ព័ត៌មានប្រូម៉ូសិន

ជីវិតបែប Life Style សម្រាប់ការរស់នៅក្នុងខុនដូ ដឹស្តាប៉ូឡារីស ២៣

on .

ក្នុងពេលបច្ចុប្បន្ននេះ ប្រជាជនកម្ពុជា បានស្វែងរកការរស់នៅ បែបជីវិតស៊ីវិល័យ ដោយងាកមករកគេហដ្ឋានបែបបុរី និង ខុនដូ។ចំពោះការផ្លាស់ប្តូរបែបនេះ ដោយសារតែការរស់នៅក្នុង បុរី និង ខុនដូ បានបន្ថែមនូវភាពសម្បូរបែប និងតម្រូវការ ដែលមិនអាចខ្វះបានសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

ថ្ងៃនេះខ្ញុំសូមលើកយក​ ជីវិតបែបស៊ីវិល័យ សម្រាប់ការរស់នៅក្នុងខុនដូ ដឹស្តាប៉ូឡារីស ២៣ មកបង្ហាញអោយកាន់តែច្បាស់។ ខុនដូ ដឹស្តាប៉ូឡារីស ២៣ មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ប្រមាណជា២គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស (បឹងស្នោរ) សាងសង់ឡើងលើផ្ទៃដីប្រមាណជាជាង២ ហិចតា ដែលមានកំពស់២៦ជាន់ ចែកចេញជាបន្ទប់គេង 1 និងបន្ទប់គេង 2 អមជាមួយគ្រឿងសង្ហារឹមទំនើបគ្រប់ប្រភេទ បំពាក់ជូនរួចជាស្រេច ស្របតាមតំរូវការរបស់អតិថិជន។

អ្វីដែលពិសេសនោះ គឺ លោកអ្នកអាចកំសាន្ត និង ស្រូបយកខ្យល់អាកាស នៅក្នុងសួនច្បារលើអាកាសបែបឯកជន ជាន់ទី២៦ នៃអគារ ដែលមានបរិយាកាសស្រស់ស្រាយ ជាមួយនឹងទេសភាពដ៏ល្អឥតខ្ចោះ អមដោយទន្លេសងខាង និងទិដ្ឋភាពសួនកំសាន្តបែបអឺរ៉ុបថែមទៀតផង។ សម្រាប់ជាន់ទី១ និង ទី២ នៃអគារខុនដូ បានរៀបចំអោយមានហាងទំនិញដ៏សម្បូរបែប មានទំនិញរាប់រយមុខ ដោយអតិថិជន គ្រាន់តែចុះពីជាន់ដែលខ្លួនរស់នៅ មកជាន់ទី១ និងទី២ ទំនិញអ្វីក៏មាន ពុំចាំបាច់ចាកចេញពីខុនដូ ទៅស្វែងរកនៅឆ្ងាយ។

ភោជនីយដ្ឋាន និង អាហារដ្ឋាន ក៏ជាតម្រូវការចាំបាច់ប្រចាំថ្ងៃ សម្រាប់ការរស់នៅ។ ដូច្នោះហើយទើបបុរី ប៉េង ហួត បានបង្កើតអោយមាន ប៉ូឡារីស ហ្វូតស្ទ្រីត ដែលប្រមូលផ្តុំភោជនីយដ្ឋាន និង អាហារដ្ឋានល្បីៗលើដងវិថីតែមួយដែលមានដូចជា The Pizza Company, Bread Talk, Koi, Street Café, Kochinashi Japanese Buffet មានចំងាយប្រមាណជា៥០០ម៉ែត្រប៉ុណ្ណោះពីទីតាំងខុនដូ។

PR 24 08 2017 02

សួនកំសាន្តយូរ៉ូផាក ស្ថិតនៅលើទីតាំងតែមួយ (បឹងស្នោរ) និង ខុនដូ ដែលសួនកំសាន្តនេះ ជាសួនកំសាន្តស្តង់ដារបែបអឺរ៉ុប ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ជាទីកន្លែងលំហែកាយបែបធម្មជាតិ ដែលមានភោជនីយដ្ឋានបែបបស្ចឹមប្រទេស ការជិះទូកកំសាន្ត និងការកំសាន្តផ្សេងៗទៀតជាច្រើន ដែលធ្វើអោយអ្នកទៅកំសាន្តនៅទីនោះ មានអារម្មណ៍ថា ដូចកំពុងស្ថិតនៅក្នុងទីក្រុងតូចមួយនៅប៉ែកអឺរ៉ុបយ៉ាងដូច្នេះដែរ។

PR 24 08 2017 03

បន្ថែមពីលើនេះទៀត ការហាត់កីឡាក៏ជាផ្នែកមួយ ជួយដល់លោកអ្នកបំបាត់ភាពតានតឹង និង​ធ្វើអោយមានសុខភាពល្អ។ បុរី ប៉េង ហួត ក៏បង្កើតអោយមាន ក្លឹបហាត់ប្រាណ អាងហែលទឹក និងកីឡដ្ឋាន សម្រាប់អតិថិជនមកហាត់ប្រាណ និងកំសាន្ត ជាមួយនឹងកីឡាវាយកូនហ្គោល និង កីឡាបាល់ទាត់ ដែលកំពុងពេញនិយម នាពេលបច្ចុប្បន្ន។

សរុបរួមមក ជីវិតបែប Life Style សម្រាប់ការរស់នៅក្នុងខុនដូ ដឹស្តាប៉ូឡារីស ២៣ ពិតជាមិនធ្វើអោយអតិថិជនមិនខកបំណងឡើយ ក្នុងការទទួលបានជីវិតដ៏ស្រស់បំព្រង រួមផ្សំនឹងភាពសម្បូរបែបដែលនៅជុំវិញ ដែលសាកសម នឹង ពាក្យស្លោករបស់បុរី ប៉េង ហួត “ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ”។

ជាចុងក្រោយ ចំពោះអតិថិជនចង់ក្លាយជាម្ចាស់ខុនដូដ៏ប្រណិត  លោកអ្នក ពុំចំាបាច់មានប្រាក់កក់ ហើយអាចបង់រំលស់ភ្លាមៗ រហូត ដល់ 30 ឆ្នាំ ដោយបង់ត្រឹមតែ ៣៨៤ដុល្លារតែប៉ុណ្ណោះ ក្នុង១ខែ។
សូមប្រញាប់រួសរាន់ឡើងសម្រាប់លោកអ្នកដែលមានបំណងចង់ក្លាយជាម្ចាស់ខុនដូ ដឹស្តាប៉ូឡារីស 23 ព្រោះចំនួន និងពេលវេលាមានកំណត់។ សូមអញ្ជើញមកទស្សនាខុនដូគំរូ របស់បុរី ប៉េង ហួត ដែលមានទីតាំង ស្ថិតនៅ បុរី ប៉េង ហួត ដឹហ្គ្រេនស្តាផ្លាទីនីម (តំបន់បឹងស្នោរ) ចំងាយ2គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)។

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!

 

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789