ព័ត៌មានប្រូម៉ូសិន

បទពិសោធន៍រស់នៅល្អឥតខ្ចោះ ជាមួយគេហដ្ឋានប្រណិតៗពីគម្រោងថ្មី ដឹស្តា អិតធឺណល២

on .

កាន់តែពិសេសជាមួយនឹង ប្រូម៉ូសិនសម្រាប់អតិថិជនដែលប្រាថ្នាចង់រស់នៅក្នុងគេហដ្ឋានស្អាតប្រណិតដែល មាននៅក្នុងគម្រោង ដឹស្តា អិតធឺណល២ របស់បុរី ប៉េង ហួត ។ យើងខ្ញុំមានផ្តល់ជូនលោកអ្នកនូវប្រូម៉ូសិន ដោយលោកអ្នកអាចបង់រំលស់១០០%បាន រហូតដល់១៧ឆ្នាំ។ លោកអ្នកនឹងទទួលបានគេហដ្ឋានយ៉ាងល្អប្រណិតភ្លាមៗ។ សម្រាប់ការផ្តល់ជូនពិសេសនេះ មានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែឧសភាតែប៉ុណ្ណោះ។

ក្រុមហ៊ុន បុរី ប៉េង ហួត បានរចនាគម្រោងថ្មីដឹស្តា អិតធឺណល២ ដែលមានគេហដ្ឋានប្រណិតៗពីរប្រភេទដូចជាវីឡាព្រីន និង វីឡាភ្លោះ ហើយជាពិសេសគឺ វីឡាភ្លោះដែលជាវីឡាប្រកបដោយភាពច្នៃប្រឌិត ដោយមានបន្ទប់គេង៤ បន្ទប់ទឹក៥ ព្រមទាំងបន្ទប់ទទួលភ្ញៀវដែលមានបរិយាកាសស្រស់ស្រាយ កន្លែងទទួលទានអាហារ បន្ទប់ចំអិនអាហារ និង កន្លែងចតឡានធំទូលាយ ដែលសក្តិសមបំផុតសម្រាប់គ្រួសារគ្រប់ស្រទាប់វណ្ណៈ។

មិនត្រឹមតែការរចនាផ្ទៃខាងក្នុងដែលផ្តោតទៅលើ ការរស់នៅបែបទំនើបទាន់សម័យនោះទេ តែលក្ខណៈពិសេសនៃវីឡាភ្លោះនេះ គឺជាប្រភេទគេហដ្ឋានប្រកបដោយផាសុកភាព និងភាពប្រណិតឥតខ្ចោះ ដែលបន្ទប់នីមួយៗមានបំពាក់ដោយគ្រឿងសង្ហារិមល្អប្រណិត។ លើសពីនេះទៅទៀត គម្រោងដឹស្តា អិតធឺណល២ មានទីតាំងស្ថិតនៅទីប្រជុំជនដែលប្រមូលផ្តុំទៅ
ដោយផ្សារសហគមន៍ ផ្សារទំនើប ខុនដូ សាលារៀន មន្ទីរពេទ្យ និងធនាគារ។ អ្វីដែលរឹតតែពិសេស សំរាប់គម្រោងមួយនេះ បុរី ប៉េង ហួត ក៏បានរៀបចំឲ្យមាន ក្លឹបហាត់ប្រាណ និងអាងហែលទឹកផងដែរ។

ក្រុមហ៊ុន បុរី ប៉េង ហួត ក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សម្រាប់បំពេញតម្រូវការអតិថិជនដែលរស់នៅក្នុងគម្រោង រួមមាន ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ធំទូលាយ សួនច្បារ សួនកំសាន្ដ ជាដើម ព្រមទាំងមានប្រព័ន្ធកាមេរ៉ាសុវត្ថិភាពសម្រាប់ការពារសុវត្ថិភាព ជូនអតិថិជនដែលរស់នៅក្នុងបុរី។

សូមជម្រាបជូនថា ប្រសិនបើលោកអ្នកមានការចាប់អារម្មណ៍ទៅលើប្រភេទេវីឡាភ្លោះនេះ សូមប្រញាប់ធ្វើការទំនាក់ទំនងមកកាន់ការិយាល័យលក់របស់បុរី ប៉េង ហួត ក្នុងពេលឥលូវនេះ ព្រោះថាចំនួនមានកំណត់។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ 015 90 6789, Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ឬចូល ទៅគេហទំព័រ Facebook ៖ www.facebook.com/boreypenghuoth

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789