ព័ត៌មានទូទៅ

ដីនៅតាមតំបន់ជាយទីក្រុង ត្បូងឃ្មុំ កំពុងមានតម្រូវការ

on .

នៅ​ពេល​ ដែល​ទីក្រុង​ត្បូង​ឃ្មុំ កំពុង​ទទួល​បាន​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​ទីក្រុង​រណប​គំរូ​មួយ​របស់​ប្រទេស​ កម្ពុជា តម្លៃ​ដី​នៅ​ជាយក្រុង ដែល​ស្ថិត​ក្នុង​តំបន់​គម្រោង​អភិវឌ្ឍ​បាន​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង ដោយ​សារ​ក្រុម​អ្នក​វិនិយោគ បាន​ប្រមើល​ឃើញ​ពី​សក្តានុពល​នៃ​កំណើន​ឆាប់​រហ័ស​ក្នុង​ខេត្ត​ថ្មី​មួយ​នេះ តាម​រយៈ​ការ​ទិញ​លក់​ដីធ្លី ដែល​នៅ​ជាប់​ផ្លូវធំ​ ​ផ្លូវ​ជាតិ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម និង​របរ​លក់​ដូរ​មួយ​ចំនួន​នៅ​ក្នុង​ពេល​អនាគត​។

ទីក្រុង ​ត្បូង​ឃ្មុំ គឺជា​ទីប្រជុំជន​មួយ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ដែល​បាន​បង្កើត​ឡើង​កាលពី​ចុង​ឆ្នាំ​២០១៣ ហើយ​វា​ក៏​ជា​ទីក្រុង​ថ្មី​មួយ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​តំបន់​ចម្រុះ និង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ពិសេសៗ​ដែល​ត្រូវ​បាន​ពិភាក្សា​ រួច មុន​ពេល​ការ​សាង​សង់​ជា​ផ្លូវ​ការ​ចាប់​ផ្តើម​។

លោក ស៊ន ស៊ាប នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ Key Real Estate បាន​ធ្វើ​ទស្សនកិច្ច​នៅ​ការ​ដ្ឋាន​ផ្ទាល់​នៅ​ថ្ងៃ​ឈប់​សម្រាក​នា​ទិវា​បុណ្យ ​ចូល​ឆ្នាំ​ខ្មែរ ដើម្បី​ពិនិត្យ​លើ​ការ​វិវត្ត​នៃ​គម្រោង​សាងសង់​នឹង​សិក្សា​ពី​ឱកាស​ក្នុង​ ការ​វិនិយោគ​លើដី​ធ្លី​ទាំង​នោះ ដោយ​លោក បាន​និយាយ​ថា គម្រោង​សាង​សង់​ផ្លូវ​នោះ​ត្រូវ​បាន​ដំណើរ​ការ​ហើយ​។

ការ ​ចែក​ផ្តាច់​តំបន់​ជា​ផ្នែកៗ​ត្រូវ​បាន​សម្រេច និង​ចុះ​ហត្ថលេខា​នៅ​នឹង​កន្លែង​រួចរាល់​ហើយ ដែល​ក្នុង​នោះ​រួម​មាន​ទាំង តំបន់​ពាណិជ្ជកម្ម ឧស្សាហកម្ម លំនៅឋាន និង​តំបន់​រដ្ឋបាល​។

លោក ស៊ាប បាន​និយាយ​ថា ៖ «​បណ្តុំ​នៃ​តំបន់​ផ្សេងៗ​គ្នា ទីវាល​ទំនេរ​ពណ៌​បៃតង និង​ទី​ជម្រាល​ក្នុង​ទីក្រុង​នោះ នឹង​បង្កើត​បាន​ជា​ទីក្រុង​មួយ ដែល​ស្រដៀង​គ្នា​ទៅនឹង​ទីក្រុង​នៅ​ប្រទេស​លោក​ខាង​លិច​»​។

ចៅហ្វាយ ​ខេត្ត​ត្បូង​ឃ្មុំ លោក ប្រាជ្ញ ច័ន្ទ បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា គម្រោង​ថ្មី​នេះ នឹង​បញ្ចប់​សកម្មភាព​សាងសង់​ផ្លូវ​ធ្វើ​ដំណើរ​គោល​របស់​ខ្លូន​នៅ​ក្នុង​ ទីតាំង​ភូមិសាស្ត្រ​នៃ​គម្រោង​អភិវឌ្ឍន៍ មុន​ពេល​រដូវវស្សា​ចូល​មក​ដល់ ទន្ទឹម​នឹង​នោះ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ប្រើប្រាស់ គឺ​នឹងត្រូវ​បញ្ចប់​ជា​ស្ថាពរ​ក្នុង​ឆ្នាំ​២០១៧។

​យោង​តាម​ប្រសាសន៍​របស់​លោក ច័ន្ទ មិន​ទាន់​មាន​ក្រុមហ៊ុន​ឯកជន​ណា​មួយ ធ្វើ​ការ​វិនិយោគទុន​ក្នុង​គម្រោង​សាងសង់​អគារ​ថ្មី​នៅ​ឡើយ​។

