ព័ត៌មានប្រូម៉ូសិន

គេហដ្ឋានអាជីវកម្ម ក្នុងតំបន់ពាណិជ្ជកម្មថ្មី ផ្តល់ជូនការបញ្ចុះតម្លៃពិសេសរហូតដល់ ៧%

on .

គេហដ្ឋានសម្រាប់ការរស់នៅនិងប្រកបអាជីវកម្ម នៅលើទីតាំងដែលមានសក្តានុពលពាណិជ្ជកម្ម ពិតជាអ្វីដែលចង់បានយ៉ាងពិតប្រាកដពីអតិថិជន ហើយក៏កំពុងមានតម្រូវការច្រើនផងដែរ។ ការសាងសង់គេហដ្ឋានប្រភេទនេះ វាអាស្រ័យទៅលើទីតាំង​នៃការសាងសង់ ទាមទារអោយមានទីតាំងល្អដែលជាទីប្រជុំជនពាណិជ្ជកម្ម មានមនុស្សរស់នៅកុះករ ក្នុងតំបន់អភិវឌ្ឍ ទើបសក្តិសមសម្រាប់ការប្រកបអាជីវកម្មផងដែរ។

តំបន់បឹងស្នោរ នាភាគខាងត្បូងឈាងខាងកើតនៃទីក្រុងភ្នំពេញនេះវិញ កំពុងបង្កើននូវការរីកចម្រើនក្នុងតំបន់ឥតឈប់ឈរជាមួយនឹងសន្ទុះកើនឡើងយ៉ាងខ្លាំង ដែលនឹងប្រែក្លាយជាតំបន់ពាណិជ្ជកម្មដ៏សម្បូរបែប ហើយនាពេលអនាគតនឹងក្លាយទៅជាទីក្រុងរណបមួយ ណាពេលអនាគតដ៏ខ្លីខាងមុខឆាប់ៗនេះ។ ក្នុងតំបន់នេះ ក៏មានគម្រោងអភិវឌ្ឍលំនៅដ្ឋានដ៏ធំមួយពីបុរី​ ប៉េង ហួត លើផ្ទៃដីប្រមាណជាជាង ២០០ ហិចតា ល្អសម្រាប់ការរស់នៅ និង ប្រកបអាជីវកម្ម រហូតដល់ជាង១០ គម្រោង ព្រមទាំងការអភិវឌ្ឍជាផ្សារទំនើប អេកូម៉ល និងសួនកំសាន្ត បែបអឺរ៉ុបដែលអំណោយផល គេហដ្ឋានសម្រាប់ការរស់នៅនិងប្រកបអាជីវកម្ម ។

គម្រោងពាណិជ្ជកម្ម ដឹស្តាផ្លាទីនីម ប៉ូឡារីស ២ ជាគម្រោងមួយ ក្នុងចំណោមគម្រោង ជាង១០ គម្រោង ក្នុងតំបន់បឹងស្នោរ ដែលសុទ្ធសឹង តែជាលំនៅដ្ឋានប្រភេទហ្សបហោស៍ សក្តិសមសម្រាប់ប្រកបអាជីវកម្ម និងធ្វើជាការិយាល័យទំនើបទទួលបានការគាំទ្រពីអតិថិជន លក់អស់ក្នុងរយៈពេលដ៏ខ្លី។ ដោយមើលឃើញនៅតែបន្តមានការគាំទ្រពីអតិថិជន គម្រោងដឹស្តាផ្លាទីនីម ប៉ូឡារីស ២ បានបើកលក់ហ្សបហោស៍ដំណាក់កាលទី២ បន្ថែមទៀតដើម្បីបំពេញតម្រូវការអតិថិជន។

ក្នុងគម្រោងនេះ ក្រុមហ៊ុនបានសាងសង់លំនៅដ្ឋាន ប្រភេទហ្សបហោស៍ជាច្រើនដូចជា៖ ហ្សបហោស៍Cហ្សបហោស៍Dនិងហ្សបហោស៍ Classic  រួមបញ្ចូលរចនាបថយ៉ាងល្អឥតខ្ចោះ ដោយផ្អែកលើគុណភាព ប្រណិតភាព សោភណ្ឌភាព ភាពស៊ីវិល័យ និងភាពច្នៃប្រឌិតខ្ពស់ ដែលមានបន្ទប់គេង៤ បន្ទប់ទឹក៥ ព្រមទាំងបរិវេណទទួលភ្ញៀវ ដែលមានបរិយាកាសស្រស់ស្រាយ កន្លែងទទួលទានអាហារ បន្ទប់ចម្អិនអាហារ និងកន្លែងចតរថយន្តធំទូលាយ ដែលស័ក្តិសមបំផុត សម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម របស់លោកអ្នក។

ពិសេសជាងនេះទៅទៀត សម្រាប់អតិថិជន ដែលចង់បានហ្សបហោស៍ដ៏ប្រណិត ក្នុងគម្រោង ដឹស្តាផ្លាទីនីម ប៉ូឡារីស២ (គម្រោងថ្មីទី២)នេះ នឹងទទួលបានការបញ្ចុះតម្លៃពិសេស រហូតដល់7%  ចាប់ពីថ្ងៃនេះ រហូតដល់ដំណាក់ខែសីហា តែប៉ុណ្ណោះ។ សូមរួសរាន់ឡើង កុំអោយឱកាសនេះកន្លងផុតអោយសោះ ព្រោះចំនួនមានកំណត់!

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ!

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789