
ភាពភ្ញាក់ផ្អើលជាមួយការបញ្ចុះតម្លៃរហូតដល់ ១០% ពីគម្រោងបុរី ប៉េង ហួត ដឹស្តា ដាយមិន (៦០ម៉ែត្រ)
ដោយទទួលបានការគាំទ្រពីសំណាក់អតិថិជនទាំងអស់ តាំងពីថ្ងៃបើកលក់ដំបូង នៃគម្រោងបុរី ប៉េង ហួត ដឹស្តា ដាយមិន (៦០ ម៉ែត្រ) កាលពីម្សិលមិញ។ បុរី ប៉េង ហួត សូមបន្ថែមជូននូវភាពភ្ញាក់ផ្អើលថ្មីជាមួយនឹងការបញ្ចុះតម្លៃ រហូតដល់ 10% សម្រាប់ប្រភេទផ្ទះហ្សបហោស៍ក្នុងគម្រោងនេះផ្ទាល់តែម្តង។
បុរីប៉េងហួតដឹស្តាដាយមិន (ផ្លូវ៦០ម៉ែត្រ) មានវីឡាច្រើនប្រភេទសម្រាប់បំពេញតម្រូវការអតិថិជនដែលមានដូចជាវីឡាទោលវីឡាភ្លោះវីឡាកូនកាត់និងហ្សបហោស៍ដែលមានតម្លៃចាប់ជាង១០ម៉ឺនដុល្លារឡើងទៅ។ គ្រប់ប្រភេទវីឡាទាំងអស់សុទ្ធសឹងតែរចនាម៉ូដឡើងដ៏ល្អឯកដែលផ្អែកទៅលើគុណតម្លៃនៃសោភណ្ឌភាពជាមួយភាពសមស្របឥតខ្ចោះនៃការរួមបញ្ចូលរចនាបថខ្មែរនិងអឺរ៉ុបដោយផ្តល់ជូននូវភាពប្រណិតទាន់សម័យនិងផាសុកភាពក្នុងការស់នៅ។
ចំពោះគម្រោងថ្មីនេះគ្របដណ្តប់លើវិសាលភាពផ្ទៃដីប្រមាណជាង 40ហិចតាដោយបានបែកចែកជាពីរតំបន់មានទាំងតំបន់សម្រាប់រស់នៅនិងតំបន់សម្រាប់ប្រកបអាជីវកម្មដែលនៅជុំវិញ ផ្សារទំនើប ព្រមទាំងមានក្លឹបហាត់ប្រាណ អាងហែលទឹក សាលសនិ្នសីទសម្រាប់រៀបចំអាពាហ៍ពិពាហ៍និងប្រារព្ធពិធីផ្សេងៗរួមទាំងអគារពាណិជ្ជកម្មផងដែរ។
បន្ថែមពីនេះទៀតសក្តានុពលនៃគម្រោងថ្មីនេះមានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធល្អៗមានផ្លូវថ្នល់ធំៗខ្វាត់ខ្វែងដែលជាច្រកសេដ្ឋកិច្ចតភា្ជប់ទៅកាន់ផ្លូវជាតិលេខ២និងលេខ៣បានយ៉ាងលឿនព្រមទាំងជាបណ្តុំនៃទីប្រជុំជនដែលមានការវិនិយោគធំៗជាច្រើនដែលនឹងប្រែក្លាយតំបន់អភិវឌ្ឍទាំងមូលទៅជាទីក្រុងរណបនាពេលអនាគតឆាប់ខាងមុខនេះ។
សម្រាប់ពត៌មានបន្ថែមសូមលោកអ្នកធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទ៖ 015 90 6789, Email: អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។ ឬគេហទំព័រFacebook ៖ www.facebook.com/boreypenghuoth
បុរីប៉េងហួតធ្វើឲ្យជីវិតកាន់តែមានន័យ…!