ព័ត៌មានទូទៅ

អបអរសាទរការសម្ភោធជាផ្លូវការនៃសាលាអន្តរជាតិសៅប្រ៊ីជកម្ពុជា ក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម(បឹងស្នោ)

.

នាព្រឹកថ្ងៃចន្ទ ទី24 ខែ មេសា ឆ្នាំ2017 នេះ សាលាអន្តរជាតិសៅប្រ៊ីជកម្ពុជា បានបើកសម្ភោធជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ហង់ ជួនណារ៉ុង ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង អប់រំ យុវជន និង កីឡា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំសាលា និង ភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

បុរី ប៉េង ហួត ឈប់សម្រាក ៦ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

.

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ បុរី ប៉េង ហួត សូមប្រសិទ្ធិពរជ័យ សេរីសួស្តី ជ័យមង្គល វិបុលសុខ សុភមង្គល ចូលមានដល់លោកអ្នក និងក្រុមគ្រួសារញាតិមិត្តគ្រប់ពេលវេលា ព្រមទាំងនិសូមឲ្យការធ្វើដំណើរកំសាន្តទាំងទីជិត និង ទីឆ្ងាយ ប្រកបដោយសុខសុវត្ថិភាព គ្រប់ក្រុមគ្រួសារ។

អបអរសាទរ កញ្ញា មាស សុខសោភា ក្លាយជាទូតសុឆន្ទះផ្សព្វផ្សាយ ប្រចាំក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប

.

កាលពីរាត្រីថ្ងៃសៅរ៍ ទី ០១ ខែ មេសា ឆ្នាំ២០១៧ នេះ កញ្ញា មាស សុខសោភាបានបង្ហាញខ្លូន ក្នុងនាមជាទូតសុឆន្ទះផ្សព្វផ្សាយ ប្រចាំក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ចំពេលកម្មវិធីជប់លៀងក្រុមហ៊ុនប្រចាំឆ្នាំ ។

ថ្នាក់ដឹកនាំ បុរី ប៉េង ហួត ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ បេតុង និងការសាងសង់ព្រះវិហារ ក្នុងខេត្តកំពង់ចាម

.

កាលពីថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៧ ម្សិលមិញនេះ ថ្នាក់ដឹកនាំបុរី ប៉េង ហួត បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុង ប្រវែង ១២០០ ម៉ែត្រ ដែលចំណាយថវិកា ក្នុងការស្ថាបនា ប្រមាណជាជាង ២០ ម៉ឺនដុល្លារ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងភូមិព្រែកឳជ្រឹង ដែលគ្រោងបញ្ចប់ការស្ថាបនា និង ដាក់អោយប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។

ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​កំពូលៗ​នៅ​កម្ពុជា​ឈ្នះ​ពាន​រង្វាន់​ធំ

.

ក្រុមហ៊ុន​អចលនទ្រព្យ​ធំៗ និង​ល្បីល្បាញ​នៅ​កម្ពុជា​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ពាន​រង្វាន់​អចលនទ្រព្យ​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា (PropertyGuru Cambodia Property Awards) នា​ល្ងាច​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ភោគី​ត្រា។

បុរី ប៉េង ហួត រក្សាបាននូវពានរង្វាន់ធំជាងគេប្រចាំឆ្នាំ ”ក្រុមហ៊ុនដែលអភិវឌ្ឍដែលល្អជាងគេ” ២ឆ្នាំជាប់ៗគ្នា

.

ភ្នំពេញ៖ នារាត្រីថ្ងៃទី 24 ខែមិនា ឆ្នាំ ​2017 ម្សិលមិញនេះ ពិតជារាត្រីដ៏អស្ចារ្យ និង ជាមោទនភាពយ៉ាងក្រៃលែង ​ដែល បុរី ប៉េង ហួត ​នៅតែអាចរក្សាបាននូវការគ្រងដំណែង2ឆ្នាំជាប់ៗគ្នា ទៅលើពានរង្វាន់ធំជាងគេប្រចាំឆ្នាំ ដែលគ្រប់ក្រុមហ៊ុនចូលរួមតែងតែប្រាថ្នាចង់បាន គឺពានរង្វាន់ “ក្រុមហ៊ុនអភិវឌ្ឍន៍ដែលល្អជាងគេ” ។  ក្រៅពីពានរង្វាន់ដ៏ធំមួយនេះ គឺមានពានរង្វាន់ 3 ផ្សេងទៀត ដែលបុរី ប៉េង ហួត ទទួលបាន ព្រមពេលជាមួយគ្នាដែរ ក្នុងចំណោមពានរង្វាន់ទាំងអស់រួមមាន៖

បុរី ប៉េង ហួត ទទួលបានពានរង្វាន់អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ ពីទីក្រុងហុងកុង

.

