
សួស្តី សង្ក្រានឆ្នាំថ្មី រំលស់ ១០០% ជាមួយគម្រោង បុរី ប៉េង ហួតលើទីតាំងទាំង៤ ក្នុងពេលតែមួយ! ទិញភ្លាម នៅភ្លាម!
អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុខនេះ ព្រមជាមួយ បុរី ប៉េង ហួត ទទួលបានពានរង្វាន់អចលនទ្រព្យចំនួន៧ ពីកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០១៨ និង ពានរង្វាន់ចំនួន២ ពីកម្មវិធី LE FONTI IAIR AWARD 2018 នាទីក្រុងហុងកុង បុរី ប៉េង ហួត គ្រុប នឹងធ្វើការផ្តល់ជូនប្រូម៉ូសិនរំលស់ ១០០% រហួតដល់១៧ឆ្នាំ ពីគម្រោង ដឹស្តា ដាយមិន, ដឹស្តា ព្រីមៀរ៍, ដឹស្តា អិតធឺណល និង ដឹស្តា ជូមីរ៉ាហ៍ ដែលមានសុពលភាពរហូតដល់ដំណាច់ខែមេសានេះតែប៉ុណ្ណោះ ។
លក្ខណៈពិសេសនៃគម្រោង បុរី ប៉េង ហួត មិនត្រឹមតែស្ថិតនៅទីតាំងភូមិសាស្ត្រល្អ បរិយាកាសធម្មជាតិនោះទេ ក៏ជាតំបន់ប្រកបដោយសក្តានុពលផ្នែកពាណិជ្ជកម្ម ដែលផ្តល់ឲ្យនូវ ភាពងាយស្រួសទាំងការរស់នៅ និងការធ្វើអាជីវកម្ម សាកសមបំផុតសម្រាប់គ្រួសារនាពេលបច្ចុប្បន្ន។
គ្រប់គម្រោង បុរី ប៉េង ហួត ប្រមូលផ្តុំដោយប្រភេទវីឡាទំនើបៗ ផ្ទះល្វែង និងប្រភេទហ្សបហោស៍ ព្រមជាមួយនឹងរចនាបថស្ថាបត្យកម្មលេចធ្លោរជាងគេក្នុងតំបន់ ដែលមានការរចនាផ្ទៃខាងក្នុង សុទ្ធសឹងតែផ្តោតទៅលើការរស់នៅបែបទាន់សម័យ រួមជាមួយគ្នានឹងលក្ខណៈពិសេសនៃផាសុកភាព និងភាពប្រណិតឥតខ្ចោះនៃគេហដ្ឋាន។
មិនត្រឹមតែផ្ទៃសំណង់ និង ការរចនាផ្ទៃខាងក្នុងល្អឥតខ្ចោះនោះទេ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងគម្រោង ក៏មានភាពធំទូលាយ អមដោយដើមឈើធម្មជាតិបៃតង ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី សួនច្បារ សួនកំសាន្ដ ក្លឹបហាត់ប្រាណ និងអាងហែលទឹក អមដោយសោភណ្ឌ័ភាពបៃតងតាមដងផ្លូវមុខគេហដ្ឋាននីមួយៗ ផ្តល់ភាពស្រស់ថ្លា រស់រវើក និងជួយសម្រួលភាពតានតឹងពីភាពមមាញឹកពីការប្រកបរបរអាជីវកម្មថែមទៀតផង។
ទីតាំងទាំង៤ គឺ ដឹស្តា ដាយមិន ស្ថិតតាមបណ្តោយមហាវិថី សម្តេច តេជោ ហ៊ុនសែន, គម្រោង ដឹស្តា ព្រីមៀរ៍ ស្ថិតតាមបណ្តោយផ្លូវ៥៩៨ ចំងាយ ៤គីឡូម៉ែត្រ ពីរង្វង់មូល កាមកូស៊ីធី, គម្រោង ដឹស្តា អិតធឺណល ស្ថិតនៅតាមបណ្តោយផ្លូវ មុន្នីរ៉េត ចំងាយប្រមាណ ១,២ គីឡូម៉ែត្រពីគល់ស្ពានអាកាសស្ទឹងមានជ័យ និងគម្រោង ដឹស្តា ជូមីរ៉ាហ៍ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ ៦អា ទល់មុខសាលាកសិកម្មព្រៃកលាប។
គួររំលឹកផងដែរថា គម្រោងគេហដ្ឋាន នៃបុរី ប៉េង ហួត គ្រុប សុទ្ធតែទទួលបាននូវ ការស្ញើចសរសើរពីស្ថាប័ននានា ទាំងក្នុងនិងក្រៅប្រទេស ជាពិសេសពីសំណាក់អតិថិជនថា ជាស្ថាបត្យកម្មដែលមាន គុណភាពខ្ពស់ និងសោភណ្ឌភាព ប្រកបដោយឧត្តមភាពនៃការរស់នៅតាមបែបផែនសម័យទំនើប។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ 015 90 6789, Email: អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។
អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។">ឬចូល ទៅគេហទំព័រ Facebook ៖ www.facebook.com/boreypenghuoth