ព័ត៌មានទូទៅ

ការប្រកាសបេក្ខភាព ប្រកួតប្រជែងសម្រាប់ពានរង្វាន់ អចលនទ្រព្យវៀតណាម ឆ្នាំ 2016

on .

បញ្ជីឈ្មោះផ្លូវការរបស់បេក្ខភាព សម្រាប់ប្រកួតប្រជែងសម្រាប់ ពានរង្វាន់អចលនទ្រព្យវៀតណាមឆ្នាំ 201​​6 ត្រូវបានប្រកាស ចំពោះពានរង្វាន់ឧស្សាហកម្មល្អផ្តាច់មុខនេះ បានត្រឡប់មកវិញ បន្ទាប់ពីព្រឹត្តិការណ៍ឆ្នាំដំបូងទទួលបានជោគជ័យ។ ពានរង្វាន់សម្រាប់ការប្រកួតប្រជែង សរុបចំនួន 22 ប្រភេទនៅឆ្នាំនេះ និង 21ប្រភេទ សម្រាប់អ្នកអភិវឌ្ឍន៍កាត់សេចក្តីចុងក្រោយ។

សម្រាប់ក្រុមហ៊ុនឈរឈ្មោះនាំមុខគេ សម្រាប់ ឆ្នាំ 201​​6 គឺមានក្រុមហ៊ុន Acteam International Co Ltd and Phu Quoc Development & Investment Joint Stock Company ។ ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងពីរ បានឈរឈ្មោះប្រកួតប្រជែងពានរង្វាន់ចំនួនប្រាំ។ ចំណែកឯក្រុមហ៊ុន CapitaLand (Vietnam) and commercial developer Tanzanite International បានចូលរួមប្រកួតប្រជែងពានរង្វាន់នេះ។

នេះបើយោងតាម​​ Thien Duong ប្រធានចៅក្រម និងនាយកគ្រប់គ្រងនៅ Transform Architecture កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យវៀតណាមឆ្នាំ 201​​6 បានផ្តល់នូវការជម្រុញជាច្រើនដែលត្រូវការសម្រាប់ការអភិវឌ្ឍន៍នៅក្នុងវិស័យអចលនទ្រព្យក្នុងស្រុកនេះ។

«ក្រុមហ៊ុនជាប់ឈ្មោះក្នុងបញ្ជីប្រកួតប្រជែងនេះ ពិតជាមានមោទនភាពដែលពួកគេបានធ្វើការរួមចំណែកទៅនឹង បរិស្ថាន ដែលមានការផ្តល់តម្លៃខ្ពស់សម្រាប់ សម្រាប់ការវិនិយោគរបស់ អតិថិជននិងអ្នកវិនិយោគរបស់ពួកគេ» នេះជាចង្អុលបង្ហាញរបស់លោក Thien Duong ។ «នេះគឺជាឱកាសមួយសម្រាប់អាជីវកម្មនៅប្រទេសវៀតណាមដើម្បីធ្វើកាខិតខំប្រឹងប្រែង មិនមែនគ្រាន់តែសម្រាប់ការរកប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបង្កើតអោយមានភាពជឿជាក់រយៈពេលវែងនៅក្នុងទីផ្សារ ការរៀបចំយ៉ាងល្អ និង គម្រោងអភិវឌ្ឍបានជួយដើម្បីលើកកម្រិតនៃស្ដង់ដារសម្រាប់លក្ខណៈសម្បត្តិក្នុងប្រទេសវៀតណាម»។

គម្រោងពីហាណូយទីក្រុងហូជីមិញ, ទីក្រុង ដាណាង, ទីក្រុងភូគុក និង ទីក្រុងញ៉ាត្រាង ត្រូវបានធ្វើការប្រកួតប្រជែង និងកត់សម្គាល់ ភាពសម្បូរបែប ដែលរកឃើញនៅក្នុងការពង្រីកទីផ្សារអចលនទ្រព្យរបស់វៀតណាម។ Best Green Development ត្រូវបានលេចរូបរាងឡើងដើម្បីជាផ្នែកមួយនៃការប្រកួតប្រជែងខ្លាំងបំផុតជាមួយនឹងគម្រោងអេកូទេសចរណ៍ ​របស់ Acteam International  រមណីយដ្ឋាន The Dalat at 1200 facing the mixed-use Novotel Phu Quoc Resort របស់ក្រុមហ៊ុន Phu Quoc Development & Thao Dien Condominiums និង ការិយាល័យអចលនទ្រព្យ Deutsches Haus Ho Chi Minh Stadt ។

អ្នកឈ្នះការប្រកួតប្រជែង និង ការគាំទ្រខ្ពស់  នឹងត្រូវបានបង្ហាញ នៅឯអាហារពេលល្ងាច ត្រូវបានរៀបចំនៅ Intercontinental Asiana Saigon នៅទីក្រុងហូជីមិញ នាថ្ងៃទី 10 ខែមិថុនា ខាងមុខនេះ។

ប្រភពដើមពី៖ www.ddproperty.com


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789