ព័ត៌មានប្រូម៉ូសិន

ចាប់បើកលក់ហើយ! ទិញភ្លាមរស់នៅភ្លាមជាមួយវីឡាភ្លោះនៃគម្រោង ដឹស្តា អិតធឺណល

on .

ដើម្បីបំពេញតំរូវការពីសំណាក់អតិថិជនដែលបានធ្វើការសាកសួរយ៉ាងច្រើនលើប្រភេទវីឡាភ្លោះ ក្នុងគម្រោងដឹស្តា អិតធឺណល ឥលូវនេះបុរី ប៉េង ហួត គ្រុបបានធ្វើការបើលក់ហើយ ដែលគម្រោងនេះស្ថិតនៅតាមបណ្តោយផ្លូវលេខ ២១៧ មហាវិថីព្រះមុនីរ៉េត ចំងាយ១.២ គីឡូម៉ែត្រពីស្ពានអាកាសស្ទឹងមានជ័យ។

នេះគឺជាដំណឹងល្អមួយសម្រាប់អតិថិជនដែលកំពុងរង់ចាំការបើកលក់នេះ ជាពិសេស​លោកអ្នកអាចចូលមករស់នៅបានភ្លាមៗជាមួយប្រភេទវីឡាបែបទាន់សម័យ និងទីធ្លាខាងមុខគេហដ្ឋានធំទូលាយ។ វីឡាភ្លោះនេះបានរចនាដោយភាពច្នៃប្រឌិតដោយមាន​ បន្ទប់គេង៤ បន្ទប់ទឹក៥ ព្រមទាំងបន្ទប់ទទួលភ្ញៀវដែលមានបរិយាកាសស្រស់ស្រាយ កន្លែងទទួលទានអាហារ បន្ទប់ចំអិនអាហារ និង កន្លែងចតឡានធំទូលាយ ដែលសាកសមបំផុតសម្រាប់គ្រួសារគ្រប់ស្រទាប់វណ្ណៈ។

មិនត្រឹមតែការរចនាផ្ទៃខាងក្នុងសុទ្ធសឹងតែផ្តោតទៅលើការរស់នៅបែបហ៊ឺហា ស៊ីវិល័យនោះទេ តែលក្ខណៈពិសេសនៃវីឡាភ្លោះ ក្នុងគម្រោង ដឹស្តា អិតធឺណល ជាគេហដ្ឋានប្រកបដោយផាសុកភាព និងភាពប្រណិតឥតខ្ចោះ ព្រមទាំងបន្ទប់នីមួយៗ បំពាក់ដោយគ្រឿងសង្ហារិមល្អប្រណិត។ លើសពីនេះទៅទៀត វីឡាភ្លោះប្រភេទនេះ ស្ថិតនៅទីប្រជុំជន ប្រមូលផ្តុំដោយផ្សារសហគមន៍ ផ្សារទំនើប ខុនដូ សាលារៀន​ មន្ទីរពេទ្យ និងធនាគារ។

បុរី ប៉េង ហួត គ្រុប ក៏មានរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួចជាស្រេច សម្រាប់បំពេញតម្រូវការអតិថិជនដែលរស់នៅ រួមមាន ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ធំទូលាយ សួនច្បារ សួនកំសាន្ដ ជាដើម ព្រមទាំងមានប្រព័ន្ធកាមេរ៉ាសុវត្ថិភាពសម្រាប់ការពារសន្តិសុខជូនអតិថិជនដែលរស់នៅក្នុងបុរី ផងដែរ។

សូមជម្រាបថា ប្រសិនបើលោកអ្នកមានការចាប់អារម្មណ៍ទៅប្រភេទេវីឡាភ្លោះនេះ ប្រញាប់ធ្វើការទំនាក់ទំនងមកកាន់ការិយាល័យលក់របស់បុរី ប៉េង ហួត គ្រុប ក្នុងពេលឥលូវនេះ ព្រោះថាចំនួនមានកំណត់។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​ទៅ​លេខ015 90 6789, Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ឬ​ចូល ទៅ​គេហ​ទំព័រ ​Facebook ៖ www.facebook.com/boreypenghuoth

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789