​ លោក​បាន​បន្ត​ថា ៖ «​ទោះ​បី​ជា​យ៉ាង​ណា តម្លៃ​ដី​នៅ​ទីនេះ នៅ​តែ​មាន​តម្លៃ​ថោក​ដដែល ហើយ​វា​ផ្តល់​ឱកាស​ល្អ​សម្រាប់​អ្នក​វិនិយោគ​នា​ពេល​អនាគត​»​។

​ ទោះបីជា​ដី​ដែល​ស្ថិត​នៅ​ក្នុង​ព្រំ​ប្រទល់ នៃ​តំបន់​អភិវឌ្ឍន៍​ខេត្ត​ត្បូង​ឃ្មុំ មិន​ទាន់​បាន​ដាក់​លក់​នៅ​ឡើយ ក៏​ដី​មួយ​ចំនួន​នៅ​តាម​បណ្តោយ​ព្រំប្រទល់​នៃ​ភាគ​ខាងកើត នៃ​ផ្លូវ​ជា​លេខ​៧៣ នៅ​តែ​ជា​ទីតាំង​ពេញ​និយម​សម្រាប់​វិនិយោគិន​ក្នុង​ស្រុក ធ្វើ​ការ​វិនិយោគទុន​។

អ្នក ​វិនិយោគ នៅ​ក្នុង​ទីក្រុង​សួង គឺជា​ទីក្រុង​ធំ​ជាង​គេ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ដែល​បំបែក ចេញ​ពី​ផ្នែក​មួយ​នៃ​ខេត្ត​ កំពង់ចាម ​ដែរ​នោះ បាន​និង​កំពុង​តែ​ប្រជែង​គ្នា​ដើម្បី​វិនិយោគ​លើដី​មួយ​ចំនួន​ស្ថិត​នៅ​ ក្នុង​តំបន់​ទីក្រុង​ថ្មី​នោះ​។

ទោះ ​បី​មាន​ការ​ផ្តាច់​ចេញ ពី​តំបន់​ដែល​មាន​អចលនទ្រព្យ​ពិសេស​ក៏​ដោយ ក៏​ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ​៧៣ នៅមាន​តម្លៃ​ថ្លៃ​ដដែល​ជាមួយ​នឹង​តម្លៃ​ ៤ ០០០ ​ដុល្លារ​អាមេរិក ក្នុង​មួយ​ម៉ែត្រ​ក្បាល​ដី សម្រាប់​ផ្ទៃដី​មាន​ទីតាំង​នៅ​ខាង​មុខ​ជា​ប់​នឹង​ផ្លូវ​សំខាន់ៗ​។

​ លោក ស៊ាប បាន​និយាយ​ថា ៖ «​ដី​ទាំង​នោះ​ត្រូវ​លក់​ជា​ម៉ែត្រការ៉េ ប៉ុន្តែ​ការ​លក់​ត្រូវ​យោង​តាម​ប្រវែង​ម៉ែត្រ ពី​ដី​ដែល​ជាប់​ផ្លូវ​ធ្វើ​ដំណើរ​»​។

លោក ​បាន​បន្ថែម​ថា ក្រុម​អ្នក​វិនិយោគ ទិញ​ដី​ទាំង​នោះ ក្នុង​គោល​បំណង​បង្កើត​ជា​ទីតាំង​ពាណិជ្ជកម្ម និង​កន្លែង​លក់​ឥវ៉ាន់​តែ​ប៉ុណ្ណោះ​។

« ​ដី​ដែល​ទើប​តែ​ដាក់​លក់​ថ្មីៗ​នេះ ត្រូវ​បាន​លក់​អស់​ហើយ ហើយ​ក៏​ត្រូវ​បាន​កាត់​ជា​ប្លង់​តូចៗ ដោយ​ម្ចាស់​កម្ម​សិទ្ធ​ជា​អតិថិជន​ដើម​ផង​ដែរ​»​។

​ ខណៈ​ដែល​ដី​ដែល​ខណ្ឌ​ជា​ផ្នែក​ធំៗ នោះ​ត្រូវ​គ្រប់​គ្រង​ដោយ​អ្នក​មក​តាំង​ទីលំនៅ​ថ្មី ឬក៏​ម្ចាស់​កម្ម​សិទ្ធិ​ដំបូង លោក ស៊ា បាន​និយាយ​ថា តាំងពី​គម្រោង​នៃ​ការ​អភិវឌ្ឍ​ក្រុង​ត្រូវ​បាន​ដាក់​ចេញ​រួច​មក​គ្រប់​ ដីធ្លី​ទាំង​អស់​អាច​ធ្វើ​ការ​ខណ្ឌ​ចែក​ត្រឹម​ទំហំ​១០​ម៉ែត្រ ជា​អតិបរមា ពី​ផ្លូវ​ជាមួយ​នឹង​ទំហំ​៣០ ទៅ​៥០​ម៉ែត្រ នៃ​ចំនួន​ដី​សរុប​នៅ​ពី​ខាង​ក្រោយ​៕

ប្រភពដើមពី៖ ភ្នំពេញ ប៉ុស្តិ៍


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789