ព័ត៌មានទូទៅ

គម្រោងដំណើរការសាងសង់ អគារខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍

on .

ម៉ាឡេស៊ី ៖ Permodalan Nasional Berhad (PNB) ក្រុមហ៊ុនគ្រប់គ្រងមូលនិធិធំជាងគេបង្អស់របស់ប្រទេសម៉ាឡេស៊ី គ្រោងនឹងសាងសង់អគារខ្ពស់ 118 ជាន់នៅទីក្រុងគូឡាឡាំពួរ ដែលមានកម្ពស់ខ្ពស់ជាងអគារភ្លោះ 88 ជាន់ របស់ក្រុមហ៊ុន Petronas យោងតាមរបាយការណ៍របស់កាសែត The Straits Time

ការដាក់ឈ្មោះ Merdeka PNB118 អគារកម្ពស់ 630 ម៉ែត្រនេះ ត្រូវបានគេរំពឹងថានឹងក្លាយជាអគារខ្ពស់ជាងគេនៅក្នុងប្រទេសម៉ាឡេស៊ី ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោយពេលត្រូវបានបញ្ចប់ការសាងសង់នៅឆ្នាំ 2020

ក្នុងការប្រៀបធៀប អគារភ្លោះ មានកម្ពស់ 452m ដែលបានសាងសង់ឡើងក្នុងអំឡុងពេលការគ្រប់គ្រងរបស់អតីតនាយករដ្ឋមន្ត្រីលោក Tun Dr Mahathir Mohamad គឺជាអគារខ្ពស់ជាងគេលើពិភពលោកនៅពេលដែលវាត្រូវបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ 1998

អគារថ្មីនេះមានតម្លៃសរុប 5 ពាន់លានរីងគីត (១.២៨ ពាន់លានដុល្លារ) ត្រូវបានដាក់បង្ហាញនៅក្នុងខែមីនាឆ្នាំ 201​​6 ដោយនាយករដ្ឋមន្រ្តី Najib Razak ។ លោកបានបដិសេធពាក្យចចាមអារ៉ាមថាសម្រាប់ការសាងសង់អគារនេះ ជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនទៀត ក្នុងការទាក់ទាញប្រជាប្រិយភាព លើលោកបណ្ឌិត Mahathir

គម្រោងធំនេះ ចំពេលដែលមេដឹកនាំលោក Najib កំពុងព្យាយាមបកស្រាយការចោទប្រកាន់ ពីលុយដែលទទួលបានពី 1Malaysia Development Bhd (1MDB)

ក្នុងឆ្នាំ 201​​0 លោកបណ្ឌិត Mahathir បាននិយាយថាលោកសង្ឃឹមថា Merdeka PNB118 នឹងត្រូវបានកសាងឡើង មុនពេលគាត់ចែកឋានទៅ។ គាត់មានការសោកស្តាយ ពេលឃើញអគារនេះ ខ្ពស់ជាងអគារ Petronas Twin Towers

«ខ្ញុំចង់រក្សាអគារភ្លោះ ជាអគារខ្ពស់បំផុតនៅក្នុងប្រទេសម៉ាឡេស៊ី នៅខណៈពេលនេះយើងមិនចង់ឃើញអគារណាខ្ពស់ជាងអគារភ្លោះនេះទេ ប៉ុន្តែយើងគួរតែសាងសង់អគារដែលមានកម្ពស់ខ្ពស់ជាង 100 ជាន់ ប្រហែលវាអាចកើតឡើង នៅក្រោយពេល ដែលខ្ញុំបានចាកចេញ»

លោក Najib បានឆ្លើយតបថា វាមិនមែនជាគោលបំណងរបស់លោកក្នុង ការបំបាត់កេរដំណែលរបស់អតីតនាយករដ្ឋមន្រ្តីនោះទេ ។ "នេះជាសេចក្តីថ្លែងការណ៍ទាំងស្រុងដែលមិនអាចយកជាការបាន ។ អ្វីដែលលោក Tun Mahathir បានធ្វើ ពិតជាគួរឲ្យ កោតសរសើរ អ្វីដែលយើងត្រូវធ្វើគឺកសាងលើ ភាពជោគជ័យរបស់គាត់ទៅមុខបន្តទៀត "។

លើសពីនេះទៀតនាពេលខាងមុខនេះ អគារមានទំហំប្រមាណជា 1,7 លានហ្វីតការ៉េ នៃអគារការិយាល័យទាំងមូល ជាមួយកាអគារផ្សេងៗប្រមាណជា 4,8 លានហ្វីតការ៉េបន្ថែមទៀត ពីការអភិវឌ្ឍផ្សេងៗទៀត ដែលនឹងរួចរាល់ក្នុងឆ្នាំ 201​​9 ដូចគ្នាដែរ ។

នេះបើយោងតាម YY Lau, ប្រធានប្រចំាប្រទេស របស់ JLL នៃ ប្រទេសម៉ាឡេស៊ី មានប្រសាសន៍ថា ការផ្គត់ផ្គង់អគារការិយាល័យសព្វថ្ងៃ លើសពីតម្រូវការដែលមានស្រាប់ នៅទីក្រុង គូឡាឡាំពួ នឹងកាន់តែអាក្រក់ជាងនេះ ពេលដែលគម្រោងអចលនទ្រព្យដ៏ធំនេះ ចូលទីផ្សារក្នុងឆ្នាំ 201​​9

ស្រដៀងគ្នានេះដែរ ធនាគារកណ្តាលរបស់ប្រទេសម៉ាឡេស៊ី បានលើកឡើងពីការព្រួយបារម្ភអំពី ការផ្គត់ផ្គង់ដែលលើសពីតម្រូវការ ការិយាល័យដែលមានស្រាប់។ កត់សម្គាល់ថាគម្រោងយ៉ាងច្រើននៅក្នុងរដ្ឋធានី នឹងបង្កើនការផ្គត់ផ្គង់ជាមធ្យមប្រចាំឆ្នាំនៃអគារការិយាល័យ 4,9 លានហ្វីតការ៉េ បើប្រៀបធៀបពីមុនជាមធ្យមមានចំនួនត្រឹមតែ 2,8 លានហ្វីតការ៉េ ប៉ុណ្ណោះ ក្នុងមួយឆ្នាំ។

«នៅក្នុងប្រទេសផ្សេងទៀត (ស្ថានភាពការផ្គត់ផ្គង់លើសតម្រូវការនៃអគារការិយាល័យ) ពិតជាបាន រួមចំណែកយ៉ាងឆាប់រហ័ស ធ្វើអោយសេដ្ឋកិច្ចធ្លាក់ចុះនេះជាប្រសាសន៍ របស់ លោកវេជ្ជបណ្ឌិត Sukhdave Singh ជាអភិបាលរង នៃសមាគមសេដ្ឋកិច្ចម៉ាឡេស៊ី អំឡុងពេលសន្និសីទរៀបចំឡើងដោយ សមាគមសេដ្ឋកិច្ចម៉ាឡេស៊ីផ្ទាល់។

ប្រភពពី: www.propertyguru.com.sg


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789