រ​»៕

ប្រភពដើមពី៖ ភ្នំពេញប៉ុស្តិ៍


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789