ព័ត៌មានប្រូម៉ូសិន

ជម្រើសហ្សបហោស៍៥ប្រភេទ ជាមួយនឹងប្រាក់ត្រឹមតែ១០០០ដុល្លារ ប៉ុណ្ណោះ ត្រឹមដំណាច់ខែតុលា នេះ

on .

ហ្សបហោស៍ ជាលំនៅដ្ឋានមួយដែលពេញនិយម និងមានតម្រូវច្រើនសម្រាប់អតិថិជន ព្រោះជាគេហដ្ឋានដែលអាចប្រកបអាជីវកម្មផង និងរស់នៅផង។ លំនៅដ្ឋានប្រភេទនេះ ទាមទារអោយមានមានទីតាំងល្អដែលជាទីប្រជុំជនពាណិជ្ជកម្ម មានមនុស្សរស់នៅច្រើនកុះករ ក្នុងតំបន់អភិវឌ្ឍ ទើបសក្តិសមសម្រាប់ការប្រកបអាជីវកម្មផងដែរ។

បើក្រឡេកមើលការអភិវឌ្ឍ តាមបណ្តោយផ្លូវជាតិលេខ ១ ចាប់ពីស្ពានព្រះមុនីវង្ស ដល់តំបន់បឹងស្នោរ កំពុងតែរីកដុះដាលទៅដោយគម្រោងអភិវឌ្ឍលំនៅដ្ឋានជាច្រើន រួមទាំងផ្សារទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ បានក្លាយជាទីតាំងប្រជុំជនពាណិជ្ជកម្មមួយ ជាពិសេសតំបន់បឹងស្នោរផ្ទាល់តែម្តង។

បច្ចុប្បន្ននេះ តំបន់បឹងស្នោរ លែងស្ងប់ស្ងាត់ដូចកាលពីមុនឡើយ ក្រោយពេល គម្រោងដ៏ធំមួយរបស់បុរី ប៉េង ហួត ដែលមានឈ្មោះថាហ្គ្រេនស្តាផ្លាទីនីម បានលេចរូបរាងឡើង។ លើផ្ទៃដីជាង២០០ហិចតា គម្រោងដ៏ធំនេះ បានប្រែក្លាយតំបន់បឹងស្នោរ ជាទីក្រុងរណបមួយ ដ៏សម្បូរបែបមួយ ដែលរួមមាន សួនកម្សាន្តបែបអឺរ៉ុប សាលារៀនអន្តរជាតិ កីឡដ្ឋាន ស្ថានីយពន្លត់អគ្គីភ័យ ខុនដូ និងផ្សាទំនើប ថែមទៀតផង។ ក្រៅតែពីភាពសម្បូរបែបខាងលើ ក្នុងគម្រោងដ៏ធំនេះ ក៏បានបែបចែកតំបន់សម្រាប់រស់នៅ និងតំបន់ពាណិជ្ជកម្ម ដែលមានលំនៅដ្ឋានជាច្រើនប្រភេទ ក្នុងការបន្ថែមជម្រើស សម្រាប់អតិថិជនដែលកំពុងស្វែងរកលំនៅដ្ឋាន។

គម្រោងដឹស្តាផ្លាទីនីម ប៉ូឡារីស ១ និង ប៉ូឡារីស ២ ព្រមទាំង សាលារៀនអន្តរជាតិ កីឡដ្ឋាន ស្ថានីយពន្លត់អគ្គីភ័យ ខុនដូ និងផ្សាទំនើប ស្ថិតក្នុងតំបន់ពាណិជកម្មរួមគ្នាតែមួយ ក្នុងគម្រោងហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោរ)នេះ សក្តិសមសម្រាប់ប្រកបអាជីវកម្មគ្រប់ប្រភេទ។ ក្នុងគម្រោងនេះ ក្រុមហ៊ុនបានសាងសង់លំនៅដ្ឋាន ប្រភេទហ្សបហោស៍ជាច្រើនដូចជា៖ ហ្សបហោស៍A ហ្សបហោស៍B ហ្សបហោស៍Cហ្សបហោស៍Dនិងហ្សបហោស៍ Classic  រួមបញ្ចូលរចនាបថយ៉ាងល្អឥតខ្ចោះ ដោយផ្អែកលើគុណភាព ប្រណិតភាព សោភណ្ឌភាព ភាពស៊ីវិល័យ និងភាពច្នៃប្រឌិតខ្ពស់ ដែលមានបន្ទប់គេង៤ បន្ទប់ទឹក៥ ព្រមទាំងបរិវេណទទួលភ្ញៀវ ដែលមានបរិយាកាសស្រស់ស្រាយ កន្លែងទទួលទានអាហារ បន្ទប់ចម្អិនអាហារ និងកន្លែងចតរថយន្តធំទូលាយ ដែលស័ក្តិសមបំផុត សម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម របស់លោកអ្នក។

ពិសេសជាងនេះទៅទៀតអតិថិជនមានប្រាក់ត្រឹមតែ ១០០០ ដុល្លារ អាចក្លាយជាម្ចាស់ហ្សបហោស៍ដ៏ប្រណិត ក្នុងគម្រោងដឹស្តាផ្លាទីនីម ប៉ូឡារីស ១ និង ប៉ូឡារីស ២នេះ។សូមរួសរាន់ឡើង កុំអោយឱកាសនេះកន្លងផុតអោយសោះការផ្តល់ជូនពិសេសនេះ ត្រឹមដំណាច់ខែតុលា នេះតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup

PR 06 10 18 2

PR 06 10 18 3

PR 06 10 18 4

PR 06 10 18 5


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789