ព័ត៌មានប្រូម៉ូសិន

មកដល់ទៀតហើយ ក្លាយជាម្ចាស់ខុនដូដ៏ស្រស់ស្អាតឥឡូវនេះជាមួយនឹងគម្រោងខុនដូ ដឹស្តាប៉ូឡារីស ២៣

on .

គម្រោងខុនដូ ដឹស្តា​ប៉ូឡារីស ២៣ នាំមកជូនលោកអ្នកនូវការរស់នៅបែប ទំនើបទាន់សម័យ ប្រកបដោយ ផាសុកភាព បរិយាកាសស្រស់ស្រាយ សុវត្ថិភាព និងភាពផ្ទាល់ខ្លួនបំផុត។ ក្រោយពីមានការគាំទ្រ ពីអតិថិជនយ៉ាងខ្លាំង ឥឡូវនេះក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បានធ្វើការបើកលក់បន្ថែមនូវអគារ AនិងB ដើម្បីបំពេញតំរូវការដល់អតិថិជន ដែលចង់បានខុនដូដ៏ស្រស់ស្អាតនេះ។ អ្វីដែលកាន់តែពិសេសជាងនេះ​ទៅទៀត គឺការផ្តល់ជូននូវការបង់រំលស់ ១០០%រហូតដល់១៧ឆ្នាំ ដែលមានសុពលភាពរហូតដល់ដំណាច់ខែឧសភាពនេះតែប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថាខុនដូ ដឹស្តាប៉ូឡារីស ២៣ មានកំពស់ ២៦​ជាន់ និងមានចំនួនជាង ២ពាន់យូនីត ដែលបានបែងចែកជាប្រំាប្រភេទផ្សេងគ្នា ដូចជា យូនីត A, A1, B, B2 និងB4 ដោយប្រភេទនីមួយៗ ត្រូវបានរៀបចំឲ្យមានបន្ទប់គេង បន្ទប់ទឹក អមជាមួយគ្រឿងសង្ហារិមគ្រប់ប្រភេទស្របតាមតំរូវការរបស់អតិថិជន ក្នុងនោះក៏មាន បរិវេណទទួលភ្ញៀវ បរិវេណទទួលទានអាហារ បរិវេណចម្អិនអាហារ និងបរិវេណបោកគក់សម្លៀកបំពាក់ផងដែរ។

ជាក់ស្តែង ខុនដូ ដឹស្តាប៉ូឡារីស ២៣ ត្រូវបានសាងសង់ឡើងនៅកណ្តាលទីប្រជុំជន ដែលព័ទ្ធជុំវិញ ដោយផ្សារទំនើបកំរិតស្តង់ដារអន្តរជាតិ PH ECO Mall សាលារៀនអន្តរជាតិ ក្លឹបហាត់ប្រាណ អាងហែលទឹក កីឡដ្ឋាន ទីលានហាត់វាយកូនហ្គោល សួនកំសាន្តបែបអឺរ៉ុប​ សាលមហោស្រពសម្រាប់ប្រារព្ធពិធីផ្សេងៗ ដែលនឹងធ្វើឲ្យការរស់នៅរបស់លោកអ្នកកាន់តែសម្បូរបែប និងមានភាពងាយស្រួល។

សក្តានុពលខ្លាំងមិនមែនត្រឹមតែភាពសម្បូរបែប និងភាពងាយស្រួលក្នុងគម្រោងសម្រាប់អតិថិជនប៉ុណ្ណោះទេ នៅជុំវិញតំបន់នោះក៏មានលក្ខណៈអំណោយផលផងដែរ ដោយលោកអ្នកអាចស្វែងរក ទីតាំងសំខាន់ៗផ្សេងទៀតដូចជា ផ្សារសហគមន៍ នាយកដ្ឋានលិខិតឆ្លងដែន នៃក្រសួងមហាផ្ទៃ ធនាគារ សាលារៀន មណ្ឌលសុខភាព ចំណតឡានក្រុងសាធារណៈ និងស្ថាប័នផ្សេងៗ ដែលជាផ្នែកមួយផ្តល់ភាពងាយស្រួល បន្ថែមទៀតដល់ការរស់នៅរបស់លោកអ្នក។​

បន្ថែមពីលើនេះទៀត ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បានបង្កើតអោយមាន ប៉ូឡារីស ហ្វូតស្ទ្រីត ដែលបានប្រមូលផ្តុំភោជនីយដ្ឋាន និង អាហារដ្ឋានល្បីៗលើដងវិថីតែមួយដែលមានដូចជា The Pizza Company, Bread Talk, Koi, Street Café, Kochinashi Japanese Buffet ព្រមទាំងហាងល្បីៗផ្សេងទៀត ដែលមាន ទីតាំងនៅជិតខុនដូនេះ។

សម្រាប់លោកអ្នកដែលមានបំណងក្លាយជាម្ចាស់ខុនដូដ៏ស្រស់ស្អាតនេះ សូមអញ្ជើញមកទស្សនាយូនីតគំរូ របស់ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ដែលមានទីតាំង ស្ថិតនៅ បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោរ) ចំងាយ២គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ 015 90 6789, Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

ឬចូល ទៅគេហទំព័រ Facebook ៖ www.facebook.com/boreypenghuoth

បុរី ប៉េង ហួត គ្រុប ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789