ព័ត៌មានប្រូម៉ូសិន

ទទួលបានរាងកាយរឹងមាំ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀតពី ហ្គាន់ហ្សេ ស្ព័ត ជប៉ុន សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះ

on .

ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា៖ បន្ថែមពីលើកម្មវិធីស្ទូឌីយោថ្មីៗ សម្ភារបរិក្ខារទំនើបៗ ព្រមទាំងគ្រូបង្ហាត់បន្ថែមជាច្រើនរូប ក្លិបហាត់ប្រាណឯកទេស ហ្គាន់ហ្សេ ស្ព័ត ជប៉ុន កំពុងរៀបចំកម្មវិធីបញ្ចុះតម្លៃពិសេសសម្រាប់អតិថិជនទាំងអស់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

ក្លិបហាត់ប្រាណ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណបុរីប៉េងហួត ដឹស្តា ផ្លាទីនីម អាធីណា មួយនេះ នឹងចាប់ផ្តើមការបញ្ចុះតម្លៃចាប់ពីថ្ងៃទី០១រហូតដល់២៩ខែកញ្ញា ដោយបញ្ចុះតម្លៃរហូតដល់២០% សម្រាប់ការចូលជាសមាជិក។ លើសពីនេះទៅទៀត ហ្គាន់ហ្សេ ស្ព័ត ជប៉ុន ក៏ផ្តល់ជូនផងដែរនូវកាដូពិសេសសម្រាប់សមាជិកទាំងអស់ ដែលណែនាំមិត្តភក្តិឬក្រុមគ្រួសារមកចុះឈ្មោះ។ ចំនែកឯសមាជិកថ្មីដែលត្រូវបានណែនាំមកចុះឈ្មោះវិញ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់២០% លើការចូលជាសមាជិក។

បន្ថែមពីលើនេះទៀត ហ្គាន់ហ្សេ ស្ព័ត ជប៉ុន បានពង្រឹងបន្ថែមនូវសម្ភារបរិក្ខារ បង្កើនម៉ោងបង្រៀន និងបន្ថែមនូវគ្រូបង្ហាត់ដ៏មានគុណភាពជាច្រើនរូប ដើម្បីផ្តល់ជូនបទពិសោធន៍ហាត់ប្រាណដ៏ពិសេសសម្រាប់សមាជិក។ ហា្គន់ហ្សេ ស្ព័ត ជប៉ុន បានពង្រឹងគុណភាព និងសមត្ថភាពរបស់ខ្លួនដូចខាងក្រោម៖

  • បង្កើនថ្នាក់បង្រៀនហែលទឹក និងកម្មវិធីស្ទូឌីយោរហូតដល់៤១ថ្នាក់ក្នុង១សប្តាហ៍
  • បន្ថែមកម្មវិធីស្ទូឌីយោរហូតដល់១៨។ កម្មវិធីស្ទូឌីយោថ្មីៗរួមមាន អ៊ែរ៉ូប៊ីជ ហ៊ីបហប់ សិចស៊ីហ៊ីបហប់ដានស៍ និងស្រ្ទីតដានស៍។ កម្មវិធីស្ទូឌីយោដែលមានស្រាប់រួមមាន ហ៊្សូមបា យូហ្គា៧ទម្រង់ និងកម្មវិធីដទៃទៀតជាច្រើន
  • បន្ថែមគ្រូបង្ហាត់រហូតដល់១៧នាក់
  • ផ្តល់ជូននូវកាតាប សំលៀកបំពាក់ និងមួកហែលទឹកសម្រាប់សមាជិកនៃសាលាហែលទឹកទាំងអស់
  • អាងហែលទឹក ត្រូវបានបំពាក់ដោយប្រព័ន្ធចំរោះទឹកដ៏ទំនើបដើម្បីឲ្យទឹកថ្លានិងមានអនាម័យ
  • ថ្នាក់ហែលទឹកដាច់ដោយឡែកសម្រាប់កុមារនិងមនុស្សពេញវ័យ
  • ធ្វើតេស្តសុខភាពរាងកាយតាមរយៈឧបករណ៍ In-Bodyព្រមទាំងការរៀបចំកម្មវិធីហាត់ប្រាណពិសេសសម្រាប់សមាជិកម្នាក់ៗ ដើម្បីជួយឲ្យសមាជិកទាំងអស់ទទួលបានរាងកាយដែលពួកគាត់ប្រាថ្នា។

