ព័ត៌មានប្រូម៉ូសិន

ទទួលយកបទពិសោធន៍នៃការរស់នៅដ៏សម្បូរបែបជាមួយប្រាក់កក់ត្រឹមតែ១០%

on .

ធៀបទៅនឹងការស្វែងរកលំនៅដ្ឋានរស់នៅក្នុងពេលបច្ចុប្បន្ន ប្រជាជនភាគច្រើនស្រមៃចង់ក្លាយជាម្ចាស់គេហដ្ឋានទំនើបទាន់សម័យ និងប្រកបដោយភាពងាយស្រួល ជាពិសេសគេហដ្ឋាន ស្ថិតក្នុងបុរី ។ 

ការរចនាម៉ូដគេហដ្ឋាន បែបទំនើបស៊ីវីល័យ ប្រកបដោយភាពច្នៃប្រឌិត និង សោភណ្ឌភាព ដោយផ្អែកលើបទពិសោធ៍យូរឆ្នាំ ពី បុរី ប៉េង ហួត រួមជាមួយនឹងស្ថាបត្យករដ៏មានសមត្ថភាពខ្ពស់ និងបានសិក្សាច្បាស់លាស់ពី​ ប្រណិតភាព បានធ្វើឲ្យគេហដ្ឋានក្នុងក្តីស្រមៃរបស់អ្នកលេចរូបរាងឡើង។

ការរស់នៅក្នុងសហគមន៍មួយ មានសុវត្ថិភាពនិងសន្តិសុខ ភាពស្ងប់ស្ងាត់ ផាសុកភាព ព្រមទាំងសណ្តាប់ធ្នាប់កំរិតស្តង់ដារ ព្រមជាមួយនឹង ខុនដូ ផ្សារទំនើប សាលារៀនអន្តរជាតិ គម្រោងសួនកំសាន្ត យូរ៉ូផាក ប៉ូឡារីស ហ្វូតស្រ្ទីត បរិវេណកីឡា ក្លឹបវាយកូនហ្គោល ត្រូវបានផ្តល់ដោយបុរី ប៉េង ហួត ដែលនាំមកនូវការរស់នៅរបស់លោកអ្នកកាន់តែសម្បូរបែប។

បុរី ប៉េង ហួតបានសាងសង់គេហដ្ឋាន ដែលស្ថិតនៅលើ តំបន់អភិវឌ្ឍន៍ដ៏មានសក្តានុពលបំផុត​ ដែលបង្កើតបានជាសហគមន៍មួយ ស្របតាមបែបផែននៃជីវភាពការរស់នៅដ៏ស៊ីវីល័យទាំងក្នុងពេលបច្ចុប្បន្ន នឹងអនាគត។ លើសពីនេះទៅទៀត បុរី ប៉េង ហួត បានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អ ទីធ្លាធំទូលាយព្រមជាមួយបរិស្ថានបៃតង ធានាបាននូវការទទួលយកបទពិសោធ៏រស់នៅល្អឥតខ្ចោះ លើសពីរំពឹងទុក។

ដោយសារទទួលបានការជឿជាក់ និងការគាំទ្រពីអតិថិជនរបស់ បុរី ប៉េង ហួត យើងនឹងផ្តល់ជូនភាពងាយស្រួលដល់អតិថិជន ទទួលបានគេហដ្ឋានរស់នៅដ៏ប្រណិត ដោយគ្រាន់តែមានប្រាក់កក់ត្រឹមតែ ១០ភាគរយប៉ុណ្ណោះ លោកអ្នកក៏អាចក្លាយជាម្ចាស់វីឡាដ៏ប្រណិតភ្លាមៗតែម្តង ជាមួយនិងការបង់រំលស់រហូតដល់១៧ឆ្នាំ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​ទៅ​លេខ015 90 6789, Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ឬ​ចូល ទៅ​គេហ​ទំព័រ ​Facebook ៖www.facebook.com/boreypenghuoth

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!

 

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789