កាលពីថ្ងៃទី 10 ខែ មិនា ឆ្នាំ 2017 កន្លងទៅថ្មីៗនេះ ​ប្រទេសកម្ពុជាក៏បានចូលរួមក្នុងការប្រកួតប្រជែង ជាមួយបណ្តាប្រទេសផ្សេងៗទៀតជាច្រើន ក្នុង​កម្មវិធី ​IAIR AWARD ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ SHERATON  ទីក្រុងហុងកុង។ ក្នុងនោះដែរ បុរី ប៉េង ហួត បានក្លាយជាបេក្ខភាពតំណាងអោយប្រទេសកម្ពុជា ហើយក៏ទទួលបានពានរង្វាន់ ជាក្រុមហ៊ុនអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ 2017 ( COMPANY OF THE YEAR)។នេះជាមោទនភាពមួយរបស់ប្រទេសកម្ពុជាដែលអាចទទួលបានពានរង្វាន់នៅលើឆាកអន្តរជាតិ ដែលអាចធ្វើអោយពិភពលោកមើលឃើញកាន់តែច្បាស់ ពីឧិកាសនៃការវិនិយោគលើវិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជាកាន់តែមានសន្ទុះរីកចំរើន ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Le Fonty ដែលជាស្ថាប័នស្រាវជ្រាវឯករាជ្យ ទៅលើវិស័យសំខាន់ៗជាច្រើន រួមមានសេដ្ឋកិច្ច បរិស្ថាន ការវិនិយោគ ជំនួញ....ដែលក្នុងនោះក៏មានវិស័យអចលនទ្រព្យផងដែរ។ 

សូមអញ្ជើញទស្សនា កម្មវិធី ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ ២០១៧ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CNC

.

ព្រឹត្តិការណ៍ដ៏អស្ចារ្យ ក្នុងមួយឆ្នាំមានតែម្តង កម្មវិធីពាន​រង្វាន់​អចលនទ្រព្យ​កម្ពុជា​ប្រចាំ​ឆ្នាំ ២០១៧ ចាប់ផ្តើមកម្មវិធីហើយ ដែលរៀបចំឡើង នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ព្រមជាមួយ ការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CNC និង គេហ៍ទំព័រ www.facebook.com/boreypenghuoth របស់បុរី ប៉េង ហួត។

ព្រឹត្តិការណ៍ដ៏អស្ចារ្យ នៃកម្មវិធី ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ ២០១៧ចាប់ផ្តើមនៅថ្ងៃស្អែកនេះហើយ

.

ព្រឹត្តិការណ៍ដ៏អស្ចារ្យ ក្នុងមួយឆ្នាំមានតែម្តង កម្មវិធីពាន​រង្វាន់​អចលនទ្រព្យ​កម្ពុជា​ប្រចាំ​ឆ្នាំ ២០១៧ ចាប់ផ្តើមនៅថ្ងៃស្អែកនេះហើយ។ កម្មវិធីនេះរៀបចំឡើង នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ និង​មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CNC វេលាម៉ោង 8:៣០ នាទីយប់តទៅ។

គម្រោង​ស្ពាន​អាកាស​ថ្មើរជើង ​ឆ្លង​កាត់​ទទឹង​ផ្លូវ​ដំបូង​គេ​នៅ​កម្ពុជា

.

ស្ពាន​ថ្មើរជើង​ឆ្លង​កាត់​ទទឹង​ផ្លូវ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដំបូង​បង្អស់​នឹង​បញ្ចប់​ការ​សាងសង់​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​ជា​សាធារណៈ​នៅ​ខែ​មេសា​ក្នុង​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នាពេល​ខាង​មុខ​នេះ​។

ក្រុងសង់ផ្លូវថ្មើរជើងថ្មី តាមមាត់ទន្លេពីមុខផ្សាររាត្រីទៅដល់ ស្ពានជ្រោយចង្វារ

.

បន្ទាប់ពី​ភាព​ជោគជ័យ និង​ទទួល​បាន​ការ​សាទរ​ជាច្រើន​ពី​មហាជន​ពី​គម្រោង​សាងសង់​ផ្លូវ​ថ្មើរជើង​នៅ​តាម​បណ្តោយ​មាត់​ទន្លេ​ពី​ខាង​ក្រោយ​មជ្ឃមណ្ឌល​ព័ត៌មាន​ទេសចរណ៍​ក្បែរ​សាលមហោស្រព​ចតុមុខ​រហូត​ដល់​កំពង់ផែ​អរិយក្សត្រ​នៅ​ក្បែរ​កោះពេជ្រ សាលា​រាជធានី​ភ្នំពេញ​បាន​នឹង​រៀបចំ​គម្រោង​សាងសង់​ផ្លូវ​ថ្មើរជើង​តាម​មាត់ទន្លេ​មួយ​ខ្សែ​ទៀត​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដោយ​ចាប់​ផ្តើម​ពី​ចំណុច​មុខ​ផ្សារ​រាត្រី​នា​តំបន់​ផ្សារចាស់​បន្ត​ទៅ​គល់​ស្ពាន​ជ្រោយចង្វារ​ដែល​មាន​ប្រវែង​ប្រហែល ១៦០០ ​ម៉ែត្រ​។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​លោក ម៉េត មាសភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​។


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789