នាយកក្រុមហ៊ុន ហ្គាន់ហ្សេ ស្ព័ត ខេមបូឌា លោក ហ៊ីដេអុ សាតូ បានមានប្រសាសន៍ថា “ខណៈដែលការចូលរួមហាត់ប្រាណក្នុងក្លិបរបស់យើងកំពុងតែមានសន្ទុះខ្លាំងក្លា យើងបានពង្រឹងគុណភាពរបស់យើងមួយកម្រិតទៀត ព្រមទាំងរៀបចំការបញ្ចុះតម្លៃពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក្នុងគោលដៅលើកទឹកចិត្តឲ្យប្រជាជនកម្ពុជា និងភ្ញៀវទេសចរចូលរួមហាត់ប្រាណកាន់តែច្រើន។ ការបញ្ចុះតម្លៃក្នុងអំឡុងវិស្សមកាលបែបនេះ អាចលើកទឹកចិត្តដល់អ្នកហាត់ប្រាណឲ្យចូលរួមហាត់ប្រាណកាន់តែច្រើន ដើម្បីបង្កើនកម្រិតថាមពល ព្រមទាំងសុខុមាលភាពទាំងរាងកាយនិងផ្លូវចិត្ត។”

ហា្គន់ហ្សេ ស្ព័ត​ ជប៉ុន យកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព សន្តិសុខ ភាពទៀងទាត់ និងអនាម័យ។ ក្លិបហាត់ប្រាណមួយនេះ ផ្តល់ជូននូវអាងហែលទឹក ស្ទូឌីយោបង្ហាត់យូហ្គានិងអ៊ែរ៉ូប៊ីជដ៏ធំ បន្ទប់ហ្វឹកហាត់ និងបន្ទប់បរិក្ខារដទៃទៀតជាច្រើន។

ក្លិបហាត់ប្រាណទី២ របស់ហ្គាន់ហ្សេ ស្ព័ត ជប៉ុន នឹងបើកដំណើរការនៅ ផ្សារទំនើប AEON 2 នៅពាក់កណ្តាលឆ្នាំ២០១៨ ខាងមុខនេះ។

អំពីហ្គាន់ហ្សេស្ព័តខូអិលធីឌីនិងហ្គាន់ហ្សេស្ព័ត (ខេមបូឌា) ខូអិលធីឌី

ក្រុមហ៊ុនហ្គាន់ហ្សេស្ព័តខូអិលធីឌីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៥ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហ្គាន់ហ្សេលីមីតធីត។រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុនហ្គាន់ហ្សេស្ព័តខូអិលធីឌីបានបើកដំណើរការជាង២០សាខាហើយនៅក្នុងប្រទេសជប៉ុនដែលមានពាក្យស្លោកថា“ធ្វើឲ្យជីវិតលោកអ្នកកាន់តែស្រស់បំព្រង” ។​ ក្រុមហ៊ុនហ្គាន់ហ្សេស្ព័ត​(ខេមបូឌា)​ ខូអិលធីឌីបានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជា​នៅខែមីនាឆ្នាំ២០១៥ដោយឈរលើឆន្ទៈក្នុងការជួយឲ្យប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជាទទួលបាននូវសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត។

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងមកកាន់
ហា្គន់ហ្សេស្ព័ត (ខេមបូឌា) ខូអិលធីឌី
លោកឡោះវ៉ាន់
លេខទូរសព្ទ០៩៨៧៦៦១៥២
អ៊ីម៉ែលអាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789